ព័ត៌មានអន្ដរជាតិ
ប៉ូលិសអាមេរិក ស្លាប់ក្នុងការវាយប្រហារនៅវិមានកាពីតូល
មន្ត្រីប៉ូលិសម្នាក់ បានស្លាប់រួមជាមួយអ្នកបើកបរម្នាក់ ដែលបើករថយន្តបុករនាំងនៅអគារកាពីតូលសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ (ថ្ងៃសៅរ៍នៅកម្ពុជា) ដែលជាហេតុបង្កឲ្យមានការបិទអគារសភា។
លោកស្រី Yogananda Pittman ប្រធានស្តីទីនៃប៉ូលិសកាពីតូលសហរដ្ឋអាមេរិក បាននិយាយថា ជនសង្ស័យម្នាក់និងមន្រ្តីកងកម្លាំងម្នាក់ បានស្លាប់ខណៈដែលមន្រ្តីទី២ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីឧប្បត្តិហេតុនេះបានកើតឡើងក្រោយម៉ោង១រសៀល (ម៉ោងនៅអាមេរិក)។
លោកស្រីនិយាយក្នុងសន្និសីទកាសែតមួយថា “ជនសង្ស័យ បានបើករថយន្តបុកមន្ត្រីរបស់យើងចំនួនពីរនាក់ ហើយបន្ទាប់មកបានបុករនាំងខាងជើង។ នៅពេលនោះ ជនសង្ស័យបានចេញពីរថយន្តដោយកាំបិតនៅក្នុងដៃ”។
លោកស្រី Pittman បន្តថា ជនសង្ស័យមិនបានឆ្លើយតបនឹងការព្រមានទេ ហើយរូបគេត្រូវបានបាញ់សម្លាប់ដោយប៉ូលិស។
ស្របពេលជាមួយគ្នានោះ លោក Robert Contee ប្រធានប៉ូលិសក្រុងបាននិយាយថា កងកម្លាំងរបស់លោកកំពុងរកមើលមូលហេតុនៃសកម្មភាពនេះ ហើយបានបន្ថែមថា វាហាក់ដូចជាមិនមានការគំរាមកំហែងបន្តទៀតនោះទេ។
ការវាយប្រហារប្រឆាំងនឹងប៉ូលិសអាមេរិកកាពីតូលកាលពីថ្ងៃសុក្រ បានកើតឡើងមិនដល់៣ខែផង បន្ទាប់ពីការវាយប្រហារថ្ងៃទី៦ខែមករា ទៅលើសភាដោយអ្នកគាំទ្រលោក Trump ដែលព្យាយាមរារាំងការប្រកាសជ័យជម្នះរបស់លោក Joe Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
មន្រ្តីប៉ូលិសកាពីតូលម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីរងរបួសអំឡុងពេលការវាយលុក ខណៈដែលមន្រ្តីប៉ូលិសកាពីតូលចំនួន២នាក់ទៀតដែលឆ្លើយតបនឹងការវាយប្រហារនោះ បានស្លាប់ដោយការធ្វើអត្តឃាតនៅថ្ងៃបន្ទាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ FT
ចុចអាន៖ FBI បញ្ចេញវីដេអូជនសង្ស័យដាក់គ្រាប់បែកបំពង់ជិតវិមានកាពីតូល កាលខែមករា
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


