សុខភាព
ចង់បានសុខភាពល្អ កុំចោលទម្លាប់ទាំង៦នេះ
ពិតណាស់ថាមនុស្សយើងគ្មានអ្នកណាម្នាក់មិនចង់បានសុខភាពល្អនោះទេ តែមិនមែនគ្រប់គ្នាសុទ្ធតែអនុវត្តបានទម្លាប់ល្អដើម្បីរក្សាសុខភាពឲ្យនៅរឹងមាំនោះទេ។ ទម្លាប់មួយចំនួនថ្វីដ្បិតតែមើលទៅសាមញ្ញ តែមនុស្សមិនតិចនាក់ទេមិនអាចធ្វើបាន ជាហេតុនាំឲ្យសុខភាពក៏មិនល្អទៅតាមហ្នឹងដែរ។ តើទម្លាប់អ្វីខ្លះជួយឲ្យមនុស្សយើងមានសុខភាពល្អ?
១. ញ៉ាំអាហារពេលព្រឹក

វាជាការចាំបាច់ណាស់ដែលយើងត្រូវមានអ្វីទ្រាប់ពោះនៅពេលព្រឹក ដើម្បីមានដំណើរការមេតាប៉ូលិស និងចៀសវាងញ៉ាំអាហារច្រើននៅពេលបន្ទាប់។ ការសិក្សាមួយចំនួនបានកឃើញថាមនុស្សពេញវ័យដែលបានញ៉ាំអាហារពេលព្រឹកអាចបំពេញការងារបានល្អជាងអ្នកមិញ៉ាំ ហើយកូនក្មេងដែលញ៉ាំអាហារពេលព្រឹកប្រឡងបានលទ្ធផលល្អជាងក្មេងមិនបានញ៉ាំអាហារពេលព្រឹក។
២. មានផែនការអាហារ

ការចេះរៀបចំផែនការអាហារ នឹងជួយយើងសន្សំបានទាំងថវិកា និងពេលវេលា។ ការគិតទុកមុនថាត្រូវញ៉ាំអ្វី អាចជួយយើងដឹងថាអាហារណាគួរញ៉ាំ និងមិនគួរញ៉ាំ។ ដូចជាយើងចង់ស្រកទម្ងន់ យើងត្រូវកាត់បន្ថយអាហារមានជាតិផ្អែម ខ្លាញ់ និងកាបូអ៊ីដ្រាត ឬបើយើងត្រូវការវីតាមីនបន្ថែម យើងក៏បានដឹងមុនដូចគ្នា។ ការមានផែនការអាហារ ជួយឲ្យយើងអាចគ្រប់គ្រងរបបអាហារបានត្រឹមត្រូវ។
៣. ផឹកទឹកគ្រប់គ្រាន់

ការផឹកទឹកបានច្រើនមិនត្រឹមតែជួយរក្សារាងកាយមិនឲ្យខ្វះជាតិទឹកនោះទេ តែថែមទាំងអាចជួយឲ្យយើងស្រកគីឡូដែរ។ គ្នាយើងកុំគិតថាការផឹកភេសជ្ជៈកំប៉ុងអាចជំនួសទឹកបាននោះ ភេសជ្ជៈប៉ូវកម្លាំងមានទំនាក់ទំនងនឹងជំងឺធាត់ និងជំងឺទឹកនោមផ្អែមប្រភេទ២។ ការបំពេញជាតិទឹកដល់រាងកាយមិនមែនតែការផឹកទឹកតែមួយមុខនោះទេ តែយើងអាចញ៉ាំផ្លែឈើដូចជាផ្លែក្រូច ឪឡឹក ឬត្រសក់បន្ថែម ដើម្បីបំពេញជាតិទឹកដែរ។
៤. ហាត់ប្រាណ

ពេលនិយាយដល់រឿងហាត់ប្រាណ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ ប៉ុន្តែសម្រាប់អ្នកស្រឡាញ់សុខភាព គឺពិតជាអាចធ្វើបាន។ ការហាត់ប្រាណដូចជារត់ រាំ ឬជិះកង់សុទ្ធតែមានប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្ត។ បើសិនជាយើងមិនចង់រត់ ឬជិះកង់ យើងអាចចំណាយពេលដើរប្រហែល៣០នាទីក្នុងមួយថ្ងៃ ក៏មានប្រយោជន៍ចំពោះសុខភាពដូចគ្នា។
៥. មិនជក់បារី

បើសិនជាយើងជាអ្នកជក់បារី គួរបញ្ឈប់ទៅដើម្បីសុខភាពរបស់យើង។ ការឈប់ជក់បារី នឹងជួយឲ្យសុខភាពយើងបានល្អឡើងវិញ ព្រោះថារាងកាយយើងនឹងជួសជុលការខូចបានបានលឿន។ គ្នាយើងនឹងទេថា គ្រាន់តែ២០នាទីក្រោយពីយើងឈប់ជក់បារី ចង្វាក់បេះដូង និងសម្ពាធឈាមរបស់យើងក៏ចាប់ផ្ដើមធ្លាក់ចុះដែរ។ កុំនៅចាំអីទៀត ឆាប់ផ្ដាច់បារី បើគ្នាយើងធ្វើមិនបាន គ្រូពេទ្យអាចជួយណែនាំយើងបាន។
៦. គេងបានគ្រប់គ្រាន់
ការគេងបានស្កប់ស្កល់មានប្រយោជន៍ច្រើនដល់សុខភាព ដូចជាជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ មានការផ្ដោតអារម្មណ៍បានល្អ និងអាចជួយឲ្យយើងរៀនអ្វីថ្មីបានលឿនផងដែរ។ មួយវិញទៀត ការគេងបានគ្រប់គ្រាន់ក៏ជួយឲ្យយើងបន្ថយហានិភ័យកើតជំងឺបេះដូងទៅថ្ងៃមុខផងដែរ។ ក្នុងមួយយប់ យើងគួរគេងឲ្យបានចន្លោះពីប្រាំពីរ ទៅប្រាំបួនម៉ោង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ៥ យ៉ាងងាយៗ សុខភាពល្អមិនបាច់ចំណាយច្រើន
ចុចអាន៖ ទម្លាប់មិនល្អទាំងនេះ មានន័យថាយើងកំពុងបំផ្លាញប្រព័ន្ធភាពស៊ាំខ្លួនឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


