ព័ត៌មានអន្ដរជាតិ
ខណៈខ្វះគ្រូពេទ្យនៅបន្ទប់ ICU ប្រេស៊ីល បន្តមានអ្នកស្លាប់ដោយកូវីដប្រចាំថ្ងៃខ្ពស់បំផុតលើកទីពីរ
ប្រទេសប្រេស៊ីលកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថាមានអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ ១៩ ចំនួន ២,៧២៤ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយដែលជាតួលេខប្រចាំថ្ងៃខ្ពស់បំផុតទី ២ ចាប់តាំងពីការចាប់ផ្តើមរាតត្បាតនៅខែកុម្ភៈ ឆ្នាំ ២០២០ ។

យោងតាមក្រសួងសុខាភិបាលបានឲ្យដឹងថា ទន្ទឹមនឹងមានអ្នកស្លាប់ថ្មីក្នុងនោះប្រេស៊ីលក៏បានរកឃើញករណីឆ្លងថ្មីចំនួន ៨៦,៩៨២ ករណីក្នុងរយៈពេលដូចគ្នានេះ ហើយក៏ជាតួលេខខ្ពស់បំផុតប្រចាំថ្ងៃទី ៣ សម្រាប់ប្រទេស ។
ទន្ទឹមនោះកង្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់គឺជាកត្តាចម្បងមួយទៀតដែលធ្វើឲ្យប្រទេសប្រេស៊ីលប្រឈមមុខនឹងគ្រោះថ្នាក់ថ្មី និងជាការគំរាមកំហែងដែលបណ្តាលឲ្យមានមនុស្សស្លាប់កាន់តែច្រើន ។

បច្ចុប្បន្នប្រទេសប្រេស៊ីលមានអត្រាស្លាប់ជាមធ្យម ១៣៧ នាក់ និងការធ្វើតេស្តវិជ្ជមានចំនួន ៥,៦០៦ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់ ។
ចំនួនអ្នកស្លាប់សរុបដោយសារជំងឺកូវីដ ១៩ របស់ប្រទេសប្រេស៊ីលឥឡូវនេះកើនដល់ ២៨៧,៤៩៩ នាក់ ខណៈដែលចំនួនអ្នកឆ្លងបានកើនដល់ ១១,៧៨០,៨២០ នាក់ដែលធ្វើឲ្យប្រជាជាតិអាមេរិកខាងត្បូងមួយនេះក្លាយជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេទី ២ បន្ទាប់ពីសហរដ្ឋអាមេរិកទាក់ទងនឹងការស្លាប់ និងករណីឆ្លង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ កូវីដធ្ងន់ធ្ងរពេក ប្រេស៊ីលកំពុងខ្វះគ្រូពេទ្យនៅផ្នែកសង្គ្រោះបន្ទាន់
ចុចអាន ៖ វ៉ាក់សាំងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាពប្រឆាំងវីរុសប្រេស៊ីល លើសការរំពឹងទុក
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


