ព័ត៌មានអន្ដរជាតិ
មនុស្សរាប់សិបនាក់រត់ជាន់គ្នាស្លាប់ក្នុងចលាចលនៃប្រកួតបាល់ទាត់នៅហ្គីណេ
ហ្វូងមនុស្សរត់ជាន់គ្នានៅឯព្រឹត្តិការណ៍ប្រកួតបាល់ទាត់មួយក្នុងប្រទេសហ្គីណេភាគខាងលិចនៃទ្វីបអាហ្រ្វិក បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៥៦នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក Fana Soumah បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស៊ើបអង្កេតកំពុងដំណើរការទៅលើមូលហេតុពិតប្រាកដនៃការប៉ះទង្គិចគ្នានៅឯកីឡដ្ឋានមួយក្នុងទីក្រុង Nzerekore ភាគខាងត្បូង។
សារព័ត៌មានរ៉យទ័រ បានស្រង់សម្តីសាក្សីដែលបានឃើញហេតុការណ៍នោះ ដោយអះអាងថា ភាពចលាចលបានចាប់ផ្តើម បន្ទាប់ពីអាជ្ញាកណ្តាលដែលគ្រប់គ្រងការប្រកួតបានបណ្តេញកីឡាករម្នាក់ចេញក្នុងនាទីចុងក្រោយ ដោយបង្កឱ្យមានកំហឹង និងការគប់ដុំថ្មពីអ្នកគាំទ្រដែលមានកំហឹង។
បន្ទាប់មកមានការគប់ដុំថ្មបន្តបន្ទាប់បានចាប់ផ្តើម ហើយប៉ូលិសបានចូលរួមអន្តរាគម ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ មនុស្សជាច្រើនបានប្រញាប់ប្រញាល់និងការប្រទាញប្រទង់គ្នា ដោយអ្នកខ្លះដួលលើដី និងជាន់គ្នា ខ្លះទម្លុះជញ្ជាំងពហុកីឡាដ្ឋានរត់ចេញ។
ជាមួយគ្នានេះនាយករដ្ឋមន្ត្រីលោក Bah Oury បាននិយាយនៅមុននេះបន្តិចថា រដ្ឋាភិបាលមិនពេញចិត្តចំពោះឧប្បត្តិហេតុដែលធ្វើអោយការប្រកួតបាល់ទាត់រវាងក្រុម Labe និងNzerekore នោះទេ។
លោកថា Oury ថា៖«រដ្ឋាភិបាលកំពុងតាមដានការវិវឌ្ឍន៍នៃស្ថានការណ៍ និងរំលឹកឡើងវិញនូវការអំពាវនាវរបស់ខ្លួនឱ្យមានភាពស្ងប់ស្ងាត់ ដើម្បីកុំឱ្យសេវាមន្ទីរពេទ្យត្រូវបានរារាំងក្នុងការផ្តល់ជំនួយបឋមដល់អ្នករបួស» និងបញ្ជាឲ្យអាជ្ញាធរក្រុងស្ដារសន្តិភាពសង្គមឡើងវិញ។លោក Oury មិនបានរៀបរាប់អំពីអ្វីដែលបានកើតឡើងនៅក្នុងកីឡដ្ឋាននោះទេ ប៉ុន្តែគាត់បាននិយាយថា របាយការណ៍លម្អិតបន្ថែមទៀតដំណើរការ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Avenirguinee បានរាយការណ៍ថា ការប្រកួតនេះគឺជាផ្នែកមួយនៃការប្រកួតដែលរៀបចំដោយរបបយោធាដែលកំពុងកាន់អំណាចរបស់ប្រទេសហ្គីណេដើម្បីគាំទ្របេក្ខភាពរបស់លោក Doumbouya។
បន្ទាប់ពីការដណ្តើមអំណាច លោក Doumbouya បានដំឡើងខ្លួនឯងជាប្រធានាធិបតី ហើយកំពុងសម្លឹងមើលការបោះឆ្នោតប្រធានាធិបតីដែលរំពឹងឈ្នះនៅក្នុងការបោះឆ្នោតដែលរំពឹងថានឹងធ្វើឡើងនៅឆ្នាំ២០២៥។ លោក គឺជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជនជាច្រើនដែលបានដណ្ដើមអំណាចនៅក្នុងតំបន់ដែលមានការប្រែប្រួលនយោបាយចាប់តាំងពីឆ្នាំ២០២០មកម្លេះ។
អាហ្រ្វិកខាងលិច និងកណ្តាលត្រូវបានឃើញថា មានរដ្ឋប្រហារជោគជ័យយ៉ាងតិចប្រាំបីដងចាប់តាំងពីឆ្នាំ ២០២០ ខណៈដែលភាពចលាចលនយោបាយធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការធ្លាក់ចុះឆ្ពោះទៅកាន់ការគ្រប់គ្រងយោធានៅក្នុងតំបន់ដែលសម្បូរធនធាន ប៉ុន្តែប្រជាពលរដ្ឋមានភាពក្រីក្រ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


