ព័ត៌មានអន្ដរជាតិ
ហេតុផលចំនួនបីដែលអ៊ីស្រាអែលវាយប្រហារកាតាធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំង
អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសលើទីក្រុងដូហា រាជធានីនៃប្រទេសកាតា ដោយផ្តោតគោលដៅលើមេដឹកនាំកំពូលរបស់ក្រុមហាម៉ាស។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN ការវាយប្រហារនេះមិនមែនជាការភ្ញាក់ផ្អើលខ្លាំងនោះទេ ចាប់តាំងពីការវាយលុកយ៉ាងសាហាវរបស់ពួកហាម៉ាសមកលើអ៊ីស្រាអែលកាលពី៧ ខែតុលា ឆ្នាំ ២០២៣អ៊ីស្រាអែលបានសន្យាថានឹងតាមប្រមាញ់មេដឹកនាំក្រុមហាម៉ាសគ្រប់ទីកន្លែងក្នុងពិភពលោក។ ប៉ុន្តែការធ្វើការវាយប្រហារនេះនៅតែធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលដោយហេតុផលសំខាន់បីគឺ៖

១. អ៊ីស្រាអែលបានទទួលស្គាល់ការវាយប្រហារភ្លាមៗ
ជាធម្មតា អ៊ីស្រាអែលនៅស្ងៀមខ្លាំងចំពោះបេសកកម្មសម្ងាត់។ ជាឧទាហរណ៍ នៅពេលដែលមេដឹកនាំក្រុមហាម៉ាស Ismail Haniyeh ត្រូវបានសម្លាប់នៅក្នុងទីក្រុងតេអេរ៉ង់ក្នុងឆ្នាំ ២០២៤ អ៊ីស្រាអែលមិនបានបញ្ជាក់ថាជាស្នាដៃរបស់ខ្លួននោះទេរហូតដល់ប្រាំខែក្រោយមក។ ប៉ុន្តែលើកនេះគឺខុសគ្នា អ៊ីស្រាអែលបានប្រកាសភ្លាមៗថាខ្លួនបានធ្វើការវាយប្រហារ ហើយថែមទាំងបានដាក់ឈ្មោះវាថាប្រតិបត្តិការកំពូលថែមទៀត។ យន្តហោះចម្បាំង ១០ គ្រឿងបានបាញ់មីស៊ីលចំនួន ១០ គ្រាប់ ដែលបង្ហាញថា អ៊ីស្រាអែលចង់បង្ហាញសារជាសាធារណៈថាមេដឹកនាំក្រុមហាម៉ាសអាចត្រូវបានអ៊ីស្រាអែលសម្លាប់គ្រប់ទីកន្លែង សូម្បីតែនៅក្នុងប្រទេសមួយផ្សេងទៀតក៏ដោយ។
២.ការវាយប្រហារបានកើតឡើងនៅក្នុងប្រទេសកាតា ដែលជាដៃគូជិតស្និទ្ធទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក
មេដឹកនាំក្រុមហាម៉ាសមិនបានលាក់ខ្លួននៅកន្លែងសំងាត់ទេ ពោលគឺពួកគេកំពុងរស់នៅដោយចំហក្នុងទីក្រុងដូហា រាជធានីកាតា។ ទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដឹងថាពួកគេនៅទីនោះ ពីព្រោះពួកគេបានព្រមព្រៀងគ្នាថា កាតានឹងធ្វើជាម្ចាស់ផ្ទះដើម្បីជួយក្នុងកិច្ចពិភាក្សាចំណាប់ខ្មាំង។ តួនាទីរបស់កាតាគឺដើរតួជាអ្នកសម្របសម្រួលរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស។ ខណៈការវាយប្រហារទៅលើមេដឹកនាំក្រុមហាម៉ាសនៅកាតា វាជារឿងដែលមិនគួរឲ្យជឿ។ យ៉ាងណាការវាយប្រហារបង្ហាញពីភាពក្លាហានរបស់អ៊ីស្រាអែល ប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរ ព្រោះវាអាចធ្វើឱ្យខូចដល់កិច្ចចរចាសន្តិភាព និងតួនាទីរបស់កាតាជាអ្នកសម្រុះសម្រួល។
៣. វាអាចបំផ្លាញឱកាសនៃកិច្ចព្រមព្រៀងចំណាប់ខ្មាំង
ចំណាប់ខ្មាំងជាង ២០ នាក់នៅតែត្រូវបានគេឃុំឃាំងនៅក្រោមដីយ៉ាងជ្រៅនៅក្នុងហ្គាហ្សា។ មនុស្សគ្រប់គ្នាយល់ស្របថាមធ្យោបាយជាក់ស្តែងតែមួយគត់ដើម្បីដោះលែងពួកគេគឺតាមរយៈការចរចា មិនមែនជាការជួយសង្គ្រោះដោយយោធានោះទេ ចាប់តាំងពីក្រុមហាម៉ាសបាននិយាយថាពួកគេនឹងសម្លាប់ចំណាប់ខ្មាំងប្រសិនបើអ៊ីស្រាអែលបង្ខំ។ ការចរចាទាំងនោះតែងតែឆ្លងកាត់មេដឹកនាំក្រុមហាម៉ាសនៅក្រុងដូហា។ ប៉ុន្តែឥឡូវនេះ ដោយការខឹងសម្បាររបស់កាតា ហើយការដឹកនាំរបស់ក្រុមហាម៉ាសនៅទីនោះអាចនឹងត្រូវលុបចោល កិច្ចពិភាក្សាអាចនឹងដួលរលំ។ នេះទុកចំណាប់ខ្មាំងឱ្យស្ថិតក្នុងគ្រោះថ្នាក់កាន់តែខ្លាំង ព្រោះក្រុមហាម៉ាសអាចសងសឹកដោយធ្វើបាបពួកគេ។

សម្រាប់អ៊ីស្រាអែល ការវាយប្រហារនេះផ្តល់នូវភាពយុត្តិធម៌សម្រាប់ការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលា ដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១ពាន់ នាក់ រួមទាំងជនជាតិអាមេរិកជាង៤០ នាក់។ ប៉ុន្តែសម្រាប់សហរដ្ឋអាមេរិក កាតា និងក្រុមគ្រួសារនៃចំណាប់ខ្មាំង វាបង្កើតហានិភ័យថ្មី ព្រោះអាចវាធ្វើឱ្យការចរចាកាន់តែពិបាក ធ្វើឱ្យតួនាទីរបស់កាតាចុះខ្សោយជាអ្នកសម្រុះសម្រួល និងបង្កើនការភ័យខ្លាចថាក្រុមហាម៉ាសអាចសងសឹកលើចំណាប់ខ្មាំង។
សរុបមក ការវាយប្រហាររបស់អ៊ីស្រាអែលនៅកាតាគឺគួរឱ្យភ្ញាក់ផ្អើលមិនមែនដោយសារតែវាមិននឹកស្មានដល់នោះទេ ប៉ុន្តែដោយសារតែវាត្រូវបានធ្វើដោយបើកចំហ ជាពិសេសប្រទេសដែលអ៊ីស្រាអែលវាយប្រហារ និងផលប៉ះពាល់ដ៏គ្រោះថ្នាក់ដែលវាអាចមានលើចំណាប់ខ្មាំងដែលនៅសល់ និងបាត់បង់ឱកាសនៃការស្ដារសន្តិភាពឡើងវិញ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


