ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន និងអង់គ្លេសពិភាក្សាលើកិច្ចព្រមព្រៀងកងទ័ព ខណៈភាពតានតឹងកើនឡើងនៅសមុទ្រចិនខាងត្បូង
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៧ខែកញ្ញា ហ្វីលីពីន និងអង់គ្លេសកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច (VFA) ដ៏មានសក្តានុពលមួយ ខណៈដែលទីក្រុងម៉ានីលពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តលោកខាងលិចចំពេលមានភាពតានតឹងកើនឡើងនៅសមុទ្រចិនខាងត្បូង។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនលោក Gilberto Teodoro Jr. បានបញ្ជាក់កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសបានសម្តែងជាផ្លូវការនូវចេតនារបស់ខ្លួនក្នុងការបន្តកិច្ចព្រមព្រៀងVFAតាមរយៈលិខិតមួយផ្ញើពីរដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey ។
កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យកងទ័ពអង់គ្លេស និងហ្វីលីពីនធ្វើទស្សនកិច្ច និងហ្វឹកហាត់នៅក្នុងប្រទេសរបស់គ្នាទៅវិញទៅមក ដែលធ្វើឱ្យកាន់តែងាយស្រួលសម្រាប់យោធារបស់ពួកគេក្នុងការធ្វើការជាមួយគ្នា។ កិច្ចព្រមព្រៀងនេះនឹងស្រដៀងទៅនឹងកិច្ចព្រមព្រៀងដែលហ្វីលីពីនមានរួចហើយជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី នូវែលសេឡង់ និងជប៉ុន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាសន្តិសុខក្នុងតំបន់ ជាពិសេសជម្លោះដែលកំពុងបន្តរវាងហ្វីលីពីន និងចិននៅសមុទ្រចិនខាងត្បូង។
ទន្ទឹមនឹងនេះ លោក Teodoro ក៏បានបញ្ជាក់ដែរថា ថវិកាផ្នែកកងទ័ពជើងទឹកហ្វីលីពីននឹងកើនឡើងច្រើនបំផុតក្នុងចំណោមភ្នាក់ងារយោធាផ្សេងទៀតនៅឆ្នាំ២០០២៥ដល់ ១៦.៣% ឬ ៥៩.៣ ពាន់លានប៉េសូ (១.០៤ពាន់លានដុល្លារអាមេរិក)។ មូលនិធិបន្ថែមនេះនឹងគាំទ្រដល់ការចែកចាយនាវាចម្បាំងដែលបានបញ្ជាទិញថ្មីចំនួនប្រាំបី និងការសាងសង់កន្លែងផលិតកប៉ាល់ និងកន្លែងចតថ្មី ដែលជួយពង្រឹងសមត្ថភាពការពារខាងក្រៅរបស់ប្រទេសហ្វីលីពីន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


