សុខភាព
ពេលឈឺក្បាល កោសខ្យល់នៅកញ្ចឹងក អាចគ្រោះថ្នាក់ធ្ងន់
សម្រាប់ប្រជាជនខ្មែរយើង ជាពិសេសចាស់ៗ ចូលចិត្តណាស់ វិធីកោសខ្យល់នៅខ្នង ហើយលើទ្រូង ដើម្បីបំបាត់អាការៈអត់ស្រួលខ្លួនមួយចំនួនដោយមិនចាំបាច់ចាយលុយទិញថ្នាំ។ មានចាស់ៗមួយចំនួន និយមកោសខ្យល់នៅកញ្ចឹងក ពេលដែលឈឺក្បាល តើវិធីបំបាត់ការឈឺក្បាលនេះអាចប៉ះពាល់ដល់សុខភាពអត់?

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានពន្យល់ឲ្យដឹងថា អាការៈឈឺក្បាលជាសញ្ញាមួយដែលទាក់ទងនឹងជំងឺជាច្រើន ដូចជា លើសឈាមដែលតម្រូវឲ្យយើងធ្វើការពិនិត្យជាមុនសិន។ ការដែលចាស់ៗមួយចំនួននិយមកោសខ្យល់នៅកញ្ចឹងក ពេលឈឺក្បាល គឺអាចធ្វើឲ្យគាត់បាត់ការឈឺចាប់ក៏ពិតមែន តែអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដូចជា បណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល ប្រសិនបើគាត់មិនបានតាមដានសម្ពាធឈាមត្រឹមត្រូវ។ តាមពិតទៅ ការកោសខ្យល់មិនល្អទេ តែដោយសារតែវាជាទម្លាប់របស់ខ្មែរយើង ឈឺអីតិចតួចគឺនិយមកោសខ្យល់នេះ។
“តាមពិតទៅ ការកោសខ្យល់មិនល្អទេ តែដោយសារតែវាជាទម្លាប់របស់ខ្មែរយើង ឈឺអីក៏ដោយ យើងគួរតែទៅរកពេទ្យពិនិត្យត្រឹមត្រូវ និងលេបថ្នាំតាមមុខជំងឺ ទើបជាការល្អ”។
ស្របគ្នានេះដែរ លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯកទេសផ្នែកទូទៅ ការកោសខ្យល់មិនមែនជាវិធីល្អទេ បូករួមទាំងវត្ថុធាតុដើមដែលប្រើរួមមានប្រេងកូឡា ឬប្រេងខ្យល់ក៏មិនល្អចំពោះសុខភាពដែរ ហើយការកោសខ្យល់មិនមែនចេះតែកោសៗទេ អ្នកដែលមានជំងឺ ដូចជា ទឹកនោមផ្អែម លើសឈាម និងលើសជាតិខ្លាញ់ មិនគួរកោសខ្យល់ឲ្យទេ ព្រោះវាអាចមានគ្រោះថ្នាក់ដល់សុខភាពលើសដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ឧស្សាហ៍ឈឺក្បាល ប្រើវិធី៦ចំណុចនេះ លែងជាបញ្ហា
ចុចអាន៖ ជំងឺស្ទះសរសៃឈាមសួត ជាឃាតកលាក់មុខមួយដែលងាយនឹងមើលរំលង!!!
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


