ព័ត៌មានអន្ដរជាតិ
ភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ ត្រូវដុតទាំងរស់ ក្នុងបាតុកម្មហិង្សា ដ៏សាហាវ
លោកស្រី Rajyalaxmi Chitrakar ដែលជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីនេប៉ាល់ Jhalanath Khanal ត្រូវដុតទាំងរស់នៅក្នុងគេហដ្ឋានរបស់ខ្លួន ក្នុងបាតុកម្មហិង្សាដែលបំផ្លិចបំផ្លាញប្រទេសនេប៉ាល់ ខ្ទេចខ្ទី។

តាមការផ្សាយរបស់ Times of India កាលពីថ្ងៃពុធទី១០ខែកញ្ញាឆ្នាំ២០២៥, ក្រុមបាតុករ បានដុតលំនៅដ្ឋានរបស់លោកស្រីក្នុងទីក្រុង កដ្ឋមណ្ឌូ ដោយធ្វើឲ្យលោកស្រីជាប់នៅក្នុងនោះ ត្រូវស្លាប់ក្នុងអណ្តាតភ្លើងយ៉ាងអាណោចអាធ័ម។
ក្រៅពីលោកស្រី នៅមានមន្ត្រីជាច្រើនទៀតដែលកំពុងត្រូវបានក្រុមបាតុកម្មតាមប្រមាញ់ ខណៈមានមន្ត្រីខ្លះបានភៀសខ្លួនចេញក្រៅប្រទេស ខ្លះទៀតកំពុងពួនសំងំនៅហ៊ានបង្ហាញមុខឡើយ។

ទីក្រុង កដ្ឋមណ្ឌូ បានធ្លាក់ចូលទៅក្នុងភាពចលាចលកាន់តែខ្លាំង ដោយមនុស្សស្លាប់ក្នុងបាតុកម្ម Gen Z កើនដល់២២នាក់ បន្ទាប់ពីនាយករដ្ឋមន្រ្តី Khadga Prasad Sharma Oli លាលែងពីតំណែង។
ក្នុងបាតុកម្មដ៏សាហាវបំផុតនេះ ក្រុមបាតុករបានដុតបំផ្លាញសភា តុលាការកំពូល ប៉ុស្តិ៍ប៉ូលិស អាកាសយានដ្ឋាន សណ្ឋាគារ និងសំណង់អគាររដ្ឋាភិបាលផ្សេងៗទៀត ហើយលើសពីនេះ ក្រុមបាតុករបានសម្រុកចូលដុតផ្ទះរបស់អតីតមេដឹកនាំមួយចំនួន។

សូមជម្រាបថា បាតុកម្មដ៏ហិង្សានេះផ្ទុះឡើងបន្ទាប់ពីការហាមឃាត់បណ្ដាញសង្គមដូចជា Facebook, Instagram, WhatsApp និង WeChat របស់រដ្ឋាភិបាលនេប៉ាល់ បន្ទាប់ពីក្រុមហ៊ុនទាំងនោះបដិសេធ ចុះឈ្មោះក្រោមច្បាប់ថ្មីរបស់រដ្ឋាភិបាល។
ក្រុមបាតុករក៏បានសម្តែងការខកចិត្តចំពោះវិសមភាពសេដ្ឋកិច្ច និងអំពើពុករលួយ ដោយចោទប្រកាន់នាយករដ្ឋមន្ត្រីលោក Khadga Prasad Sharma Oli ថាបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ នេប៉ាល់ធ្លាក់ចូលទៅក្នុងភាពចលាចលកាន់តែខ្លាំង ខណៈអ្នកស្លាប់កើនដល់២២នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


