ព័ត៌មានអន្ដរជាតិ
លោក Macron ថា លោកនឹងប្រាប់លោក ត្រាំ កុំឲ្យចុះញ៉ម ពូទីន
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសផែនការទៅបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នាសប្ដាហ៍ក្រោយ ដោយមានចេតនាជំរុញឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រក្សាជំហររឹងមាំប្រឆាំងនឹងប្រធានាធិបតីរុស្ស៊ីលោក វ៉ា្លឌីមៀរ ពូទីន។

លោក Macron បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ទី២០កុម្ភៈថា ការបង្ហាញពីភាពទន់ខ្សោយចំពោះលោក ពូទីន អាចបំផ្លាញភាពជឿជាក់របស់អាមេរិកក្នុងការចរចាជាមួយប្រទេសផ្សេងទៀត រួមទាំងប្រទេសចិន និងអ៊ីរ៉ង់ផងដែរ។ មេដឹកនាំបារាំង បាននិយាយថា៖ «ខ្ញុំនឹងប្រាប់គាត់ថា អ្នកមិនអាចចុះញ៉មនៅចំពោះមុខប្រធានាធិបតី ពូទីន បានទេ។ តើអ្នកអាចជឿជាក់ម្ដេចបាននៅចំពោះមុខចិនដោយរបៀបណា បើអ្នកចុះញ៉មនៅចំពោះមុខ ពូទីន?»។
ដំណើរទស្សនកិច្ចនេះ កើតមានចំពេលមានការព្រួយបារម្ភអំពីវិធីសាស្ត្ររបស់លោក ត្រាំ ចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។ លោក Macron បានគូសបញ្ជាក់ពីភាពមិនច្បាស់លាស់ជុំវិញការដោះស្រាយស្ថានការណ៍របស់លោក ត្រាំ ដោយលើកឡើងថា យុទ្ធសាស្ត្រដែលមិនអាចទាយទុកជាមុនបានអាចនាំទៅរកលទ្ធផលចរចាមិនអំណោយផល។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់អឺរ៉ុបក្នុងការដោះស្រាយជម្លោះ និងក្នុងការរៀបចំផែនការសម្រាប់សន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែន។

លោក Macron ក៏បានធ្វើការឆ្លើយតបទៅនឹងការបរិយាយរបស់លោក ត្រាំ ដែលបានហៅលោក វ៉ុលឡូឌីមៀរ ហ្សេលេនស្គី ថាជា «ជនផ្ដាច់ការ» ដែលមិនរៀបចំការបោះឆ្នោត។ លោកបន្ថែមថា លោក ហ្សេលេនស្គី គឺជាមេដឹកនាំដ៏ស្របច្បាប់មួយរូបរបស់អ៊ុយក្រែនយ៉ាងពិតប្រាកដ ហើយកុំតែផ្ទុះសង្គ្រាមជាមួយរុស្ស៊ី ទើបមិនអាចរៀបចំការបោះឆ្នោតនៅក្នុងអាណត្តិថ្មីបាន។
លោក Macron បានរៀបរាប់ទៀតថា៖ «រុស្ស៊ីគឺជាការគំរាមកំហែងដល់អឺរ៉ុប បើនៅបន្តការឈ្លានពានបែបនេះ» ដោយបន្ថែមថា តម្រូវការសម្រាប់ការវិនិយោគចំពោះសន្តិសុខ និងការការពារជាតិអឺរ៉ុប គឺជារឿងចាំបាច់។
យ៉ាងណាមិញ លោកបានបញ្ជាក់ថា បារាំងនៅពេលបច្ចុប្បន្នមិនទាន់មានគម្រោងបញ្ជូនទ័ពទៅកាន់អ៊ុយក្រែននៅឡើយទេ ប៉ុន្តែបើកិច្ចព្រៀមព្រៀងចរចាបានសម្រេច បារាំងនឹងជួយចូលរួមក្នុងការធានាសន្តិសុខដល់អ៊ុយក្រែននៅថ្ងៃទៅមុខ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


