សុខភាព
ប្រព័ន្ធភាពស៊ាំចុះខ្សោយហើយ បើឃើញសញ្ញាទាំង ៤ នេះ
គ្នាយើងធ្លាប់ឆ្ងល់ទេម៉េចបានជាពេលខ្លះចេះតែផ្ដាសាយ ឬរាករូសញឹកញាប់? បើសិនជាយើងឧស្សាហ៍មានអាការៈទាំងនេះ យើងប្រហែលជាមានប្រព័ន្ធភាពស៊ាំចុះខ្សោយហើយ។ ខាងក្រោមនេះជាសញ្ញាមួយចំនួនគ្នាយើងគួរដឹង។
១. របួសមិនងាយជាសះស្បើយ

ពេលយើងមុតដៃ មុតជើង ឬមានរបួសដោយប្រការមួយចំនួនផ្សេងទៀត ប្រព័ន្ធភាពស៊ាំរបស់យើងនឹងចេញធ្វើការភ្លាមៗដែរ។ ពេលមុត ឬមានរបួស ដំណើរការប្រឆាំងការឆ្លងមេរោគនឹងចាប់ផ្ដើមដោយកោសិកាឈាមសចេញជួយប្រឆាំងនឹងការឆ្លងមេរោគ ហើយឈាមក្រហមវិញជួយបង្កើតជាលិកាថ្មី។ ប៉ុន្តែបើយើងមានបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយវិញ ដំណើរការទាំងនេះនឹងត្រូវស៊ីពេលយូរ នាំឲ្យរបួសរបស់យើងមិនងាយជាសះស្បើយនោះទេ។
ចំណាំ៖ បើយើងមានជំងឺប្រចាំកាយ នោះនឹងនាំឲ្យចរន្តឈាមដើរមិនបានល្អ ដូចជាជំងឺទឹកនោមផ្អែម ជាដើម។ ករណីបែបនេះយើងត្រូវជួបពិភាក្សាជាមួយគ្រូពេទ្យ។
២. ឧស្សាហ៍ឆ្លងរោគនៅច្រមុះ និងត្រចៀក

គ្នាយើងអាចចំណាំមើលថាតើយើងមានឆ្លងរោគនៅត្រចៀក ឬច្រមុះញឹកញាប់ឬទេ បើមានច្រើនជាង៣ទៅ៤ដងក្នុងមួយឆ្នាំ នោះអាចថាយើងកំពុងមានបញ្ហាប្រព័ន្ធភាពស៊ាំធ្លាក់ចុះហើយ។ ដូចគ្នាដែរ បើយើងមានជំងឺផ្លូវដង្ហើមពីរដងក្នុងមួយឆ្នាំ ឬក៏ត្រូវប្រើឆ្នាំផ្សះលើសពីពីរដងក្នុងមួយឆ្នាំ ក៏អាចថាយើងមានបញ្ហាប្រព័ន្ធភាពស៊ាំចុះខ្សោយដូចគ្នា។
ចំណាំ៖ បើយើងមានបញ្ហាបែបនេះគួរទៅជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញខាងអាលែកហ្ស៊ី និងប្រព័ន្ធភាពស៊ាំ ដោយគ្រូពេទ្យអាចជួយយើងអំពីបញ្ហានេះបាន។
៣. ផ្ដាសាយញឹកញាប់

ទោះបីជាជំងឺផ្ដាសាយអាចមើលទៅដូចជាមិនសូវធ្ងន់ធ្ងរ ដូចការឆ្លងរោគដែលបានរៀបរាប់ក្នុងចំណុចខាងលើ តែវាក៏រំខានយើងខ្លាំងណាស់ដែរ។ បើយើងតែងជួបបញ្ហានេះ អាចថាប្រព័ន្ធភាពស៊ាំរបស់យើងកំពុងចុះខ្សោយដែរហើយ។
ចំណាំ៖ ការជួបបញ្ហាឆ្លងរោគនេះញឹកញាប់អាចមកពីយើងខ្វះវីតាមីន D ហើយ ដែលនេះយើងត្រូវបំពេញវីតាមីន D ដល់រាងកាយ ហើយយកល្អគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីដឹងថាគួរទទួលបានវីតាមីនD ពីប្រភពណាល្អ។
៤. ឧស្សាហ៍រាករូស ឬទល់លាមក

បើគ្នាយើងជួបបញ្ហារាក ឬទល់លាមកញឹកញាប់ វាអាចជាសញ្ញាមួយបញ្ជាក់ថាយើងកំពុងជួបបញ្ហាប្រព័ន្ធភាពស៊ាំ ចុះខ្សោយ។ បញ្ហានេះ អាចបង្កឡើងដោយសារតែយើងស្ត្រេសច្រើនពេក ព្រោះថាបញ្ហាស្រ្តេស អាចបង្កឱកាសកាន់តែច្រើនឲ្យរាងកាយយើងឆ្លងរោគផ្សេងៗ។
ចំណាំ៖ ការបរិភោគអាហារមានជាតិស្ករច្រើន ឬអាហារកែច្នៃមាន Trans fats (ខ្លាញ់មិនឆ្អែត) និង Saturated fats (ខ្លាញ់ឆ្អែត)ច្រើនអាចនាំឲ្យប្រព័ន្ធភាពស៊ាំយើងដំណើរការមិនបានល្អ និងរំខានដល់បាត់តេរីក្នុងពោះវៀនយើងទៀតផង។ ដូចនេះការទទួលទានរបបអាហារត្រឹមត្រូវនឹងជួយដល់ប្រព័ន្ធភាពស៊ាំរបស់យើង។
ចំណុចគួរដឹង
របបអាហារមិនត្រឹមត្រូវ ការជក់បារី ផឹកគ្រឿងស្រវឹងច្រើនជ្រុល សុទ្ធតែដាក់សម្ពាធដល់ប្រព័ន្ធភាពស៊ាំរបស់យើង។ បើយើងមើលឃើញថាប្រព័ន្ធភាពស៊ាំចុះខ្សោយ យើងគួរពិនិត្យលើរបៀបរបបរស់នៅរបស់យើងឡើងវិញ។ ការហាត់ប្រាណ និងរបបអាហារល្អចំពោះសុខភាព គឺជាអ្វីដែលយើងត្រូវមានដើម្បីឲ្យរាងកាយមានប្រព័ន្ធភាពស៊ាំរឹងមាំ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់បានសុខភាពល្អ កុំចោលទម្លាប់ទាំង៦នេះ
ចុចអាន៖ ចង់ឲ្យសាច់ដុំកាន់តែល្អ មិនងាយឈឺ ញ៉ាំវីតាមីនប៉ុន្មានមុខនេះ ល្អបំផុត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


