សុខភាព
ឈឺផ្ដាសាយធម្មតាក៏ដោយ បើចេញសញ្ញាទាំងនេះគួរទៅជួបពេទ្យហើយ!
ជឿថាគ្នាយើងមួយចំនួនធំដែលកើតផ្ដាសាយចាត់ទុកថា វាជារឿងធម្មតា អ្នកណាៗក៏កើតជំងឺនេះដែរ មិនថាក្មេង ឬចាស់ទេ។ ភាគច្រើនពេលផ្ដាសាយ យើងមិនសូវទៅខ្វាយខ្វល់រកពេទ្យពិនិត្យទេ គ្រាន់តែទិញថ្នាំញ៉ាំទៅក៏ជាដែរ ប៉ុន្តែបើយើងផ្ដាសាយដល់កម្រិតនេះហើយ ទុកចោលយូរមិនបានទេ។

ជំងឺផ្ដាសាយ អាចកើតឡើងនៅពេលយើងប៉ះពាល់ត្រូវវីរ៉ុសផ្ដាសាយ ដែលមានរាប់ម៉ឺនប្រភេទ ប៉ុន្តែវីរុសបង្កពេទ្យតែងប្រទះឃើញច្រើនជាងគេនោះគឺ Rhinoviruses ឬត្រូវឆ្លងដោយវីរុសផ្ដាសាយធំតែម្ដង។ ធម្មតា យើងអាចជាសះស្បើយពីជំងឺផ្ដាសាយក្នុងរយៈពេល ៧-១០ថ្ងៃ។នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
ផ្ទុយទៅវិញ បើសិនឈឺហួស ១០ ថ្ងៃហើយ នៅមិនទាន់បានធូរស្បើយទៀត គួរទៅជួបគ្រូពេទ្យហើយដែលភាគច្រើនរោគសញ្ញាសម្គាល់មាន៖
ចំពោះមនុស្សធំ៖

– គ្រុនក្ដៅខ្លាំង (លើស៣៨.៥អង្សារសេ)
– ក្ដៅខ្លួនលើស៥ថ្ងៃ ឬបាត់ទៅវិញម្ដងហើយ តែក្ដៅខ្លួនម្ដងទៀត
– ដកដង្ហើមខ្លីៗ
– ដកដង្ហើមឮសូរសំឡេង
– ឈឺក ឬឈឺក្បាលខ្លាំង
ចំពោះកុមារ

– ក្ដៅខ្លួន ៣៨អង្សារសេ
– កម្ដៅឡើង ឬកម្ដៅនៅថេរ រយៈពេលពីរថ្ងៃឡើងទៅ (កម្ដៅមិនស្រកចុះ)
– ដកដង្ហើមឮសូរសំឡេង
– ឈឺត្រចៀក
– មួរមៅច្រើន
– សន្លឹមៗ ឬមិនចង់ញ៉ាំចំណីអាហារ
– រោគសញ្ញាមិនធូរស្បើយ ឬប្រែខ្លាំងទៅ។ល។
បើយើងផ្ដាសាយ ហើយលេចចេញរោគសញ្ញាខាងលើនេះគួរប្រញាប់ទៅជួបគ្រូពេទ្យ ចំណែករោគសញ្ញាទូទៅនៃជំងឺផ្ដាសាយមានដូច ហៀរសម្បោរ តឹងច្រមុះ ឈឺបំពង់ក ក្អក ឈឺខ្លួនប្រាណ ឬក្បាល កណ្ដាស់ ក្ដៅខ្លួនតិចៗ ឬមួយយើងមិនស្រួលខ្លួនជាដើម។

យើងក៏អាចការពារខ្លួនពីជំងឺផ្ដាសាយបានដែរដោយលាងដៃឲ្យបានស្អាត កុំនៅជិតអ្នកជំងឺផ្ដាសាយ កុំប្រើរបស់ជាមួយអ្នកឈឺផ្ដាសាយ ត្រូវញ៉ាំអាហារត្រឹមត្រូវ និងហាត់ប្រាណទៀងទាត់។ល៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ក្អកស្ងួត និងមានឈឺទ្រូងទៀតនោះ ជាបញ្ហាសុខភាពត្រូវយកចិត្តទុកដាក់
ចុចអាន៖ អ្នកជំនាញហាមចាក់វ៉ាក់សាំងកូវីដ-១៩ពេលកំពុងមានជំងឺផ្ដាសាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


