ព័ត៌មានអន្ដរជាតិ
ដំណើរស្វែងរកការពិតរបស់ WHO នៅវូហាននឹងចេញប្រភពដើមកូវីដ-១៩សប្តាហ៍នេះ
របាយការណ៍ដែលមានការរំពឹងទុកខ្លាំងពីបេសកកម្មអន្តរជាតិទៅទីក្រុងវូហានដើម្បីស៊ើបអង្កេតប្រភពដើមនៃជំងឺឆ្លងកូវីដ-១៩ គ្រោងនឹងចេញផ្សាយនៅក្នុងសប្តាហ៍នេះ បន្ទាប់ពីមានសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក និងចិនជុំវិញខ្លឹមសាររបស់វា។

វីរុសកូរូណាបានផ្ទុះឡើងនៅលើផែនដីបានសម្លាប់មនុស្សជាង ២.៦លាននាក់ និងបានធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចសកលយ៉ាងខ្លាំងចាប់តាំងពីវាបានរកឃើញដំបូងនៅក្នុងទីក្រុងរបស់ប្រទេសចិនកាលពីខែធ្នូ ឆ្នាំ២០១៩។
រយៈពេល១៥ខែចាប់តាំងពីវាផ្ទុះឡើង ក្រុមអ្នកវិទ្យាសាស្ត្របានផលិតវ៉ាក់សាំងជាច្រើនដើម្បីប្រឆាំងនឹងវីរុសនេះ ប៉ុន្តែអាថ៌កំបាំងនៃជំងឺឆ្លងកូវីដ-១៩នេះនៅតែមិនទាន់ត្រូវបានគេស្រាយបំភ្លឺ។
ទើបតែក្នុងខែមករាទេដែលមានអ្នកជំនាញអន្តរជាតិមួយក្រុមរបស់អង្គការសុខភាពពិភពលោក (WHO) បានចុះទៅទីក្រុងវូហានដើម្បីធ្វើការស៊ើបអង្កេតរយៈពេលមួយខែពេញ។
បេសកកម្មរបស់ក្រុមការងារ WHO មានគោលបំណងស្វែងរកចម្លើយថា តើវីរុសនេះកើតឡើងដំបូងពីសត្វទៅមនុស្សដោយរបៀបណា។
ឥឡូវនេះ ឆ្លងផុតមួយខែទៀត បន្ទាប់ពីចាកចេញពីទីក្រុងវូហាន ក្រុម និងសមភាគីចិនគ្រោងនឹងចេញផ្សាយពីរបាយការណ៍ដែលពួកគេរកឃើញ និងអាចជួយគូសបញ្ជាក់ពីភស្តុតាងពិត ឬក៏អាចមានសម្មតិកម្មមិនសូវទំនងផ្សេងផងដែរ។
ការប្រមាញ់រកចម្លើយ
នៅពេលមេដឹកនាំពិភពលោកត្រូវការចម្លើយលឿនៗ ការបង្ហាញពីប្រភពដើមពិតប្រាកដនៃការរីករាលដានវីរុសនេះត្រូវការពេលវេលា ហើយពេលខ្លះអាចរកមិនឃើញចម្លើយក៏ថាបាន។
ទោះជាយ៉ាងណា សមាជិករបស់ក្រុមបេសកកម្មដែលសុទ្ធតែអ្នកជំនាញមានសុទិដ្ឋិនិមយម។
អ្នកវិទ្យាសាស្ត្រសត្វជនជាតិអង់់គ្លេស Peter Daszak ជាសមាជិកម្នាក់បាននិយាយថា ៖«ខ្ញុំជឿជាក់ថា យើងនឹងស្វែងរកឃើញការពិតឆាប់ៗ។ រយៈពេលពីរបីឆ្នាំខាងមុខ យើងនឹងមានទិន្នន័យជាក់លាក់ពិតប្រាកដអំពីប្រភពដើមថាតើ វាមកពីណា ហើយវាកើតឡើងយ៉ាងដូចម្តេច»។
កាលពីថ្ងៃទី៩ ខែកុម្ភៈ ក្រុមស្រាវជ្រាវមួយនេះបានរៀបចំសន្និសីទសារព័ត៌មមានមួយនៅទីក្រុងវូហានមុនពេលចាកចេញដោយបានផ្តល់នូវអ្វីដែលប្រហែលជាលេចឡើងនៅក្នុងរបាយការណ៍របស់ពួកគេ។
អ្នកជំនាញជឿថា វីរុស SARS-CoV-2 ដែលជាវីរុសថ្មីបម្លែងមកពីកូវីដ-១៩ គឺមានប្រភពមកពីសត្វត្រចៀវ និងឆ្លងចូលទៅខ្លួនមនុស្សតាមរយៈសត្វ។
ទោះបីជាយ៉ាងណា ការធ្វើតេស្តសំណាក់ពីសត្វព្រៃ សត្វក្នុងស្រុក និងសត្វចិញ្ចឹមរាប់ពាន់នៅក្នុងតំបន់បានបង្ហាញថា គ្មានសញ្ញានៃដានវីរុសទេ។
អ្នកវិទ្យាសាស្ត្រក៏មិនប្រាកដពីទីកន្លែង និងពេលវេលានៃការផ្ទុះដែលកើតឡើងដែរ បើទោះជាករណីវូហានត្រូវបានគេដឹងថា កន្លែងផ្ទុះមុនគេ។

ភស្តុតាងអាចជាតំរុយ
ពួកគេនិយាយថា បេសកកម្មបានបង្កើតសម្មតិកម្មមួយចំនួន។
លោក Daszak បានប្រាប់ក្នុងពិធីមួយដែលរៀបចំឡើងដោយក្រុមអ្នកពិគ្រោះ Chatham House របស់ចក្រភពអង់គ្លេសសប្តាហ៍មុនថា ៖«មានបំពងលូទឹកនៅវូហានតភ្ជាប់ទៅខេត្តភាគខាងត្បូងប្រទេសចិន ជាកន្លែងដែលវីរុសពាក់ព័ន្ធជិតដិតបំផុតនឹងវីរុស SARS-CoV-2 ត្រូវបានរកឃើញនៅក្នុងសត្វប្រជៀវ»។
«វាផ្តល់នូវបណ្តាញភ្ជាប់ និងផ្លូវដែលវីរុសអាចសាយភាយពីសត្វព្រៃចូលទៅក្នុងមនុស្ស ឬសត្វចិញ្ចឹម នៅក្នុងតំបន់ ហើយបន្ទាប់មកនាំចេញទៅទីផ្សារ»។
«នោះគឺជាតំរុយដ៏សំខាន់ពិតប្រាកដមួយ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


