ព័ត៌មានអន្ដរជាតិ
ចង់ទាក់ទាញអ្នកទស្សនា ស្ត្រី វៀតណាម ម្នាក់ បង្ហោះរូបរន្ធត់ ដោយទាំងប៉ូលិសកោះហៅទៅសាកសួរ
ស្រ្តីជនជាតិវៀតណាមម្នាក់ មានឈ្មោះថាហៅកាត់ថា P.T.T.N រស់នៅ ខេត្ត Bac Ninh ត្រូវប៉ូលិសកោះហៅមកសាកសួរ និងពិន័យប្រាក់ចំពោះការប្រើបណ្ដាញសង្គម បន្ទាប់ពីរូបនាងបង្ហោះរូបភាពនៃផ្នែករាងកាយរបស់មនុស្ស ដែលបានធ្វើឲ្យអ្នកទស្សនាភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង។

យ៉ាងណាក៏ដោយ បន្ទាប់ពីពិនិត្យរួច នាយកដ្ឋានការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត និងបច្ចេកវិជ្ជាខ្ពស់នៃនគរបាលខេត្ត Bac Ninh បានសម្របសម្រួលជាមួយប៉ូលិសសង្កាត់ Nenh ដោយធ្វើការកោះហៅភ្លាមៗទៅកាន់ ស្រ្តីឈ្មោះ P.T.T.N កើតឆ្នាំ ១៩៩៨ ស្នាក់នៅបណ្តោះអាសន្ននៅសង្កាត់ Nenh មកសាកសួរពីមូលហេតុដែលនាងបានប្រព្រិត្ត។
តាមរបាយការណ៍ពី Tintuconline នាង P.T.T.N បានប្រើគណនីបណ្តាញសង្គមផ្ទាល់ខ្លួន ដើម្បីបង្ហោះរូបភាពនៃផ្នែករាងកាយរបស់មនុស្សដែលមិនស្គាល់ប្រភពដើម ធ្វើឲ្យអ្នកទស្សនាភ័យរន្ទត់ និងគ្មានស្មារតីក្នុងខ្លួន។ គោលបំណងនៃការប្រកាសគឺដើម្បីទាក់ទាញអន្តរកម្ម ពោលគឺបម្រើគោលបំណងនៃការជ្រើសរើសបុគ្គលិកក្នុងក្រុមហ៊ុននាងតែប៉ុណ្ណោះ។
បន្ទាប់ពីធ្វើការជាមួយអាជ្ញាធរ P.T.T.N បានដឹងយ៉ាងច្បាស់អំពីកំហុស និងការបំពានរបស់នាង ដោយស្ម័គ្រចិត្តដកចេញនូវខ្លឹមសារដែលរំលោភបំពាន និងប្តេជ្ញាមិនប្រព្រឹត្តល្មើសម្តងទៀត និងគោរពតាមបទប្បញ្ញត្តិនៅពេលចូលរួម និងប្រើប្រាស់បណ្តាញសង្គម។
បើទោះបីជារូបនាងបានទទួលស្គាល់នូវកំហុសមែនពិត ប៉ុន្តែនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណិត និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យាខ្ពស់ នៃស្នងការដ្ឋាននគរបាលខេត្ត Bac Ninh បានសម្រេចពិន័យរដ្ឋបាលចំនួន ៧.៥ លានដុង ចំពោះទង្វើនៃការផ្តល់ និងចែករំលែកព័ត៌មានលំអិតដែលពិពណ៌នាអំពីអំពើកាប់ សម្លាប់ គ្រោះថ្នាក់ រន្ធត់ចូនដល់អ្នកទស្សនាដើម្បីតែការ likes, shares និង views។
យោងតាមប៉ូលិស Bac Ninh នៅក្នុងរយៈពេលពេលថ្មីៗនេះ មនុស្សមួយចំនួនក្នុងគោលបំណងទាក់ទាញ (likes, shares, views) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហោះ និងចែករំលែកអត្ថបទព័ត៌មានដោយចេតនា នូវឃ្លិបវីដេអូ និងរូបភាពអំពីករណីឃាតកម្ម អត្តឃាត និងរបួស ជាមួយនឹងព័ត៌មានលម្អិត និងរូបភាពប្រកបដោយហិង្សា អវិជ្ជមាន រន្ធត់ និងប្រមាថមើលងាយអ្នកទស្សនា ជាពិសេសយុវវ័យ។ ដែលនោះនាំឲ្យអ្នកទស្សនា មានអារម្មណ៍តក់ស្លុត ភ័យរន្ធត់ និងអ្នកខ្លះឈានដល់បាត់បង់ស្មារតីថែមទៀតផង៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលក់ស៊ុតនៅចិន ប្រើ AI ក្លូនបុគ្គលល្បីៗ បង្កឲ្យមហាជនព្រួយបារម្ភការឆបោកតាមបច្ចេកវិទ្យា
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


