ព័ត៌មានអន្ដរជាតិ
ក្រឡាប់ទូកនៅយេម៉ែន ស្លាប់មនុស្ស៦៨នាក់ និងបាត់ខ្លួនរាប់សិបនាក់
យ៉ាងហោចណាស់ជនចំណាកស្រុក ៦៨នាក់មកពីប្រទេសអេត្យូពី បានស្លាប់ និងរាប់សិបនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីទូកដឹកមនុស្សចំនួន ១៥៤នាក់បានក្រឡាប់នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសយេម៉ែន។ នេះបើយោងតាមមន្ត្រីយេម៉ែន និងអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM)។

ទូកបានលិចកាលពីថ្ងៃអាទិត្យទី៣ខែសីហានៅឈូងសមុទ្រ Aden ក្បែរខេត្ត Abyan នៃប្រទេសយេម៉ែន។ ក្រុមអ្នកជួយសង្គ្រោះយេម៉ែន បានរកឃើញសាកសពចំនួន ៦៨នាក់ ខណៈអ្នកនៅរស់រានមានជីវិត ១២នាក់ត្រូវបានជួយសង្គ្រោះ។ ចំណែកឯមនុស្ស ៧៤នាក់ផ្សេងទៀតកំពុងបាត់ដំណឹង។
អាជ្ញាធរក្នុងតំបន់ បាននិយាយថា ជនចំណាកស្រុកទំនងជាត្រូវបានគេរត់ពន្ធពីតំបន់ Horn of Africa ទៅកាន់រដ្ឋឈូងសមុទ្រ (បារ៉ែន គុយវ៉ែត អ៊ីរ៉ាក់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម) ជាផ្លូវដែលជនចំណាកស្រុកអាហ្វ្រិកប្រើជាទូទៅ ទោះបីជាមានហានិភ័យខ្ពស់ក៏ដោយ។
ក្រុមអ្នកជួយសង្រ្គោះ បានបញ្ជាក់ថា កត្តាអាកាសធាតុមិនល្អ និងរលកសមុទ្រធំៗ កំពុងរារាំងប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួន។
IOM បានហៅសោកនាដកម្មនេះថាជាការរំឭកយ៉ាងច្បាស់អំពីគ្រោះថ្នាក់ដែលជនចំណាកស្រុកប្រឈមមុខ។ យេម៉ែន ថ្វីបើមានជម្លោះកំពុងបន្តក៏ដោយ នៅតែជាចំណុចឆ្លងកាត់ដ៏សំខាន់សម្រាប់ជនចំណាកស្រុកអាហ្វ្រិកខាងកើតរាប់ម៉ឺននាក់ ដែលធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងរដ្ឋឈូងសមុទ្រផ្សេងទៀតក្នុងការស្វែងរកការងារ។
កាលពីឆ្នាំ២០២៤ មានជនចំណាកស្រុកជាង ៦០ ០០០នាក់ បានលួចឆ្លងដែនទៅដល់ប្រទេសយេម៉ែន។ ក្នុងមួយទស្សវត្សរ៍ចុងក្រោយនេះ IOM បានកត់ត្រាការស្លាប់ និងមនុស្សបាត់ខ្លួនជាង ៣ ៤០០នាក់ ខណៈ ១ ៤០០នាក់នៃការស្លាប់ទាំងនោះគឺដោយសារតែការលង់ទឹក៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


