ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ហៅការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនថាជា «រឿងគួរឲ្យខ្ពើមរអើម»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រុស្ស៊ី ទៅលើរដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍ទី៣១ខែកក្កដា ដោយហៅវាថាជាទង្វើ«គួរឲ្យខ្ពើមរអើម» បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ជនស៊ីវិល ១៥នាក់ត្រូវបានសម្លាប់នៅទីក្រុងកៀវ រួមទាំងកុមារអាយុ ៦ឆ្នាំម្នាក់ផងដែរ។

ការវាយប្រហារ ធ្វើឡើងពេញមួយយប់តាមរយៈយន្តហោះគ្មានមនុស្សបើក និងមីស៊ីលគ្រូស ហើយបានកំណត់គោលដៅលើសង្កាត់ជាច្រើនកន្លែងនៃទីក្រុងកៀវ ដែលផ្តោតលើអគារលំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។ លោកប្រធានាធិបតី ត្រាំ បាននិយាយពីការិយាល័យរាងពងក្រពើ បានហៅការវាយប្រហារនេះថាជា «ការអាម៉ាស់» ហើយបានរំលឹកឡើងវិញថា សង្រ្គាម«គួរតែត្រូវបានបញ្ឈប់» ដោយសង្កត់ធ្ងន់ថា កងកម្លាំងទាំងសងខាងបាត់បង់ទាហានរហូតដល់ ៧ ០០០នាក់ជារៀងរាល់សប្ដាហ៍។ បន្ថែមពីនេះ លោកបានព្រមានពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើរុស្ស៊ីបរាជ័យក្នុងការចរចាសន្តិភាពត្រឹមថ្ងៃទី៨ខែសីហា។
លោក ត្រាំ បាននិយាយថា «នេះគឺជាសង្រ្គាមរបស់(អតីតប្រធានាធិបតី Joe) Biden។ វាមិនមែនជាសង្រ្គាមរបស់ខ្ញុំទេ។ ប៉ុន្តែខ្ញុំបាននិយាយថា ប្រសិនបើខ្ញុំលូកដៃចូលហើយ ខ្ញុំនឹងព្យាយាម ហើយបញ្ឈប់រឿងនេះ។ ប៉ុន្តែខ្ញុំគិតថា អ្វីដែលរុស្ស៊ីកំពុងធ្វើគឺជារឿងសោកសៅ ប្រជាជនរុស្ស៊ីជាច្រើនកំពុងបាត់បង់ជីវិត។ ប្រជាជនអ៊ុយក្រែនក៏កំពុងបាត់បង់ជីវិត»។
មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី បានវាយប្រហារយ៉ាងតិចលើ ២៧គោលដៅនៅទូទាំងរដ្ឋធានីកៀវ ដែលបណ្តាលឲ្យជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើន។ ជាសរុប មនុស្ស ១៥៩នាក់បានរងរបួស ហើយក្រុមជួយសង្គ្រោះកំពុងបន្តស្វែងរកជនរងគ្រោះ ចំពេលអគារបានបាក់រលំ៕

ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


