ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គ្រោងបន្តកាត់យកទឹកដីបន្ថែមទៀត ដែលស្ថិតនៅជិតប្រទេសខ្លួន
ក្នុងសមាជគណបក្ស United Russia កាលពីចុងសប្តាហ៍ អតីតប្រធានាធិបតី Dmitry Medvedev បាននិយាយថា រុស្ស៊ីអាចកាត់យកទឹកដីបន្ថែមទៀតនាពេលអនាគត។

ដោយមើលឃើញពីបទពិសោធន៍នៃការកាត់យកខេត្តចំនួន៤ ត្រឹមចុងឆ្នាំ២០២២, អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិនិងជាប្រធានគណបក្ស United Russia រូបនេះលើកឡើងថា «ការកាត់ទឹកដីនឹងជួយដល់ការធ្វើសមាហរណកម្មនិងអភិវឌ្ឍតំបន់ថ្មីដែលបានចូលរួមជាមួយប្រទេស។ យើងអាចកាត់យកតំបន់ថ្មីបន្ថែមទៀត ប្រសិនបើតំបន់ទាំងនោះស្ថិតនៅជិតយើង វាអាចទៅរួច»។
នៅឆ្នាំ២០២២ អតីតដែនដីអ៊ុយក្រែនចំនួន៤រួមទាំងសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk ក៏ដូចជាតំបន់ Kherson និង Zaporizhzhia ផងនោះ បានធ្វើប្រជាមតិផ្តាច់ខ្លួនចេញពីអ៊ុយក្រែនហើយក្លាយជាផ្នែកមួយនៃប្រទេសរុស្ស៊ី ហើយមុននោះទៀតគឺនៅក្នុងឆ្នាំ២០១៤ ប្រជាជន Crimea ក៏បានបោះឆ្នោតចាកចេញពីអ៊ុយក្រែនទៅចូលរួមជាមួយរុស្ស៊ីដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសលោកខាងលិចដែលគាំទ្រទីក្រុងកៀវ មិនដែលទទួលស្គាល់ភាពស្របច្បាប់នៃការធ្វើប្រជាមតិទាំងនោះទេ ខណៈអ៊ុយក្រែននៅតែបន្តទាមទារសិទ្ធិអំណាចលើទឹកដីដែលបានរៀបរាប់ខាងលើ ហើយកំពុងតស៊ូដណ្តើមយកមកវិញទាំងអស់។

នេះមិនមែនជាលើកទីមួយទេ ដែលលោក Medvedev និយាយអំពីលទ្ធភាពដែលរុស្ស៊ីអាចកាត់បញ្ចូលទឹកដីបន្ថែមទៀត។ ជាក់ស្តែងកាលពីខែកញ្ញាឆ្នាំ២០២៣ លោកប្រកាសថា ទីក្រុងមូស្គូនឹងឈ្នះសង្រ្គាម ហើយទឹកដីរបស់រុស្ស៊ីនឹងបន្តពង្រីកកាន់តែធំ។
ជុំវិញបញ្ហាកាត់ទឹកដីនេះដែរ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Peter Pellegrini បានថ្លែងប្រាប់ទូរទស្សន៍ STVR កាលពីថ្ងៃអាទិត្យទី១៥ខែធ្នូឆ្នាំ២០២៤ ថា សង្គ្រាមអ៊ុយក្រែននឹងចប់ នៅពេលទីក្រុងកៀវ យល់ព្រមកាត់ទឹកដីដែលបាត់បង់ហើយនោះ ទៅឲ្យរុស្ស៊ី។
ក្នុងកិច្ចសម្ភាសដែលផ្សាយបន្តដោយសារព័ត៌មានរុស្ស៊ី RT, លោក Pellegrini និយាយថា «អ៊ុយក្រែនគ្មានថ្ងៃដណ្តើមយកទឹកដី Donetsk, Lugansk, Kherson, Zaporozhye និង Crimea មកវិញតាមរយៈការប្រើកម្លាំងនោះទេ។ នៅពេលនិយាយអំពីសន្តិភាព ខ្ញុំជឿថា យើងត្រូវទទួលស្គាល់ការពិត អ៊ុយក្រែននឹងមិនទទួលបានសន្តិភាពឡើយ បើមិនព្រមខាតទឹកដីខ្លះ»៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លូវ៉ាគី ប្រាប់ឲ្យអ៊ុយក្រែន ព្រមកាត់ដីឲ្យរុស្ស៊ី ដើម្បីដូរយកសន្តិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


