ព័ត៌មានអន្ដរជាតិ
សភាថៃនឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ខែកញ្ញា
សភាតំណាងរាស្រ្តថៃ បានកំណត់ពេលបោះឆ្នោតនៅថ្ងៃទី៥ខែកញ្ញា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបន្ទាប់ពីការដកលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ។

ប្រធានសភាលោក Wan Muhamad Noor Matha បាននិយាយនៅក្នុងសេចក្តីជូនដំណឹងបន្ទាន់មួយទៅកាន់សមាជិកសភាកាលពីល្ងាចថ្ងៃអង្គារថា «សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅថ្ងៃទី៥ខែកញ្ញា» ដោយបន្ថែមថា របៀបវារៈលម្អិតនឹងត្រូវបានចេញផ្សាយនៅពេលក្រោយ។
សេចក្តីប្រកាសនេះ បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ក្រុមប្រឹក្សាឯកជនបានប្រគល់មកវិញនូវឯកសារស្វែងរកការយល់ព្រមពីព្រះមហាក្សត្រដើម្បីរំលាយសភាដែលបានដាក់ជូនកាលពីមួយថ្ងៃមុនដោយនាយករដ្ឋមន្ត្រីស្តីទី Phumtham Wechayachai។ ក្រុមប្រឹក្សាបាននិយាយថា ចំណាត់ការរបស់លោក Phumtham មិនបានអនុវត្តតាមនីតិវិធីត្រឹមត្រូវទេ ហើយបានកត់សម្គាល់ពីវិវាទជុំវិញថាតើមេដឹកនាំស្តីទីមានសិទ្ធិអំណាចក្នុងការស្នើសុំរំលាយសភាដែរឬទេ។ តាមទម្លាប់ មានតែនាយករដ្ឋមន្ត្រីផ្លូវការប៉ុណ្ណោះ ទើបមានអំណាចនោះ។
បេក្ខជននាយករដ្ឋមន្ត្រីត្រូវទទួលបានការគាំទ្រពីសមាជិកសភាយ៉ាងហោច៥០រូប ដើម្បីឈរឈ្មោះបោះឆ្នោតក្នុងសភាតំណាងរាស្រ្ត។ ដើម្បីក្លាយជានាយករដ្ឋមន្ត្រី បេក្ខជនត្រូវទទួលបានសំឡេងភាគច្រើន ស្មើនឹងជាង ២៤៧សំឡេង ក្នុងចំណោមសមាជិកសភាសរុប ៤៩២នាក់ នៅក្នុងសភាតំណាងរាស្រ្តថៃ។
ប្រសិនបើបេក្ខជនបរាជ័យ សភាតំណាងរាស្រ្តថៃនឹងបន្តដំណើរការនេះឡើងវិញ រហូតដល់នាយករដ្ឋមន្ត្រីថ្មីត្រូវបានជ្រើសរើស។ មិនមានកំណត់ពេលវេលាសម្រាប់ដំណើរការនេះទេ។
កាលពីថ្ងៃអង្គារ លោក Anutin Charnvirakul មេដឹកនាំគណបក្ស Bhumjaithai បានប្រកាសថា លោកបានទទួលការគាំទ្រជាចាំបាច់ ដោយមានការគាំទ្រពីគណបក្សប្រឆាំង។ មេដឹកនាំគណបក្សប្រជាជន លោក Natthaphong Ruengpanyawut បាននិយាយថា សមាជិកសភាចំនួន ១៤៣រូបរបស់ខ្លួនអាចជួយផ្តល់សំឡេងភាគច្រើនសម្រាប់លោក Anutin ប្រសិនបើនាយករដ្ឋមន្ត្រីថ្មីយល់ព្រមរំលាយសភា និងរៀបចំការបោះឆ្នោតថ្មីក្នុងរយៈពេល ៤ខែបន្ទាប់។ លោកបានបន្ថែមថា គណបក្សប្រជាជននឹងនៅតែជាបក្សប្រឆាំង ហើយមិនចូលរួមជាមួយរដ្ឋាភិបាលចម្រុះឡើយ៕
ដោយ៖ ឈាង
ចុចអាន៖ នាយករដ្ឋមន្ត្រីស្តីទីថៃ រងការចោទប្រកាន់ពីបទប្រមាថរាជានិយម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


