Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសចិន រកឃើញមនុស្សដែលមានប្រភេទឈាមដ៏កម្រហៅថា «ឈាមពេជ្រ»

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី ០៣ ខែតុលា វេជ្ជបណ្ឌិតក្នុងខេត្ត Guangdong ប្រទេសចិន បានរកឃើញមនុស្សដែលមានប្រភេទឈាមដ៏កម្រមួយហៅថា «ឈាមពេជ្រ»។

(រូបភាព៖ Guangzhou Daily)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភេទឈាមដ៏កម្រនេះហៅថា Jk(a-b-) និងត្រូវបានគេដាក់រហ័សនាមថាជា «ឈាមពេជ្រ»។ ប្រភេទឈាមនេះជារបស់ប្រព័ន្ធក្រុមឈាម Kidd ហើយបណ្តាលមកពីការផ្លាស់ប្តូរហ្សែននៅលើក្រូម៉ូសូម ១៨ ។ ការផ្លាស់ប្តូរមានន័យថាមនុស្សដែលមានប្រភេទឈាមនេះមិនមានសញ្ញាសម្គាល់ធម្មតាចំនួនបី ដែលត្រូវបានគេស្គាល់ថាជាអង់ទីហ្សែន (Jkᵃ, Jkᵇ និង Jk3) នៅលើផ្ទៃនៃកោសិកាឈាមក្រហមរបស់ពួកគេ។ ដោយសារតែបែបនេះ ឈាមពេជ្រគឺកម្រមានណាស់ ដោយមានតែប្រហែល ០.០០២% ទៅ ០.០២% នៃប្រជាជននៅក្នុងប្រទេសចិនប៉ុណ្ណោះដែលមានវា។

គ្រូពេទ្យជាធម្មតារកឃើញមនុស្សតែ ១ នាក់គទ់ដែលមានប្រភេទឈាមនេះក្នុងចំណោមអ្នកបរិច្ចាគឈាម ៤ ពាន់នាក់។ វាកម្រជាងឈាម Rh-negative (មានរហ័សនាមថាជាឈាមខ្លាឃ្មុំផេនដា) ប្រហែល ១០០ ដង ដែលត្រូវបានគេចាត់ទុកថាកម្រណាស់ទៅហើយ។

គួរបញ្ជាក់ថា នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​ឈាម​ប្រភេទ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ខេត្តGuangdong។ របកគំហើញនៃប្រភេទឈាមដ៏កម្របែបនេះគឺមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចជួយគ្រូពេទ្យរៀបចំសម្រាប់ការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្តនាពេលអនាគត សម្រាប់អ្នកជំងឺដែលមានប្រភេទឈាមដ៏កម្រនេះ៕

(រូបភាព៖ Guangzhou Daily)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម