ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រាប់មហាសន្និបាត UN ថា បើមិនបញ្ឈប់ពូទីនបានទេ រុស្ស៊ីនឹងលុកលុយប្រទេសច្រើនទៀត
ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃពុធទី២៤ខែកញ្ញាឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់ថា រុស្ស៊ីនឹងបើកការលុកលុយប្រទេសជាច្រើនទៀត បើសម្ព័ន្ធមិត្តទាំងឡាយមិនរួបរួមនិងបង្កើនការគាំទ្រគ្នាទេនោះ។

ប្រមុខរដ្ឋាភិបាលទីក្រុងកៀវព្រមានថា ប្រសិនបើមិនបញ្ឈប់លោក វ្ល៉ាឌីមៀរ ពូទីន បានទេ គាត់នឹងពង្រីកសង្គ្រាមកាន់តែធំ។ អ៊ុយក្រែន គ្រាន់តែជាប្រទេសទីមួយប៉ុណ្ណោះ។
ទន្ទឹមនោះលោកហ្សេលេនស្គី និយាយថា ប្រទេសទាំងអស់ត្រូវបានគំរាមកំហែងដោយការប្រកួតប្រជែងសព្វាវុធជាសាកល ខណៈបច្ចេកវិទ្យាយោធាកាន់តែរីកចម្រើន។
មិនត្រឹមប៉ុណ្ណឹង លោកថែមទាំងរិះគន់ស្ថាប័នអន្តរជាតិនានាផងដែរ ដោយលើកឡើងថា ពួកគេខ្សោយណាស់ ដែលមិនហ៊ានផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន។

សុន្ទរកថានេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញជំនឿចិត្តថា អ៊ុយក្រែន អាចយកបានដីដែលធ្លាក់ទៅដៃរុស្ស៊ីចាប់តាំងពីឆ្នាំ២០២២ទាំងអស់មកវិញ។
ការអះអាងរបស់លោកត្រាំ បង្ហាញពីការផ្លាស់ប្តូរគោលនយោបាយ១៨០ដឺក្រេ ខុសពីដំបូងឡើយដែលប្រមុខសេតវិមានរូបនេះតែងសំណូមពរឲ្យអ៊ុយក្រែន ព្រមធ្វើសម្បទានដីជាមួយរុស្ស៊ី ជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព។
លោកត្រាំលើកឡើងថា «បន្ទាប់ពីដឹងនិងយល់យ៉ាងច្បាស់អំពីស្ថានភាពយោធានិងសេដ្ឋកិច្ចអ៊ុយក្រែន/រុស្ស៊ី ហើយក្រោយឃើញបញ្ហាសេដ្ឋកិច្ចរបស់រុស្ស៊ី ខ្ញុំគិតថា អ៊ុយក្រែន ដោយមានការគាំទ្រពីសហភាពអឺរ៉ុប គឺស្ថិតក្នុងទីតាំងមួយដើម្បីប្រយុទ្ធ និងឈ្នះទឹកដីទាំងអស់ដូចទម្រង់ដើមវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី៖ ត្រាំ អាចបញ្ចុះបញ្ចូលមេដឹកនាំចិន ឲ្យផ្លាស់ប្តូរជំហរលើសង្រ្គាមនៅអ៊ុយក្រែន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


