ព័ត៌មានអន្ដរជាតិ
មេដឹកនាំម៉ាឡេស៊ី ប្រាប់ថៃថា ការដាក់អ្នកសង្កេតការណ៍បន្ថែមមិនមែនជាការជ្រៀតជ្រែកពីបរទេសឡើយ
ក្រោយត្រូវប្រទេសថៃបដិសេធសំណើក្នុងការបញ្ជូនអ្នកសង្កេតការណ៍អន្តរជាតិបន្ថែមទៀត លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim បានបញ្ជាក់ថា សំណើដែលមានគោលបំណងតាមដានបទឈប់បាញ់រវាងកម្ពុជា-ថៃ មិនគួរត្រូវបានចាត់ទុកជាការជ្រៀតជ្រែកពីបរទេសឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ Free Malaysia Today នៅថ្ងៃទី២១ខែសីហាឆ្នាំ២០២៥។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្នុងនាមជាប្រធានវេទិកាច្បាប់អាស៊ាននៅថ្ងៃព្រហស្បតិ៍នេះ លោក Anwar បានពន្យល់ថា កង្វល់ស្នូលគឺចំនួនអ្នកឃ្លាំមើលនៅលើមូលដ្ឋានមិនទាន់គ្រប់គ្រាន់នាពេលបច្ចុប្បន្ន។ លោកបានស្នើដំណោះស្រាយជាក់ស្តែងមួយ ដោយបញ្ជាក់ថា ប្រទេសនីមួយៗអាចបង្កើនក្រុមសង្កេតការណ៍របស់ពួកគេដោយប្រើប្រាស់មន្ត្រីជំនួយការការពារជាតិ និងបុគ្គលិកស្ថានទូតដែលឈរជើងក្នុងតំបន់រួចស្រាប់។ លោកបានបន្តថា៖ «ជាឧទាហរណ៍ ប្រសិនបើពួកគេខ្វះពីរនាក់ ពួកគេអាចយកពីមូលដ្ឋានរបស់ពួកគេមកគាំទ្រកម្មវិធីនោះ»។
បន្ថែមពីនេះ លោកសង្កត់ធ្ងន់ថា ការធ្វើបែបនេះ គឺស្របទៅតាមកិច្ចព្រមព្រៀងដែលធ្វើកាលពីខែមុន ហើយថា អ្នកសង្កេតការណ៍បន្ថែមនឹងមិនមែនជាអ្នកខាងក្រៅទេ ប៉ុន្តែនឹងមកពីធនធានផ្ទាល់ខ្លួនរបស់អាស៊ាន ដើម្បីពង្រឹងបេសកកម្មត្រួតពិនិត្យ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីស្តីទីថៃ លោក Phumtham Wechayachai បានបញ្ជាក់ជាសាធារណៈថា លោកបដិសេធសំណើផ្លូវការរបស់លោក Anwar ក្នុងការបញ្ជូនអ្នកសង្កេតការណ៍បន្ថែម។ លោក Phumtham បានចាត់ទុកជម្លោះព្រំដែនថាជាបញ្ហាទ្វេភាគី ហើយបាននិយាយថា ប្រទេសថៃ «នឹងមិនអនុញ្ញាតឲ្យមានការជ្រៀតជ្រែកពីបរទេស» ដោយអះអាងថា ក្រុមអ្នកសង្កេតការណ៍បណ្តោះអាសន្នអាស៊ាន (IOT) ដែលមានស្រាប់គួរតែគ្រប់គ្រាន់ហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


