ព័ត៌មានអន្ដរជាតិ
ប៉ាគីស្ថាន ប្រកាសថា ទាល់តែឥណ្ឌាឈប់បាញ់មុន ទើបខ្លួនឈប់បាញ់ដែរ
កម្តៅនៃភ្លើងសង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន រឹតតែក្តៅឡើងៗ ក្រោយប្រទេសទាំងពីរបាញ់សងសឹកគ្នាទៅវិញទៅមក ឈានដល់ក្តីព្រួយបារម្ភអំពីការប្រើអាវុធនុយក្លេអ៊ែរ ខណៈបណ្តាមេដឹកនាំពិភពលោក ចេញការអំពាវនាវឲ្យភាគីជម្លោះ ត្រូវរក្សាភាពអត់ធ្មត់បានឲ្យខ្លាំងបំផុត។

ជុំវិញភាពតានតឹងនេះដែរ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Ishaq Dar បានចេញមុខប្រកាសខ្លួន ប្រទេសរបស់លោកចង់ឲ្យស្ថានការណ៍ថមថយណាស់ ប៉ុន្តែបើឥណ្ឌានៅតែបាញ់ ប៉ាគីស្ថានក៏នៅតែបាញ់ដូចគ្នា។
ថ្លែងប្រាប់សារព័ត៌មាន Geo News នៅថ្ងៃសៅរ៍ទី១០ខែឧសភាឆ្នាំ២០២៥ លោក Dar និយាយថា «បើចង់ឲ្យប៉ាគីស្ថានឈប់បាញ់ លុះត្រាតែឥណ្ឌាឈប់បាញ់មុន។ បើពួកគេនៅតែវាយប្រហារ យើងក៏នឹងនៅតែឆ្លើយតបដូចគ្នា។ យើងឆ្លើយតបព្រោះការអត់ធ្មត់របស់យើងមានដែនកំណត់ បើពួកគេឈប់ យើងក៏ឈប់ដែរ»។

សេចក្តីប្រកាសរបស់លោក Dar កើតឡើងចំពេលប៉ាគីស្ថានចោទឥណ្ឌាថា បានបើកការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានទ័ពអាកាសចំនួនបីរបស់ខ្លួននៅព្រឹកថ្ងៃសៅរ៍។
យោងតាមយោធាប៉ាគីស្ថាន មូលដ្ឋានទ័ពអាកាសដែលជាគោលដៅរបស់ឥណ្ឌា រួមមានមូលដ្ឋានអាកាស Nur Khan នៅជិតទីក្រុង អ៊ីស្លាម៉ាបាដ, មូលដ្ឋានអាកាស Murid នៅទីក្រុង Chakwal និងមូលដ្ឋានអាកាស Rafiqui នៅស្រុក Jhang នៃខេត្ត Punjab ភាគខាងកើត។

យោធាប៉ាគីស្ថាននិយាយថា មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស ប៉ុន្តែខ្លះបានបង្កការខូចខាត ដែលនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់។
ក្រោយមក ប៉ាគីស្ថាន ក៏បាញ់មីស៊ីលសងសឹកវិញក្នុងប្រតិបត្តិការ «Bunyanun Marsoos» ហើយលោកនាយករដ្ឋមន្ត្រី Shehbaz Sharif បានកោះប្រជុំមន្ត្រីផ្នែកនុយក្លេអ៊ែរ ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខជាតិ។

សូមជម្រាបជាថ្មី ភាពតានតឹងរវាងគូជម្លោះទាំងពីរបានកើនឡើងខ្ពស់ ចាប់តាំងពីថ្ងៃទី៧ខែឧសភាមក នៅពេលឥណ្ឌាបើកប្រតិបត្តិការ «Sindoor» ដោយផ្តោតលើអ្វីដែលខ្លួនបានពិពណ៌នាថាជាហេដ្ឋារចនាសម្ព័ន្ធភេរវករនៅក្នុងប្រទេសប៉ាគីស្ថាន ឆ្លើយតបទៅការវាយប្រហារភេរវកម្មនៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីថ្ងៃទី២២ខែមេសា ដែលសម្លាប់មនុស្ស ២៦នាក់។
ឥណ្ឌាអះអាងថា ការវាយប្រហារនោះបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងតិច១០០នាក់ ខណៈប៉ាគីស្ថានបានបញ្ជាក់តែពីរបាយការណ៍ស្លាប់របស់ជនស៊ីវិលប៉ុណ្ណោះ និងបានប្រកាសសងសឹកវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន បាញ់ផ្លោងសម្លាប់មន្ត្រីជាន់ខ្ពស់ឥណ្ឌានៅ តំបន់កាស្មៀរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


