ព័ត៌មានអន្ដរជាតិ
UN៖ មួយថ្ងៃៗ ពិភពលោកខាតបង់១ពាន់លានដុល្លារ ព្រោះគ្រោះរាំងស្ងួត
អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃអង្គារថា គ្រោះរាំងស្ងួតធ្វើឲ្យពិភពលោកខាតបង់ជាង ៣០០ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដែលតម្រូវឲ្យមានការវិនិយោគលើដំណោះស្រាយជាបន្ទាន់។

ទិន្នន័យនៃការខាតបង់ដោយសារគ្រោះរាំងស្ងួតនេះ បានធ្វើឡើងនៅក្នុងរបាយការណ៍ដែលបានដាក់ចេញដោយអនុសញ្ញារបស់អង្គការសហប្រជាជាតិដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD) នៅសន្និសីទក្នុងទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។
របាយការណ៍ បានលើកឡើងថា ពិភពលោក «ត្រូវការប្រាក់ចំនួន ១ពាន់លានដុល្លារជារៀងរាល់ថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ការខូចគុណភាពដី និងគ្រោះរាំងស្ងួតនៅចន្លោះឆ្នាំ២០២៥ និងឆ្នាំ២០៣០»។
របាយការណ៍ដដែល បានព្រមានថា គ្រោះរាំងស្ងួតដែលបណ្តាលមកពី «ការបំផ្លិចបំផ្លាញបរិស្ថានរបស់មនុស្ស» នឹងប៉ះពាល់ដល់ «មនុស្ស៣នាក់ក្នុងចំណោមមនុស្ស៤នាក់នៅទូទាំងពិភពលោក» ឬ ៧៥% នៃចំនួនប្រជាជនពិភពលោកសរុបនៅឆ្នាំ២០២៥។
របាយការណ៍ បានណែនាំថា ដំណោះស្រាយចំពោះគ្រោះរាំងស្ងួតគឺស្ថិតនៅក្នុងការវិនិយោគលើ «ដំណោះស្រាយផ្អែកលើធម្មជាតិ» ដូចជា «ការដាំដើមឈើឡើងវិញ ការគ្រប់គ្រងវាលស្មៅ ព្រមទាំងការគ្រប់គ្រង ការស្ដារឡើងវិញ និងការអភិរក្សអាងបង្ហូរទឹក»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២២ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


