Connect with us

ព័ត៌មានអន្ដរជាតិ

រថក្រោះ​អ៊ីស្រាអែល បាញ់​សម្លាប់​មនុស្ស​ជិត​៦០នាក់ ដែល​កំពុង​រង់ចាំបើក​ជំនួយ​នៅ​ហ្គាហ្សា

បានផុស

នៅ

ការបាញ់ផ្លោងដ៏សាហាវដោយរថក្រោះអ៊ីស្រាអែល ​បាន​កំណត់​គោលដៅ​លើ​ប្រជាជនប៉ាឡេស្ទីននៅ​ទីក្រុង Khan Younis នៃ​តំបន់​ហ្គាហ្សា កាលពីថ្ងៃអង្គារ​​ទី​១៧​ខែ​មិថុនា ដោយ​សម្លាប់មនុស្សយ៉ាងហោចណាស់ ៥៩​នាក់ និង ២២១​នាក់ផ្សេងទៀត​រងរបួស ខណៈដែលពួកគេប្រមូលផ្តុំគ្នារង់ចាំ​ទទួល​ជំនួយស្បៀងអាហារ។ នេះបើយោងតាមក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា និងក្រុមគ្រូពេទ្យក្នុងតំបន់។

ពលរដ្ឋ​ប៉ាឡេស្ទីន​កំពុង​​​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​មន្ទីរពេទ្យ Nasser (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាក្សីដែលបានឃើញផ្ទាល់ភ្នែក បានរៀបរាប់ពីរបៀបដែលរថក្រោះបានបាញ់ផ្លោងជាច្រើនគ្រាប់ចូលទៅក្នុងហ្វូងមនុស្ស។ Alaa អ្នករស់រានមានជីវិត​ម្នាក់​ពី​ការ​បាញ់​ប្រហារ បាននិយាយនៅ​ឯ​មន្ទីរពេទ្យ Nasser ថា «ភ្លាមៗនោះ… គ្រាប់ផ្លោងចាប់ផ្តើមធ្លាក់ចុះ នោះ​ជា​គ្រាប់​រថក្រោះ… មនុស្សកំពុងស្លាប់ ខ្លួន​របស់​ពួកគេត្រូវបានហែកចេញ​ពី​គ្នា គឺ​គ្រាន់​តែ​ចាំ​យកអាហារសម្រាប់កូនរបស់ពួកគេ​ប៉ុណ្ណោះ»។

បុគ្គលិកមន្ទីរពេទ្យ Nasser បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​អ្នក​របួស​ ២០​នាក់​​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

យោធាអ៊ីស្រាអែល បានបញ្ជាក់​ថា ពួកគេ​ពិត​ជា​​ប្រើប្រាស់​រថក្រោះ​​ដើម្បី​បាញ់​ប្រហារ​មែន ដោយ​ព្យាយាម​​កាត់បន្ថយ​ផង​ដែរ​នូវ​គ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈពេលដែលអះអាងសិទ្ធិរបស់កងទ័ពក្នុងការការពារខ្លួននៅពេលដែលស្ថិតនៅក្រោមការគំរាមកំហែង។

នៅ​ថ្ងៃ​ដដែល​នោះ​​ក្នុងតំបន់ហ្គាហ្សា​ មនុស្ស​យ៉ាងហោចណាស់ ១៤​នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានស្លាប់ ដោយការបាញ់​​កាំភ្លើងនិងការវាយប្រហារតាមអាកាស​ដាច់​ដោយ​ឡែក​មួយ​របស់អ៊ីស្រាអែល ដែលនាំ​ឲ្យ​ចំនួនអ្នកស្លាប់សរុបកើនឡើងដល់ប្រហែល ៧៣​នាក់ក្នុងមួយថ្ងៃ។

នេះ​គឺ​ជា​ការ​សម្លាប់​ដ៏អាក្រក់បំផុត គិត​ចាប់តាំងពី​ការ​បើក​ការ​ផ្ដល់​​ជំនួយ​ឡើង​វិញ​នៅ​​ក្នុងខែឧសភា។ អាជ្ញាធរហ្គាហ្សា បាននិយាយថា មនុស្សសរុបចំនួន ៣៩៧នាក់បានស្លាប់ ហើយជាង ៣ ០០០​នាក់​បានរងរបួស ខណៈពេលដែលព្យាយាមទទួលបានជំនួយស្បៀងអាហារ៕

មន្ទីរ​ពេទ្យ Nasser (រូបថត៖ វេជ្ជបណ្ឌិត Mohammed Saqer)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

តើអ៊ីរ៉ង់ប្រើមីស៊ីលអ្វី ទើបអាចបាញ់ទម្លុះខែលការពារដ៏ខ្លាំងរបស់អ៊ីស្រាអែលបាន?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​​ប្រាប់​ពលរដ្ឋ​ខ្លួន​នៅ​​អ៊ីស្រាអែល​ឲ្យ​ចាកចេញ​ជាបន្ទាន់

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​មេ​សន្តិសុខ​រុស្ស៊ី​​ទៅកាន់​ទីក្រុង​ព្យុយ៉ាងបន្ទាន់ ត្រឹម​១២ថ្ងៃ ​ចំពេល​សម្ព័ន្ធមិត្តអ៊ីរ៉ង់​រងទុក្ខ​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប្រទេសអារ៉ាប់និងមូស្លីមចំនួន២០ រួមគ្នាថ្កោលទោស អ៊ីស្រាអែល ដែលវាយអ៊ីរ៉ង់

Sokha Hotels

ព័ត៌មានពេញនិយម