ព័ត៌មានអន្ដរជាតិ
ចិន បង្កើនចំណាយយោធាឡើងដល់ជាង ២៤៥ពាន់លានដុល្លារ
ប្រទេសចិន បានប្រកាសដំឡើងការចំណាយលើវិស័យការពារជាតិរបស់ខ្លួនចំនួន ៧,២% សម្រាប់ឆ្នាំ២០២៥ ដោយថវិកាការពារជាតិត្រូវបានកំណត់ប្រហែល ១,៧៨ទ្រីលានយ័ន (ប្រហែល ២៤៥,៦៥ពាន់លានដុល្លារ)។

ការបង្កើនចំណាយយោធានេះ មានចំនួនលើសពីគោលដៅកំណើនសេដ្ឋកិច្ចរបស់ចិន ដែលកំណត់ត្រឹមប្រហែល ៥% ប៉ុណ្ណោះ។ ការកើនឡើងជាបន្តបន្ទាប់នៃការចំណាយលើវិស័យការពារជាតិ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មហាយក្សអាស៊ីនៅក្នុងការធ្វើទំនើបកម្មកងកម្លាំងយោធារបស់ខ្លួន។
មូលនិធិនេះ ត្រូវបានបម្រុងទុកដើម្បីបង្កើនសមត្ថភាពក្នុងវិស័យដូចជា មីស៊ីល នាវាកងទ័ព នាវាមុជទឹក និងបច្ចេកវិទ្យាឈ្លបការណ៍ ហើយវាក៏ជាផ្នែកមួយនៃគោលបំណងរបស់ចិនដើម្បីសម្រេចបាននូវទំនើបកម្មយោធាដ៏ទូលំទូលាយនៅឆ្នាំ២០៣៥។
គួរបញ្ជាក់ថា ជាទូទៅ ចិនបានប្រកាសដំឡើងថវិកាការពារជាតិប្រចាំឆ្នាំប្រហែល ៧% ចាប់តាំងពីឆ្នាំ២០១៦មកម៉្លេះ។ បន្ទាប់ពីសហរដ្ឋអាមេរិក គឺចិននេះឯងដែលបានចំណាយថវិកាការពារជាតិខ្ពស់ជាងគេបំផុតនៅលើពិភពលោក។
យ៉ាងណា ខណៈសេដ្ឋកិច្ចចិនកំពុងដាំក្បាលចុះ មានការចោទជាសំណួរអំពីថាតើការកើនឡើងនៃការចំណាយយោធាអាចមាននិរន្តរភាពដែរឬក៏យ៉ាងណា ជាពិសេសចំពេលតម្រូវការអាទិភាពនៅក្នុងស្រុកជាច្រើន ដូចជា ការជំរុញការប្រើប្រាស់ទំនិញ ការធានារ៉ាប់រងសង្គម និងការវិនិយោគផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១២ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


