សុខភាព
ជំងឺទាក់ទងនឹងវិបត្តិនៃការហូរឈាម ឬឈាមកក !
ជាប្រភេទជំងឺមួយចំនួន ដែលតម្រូវការបច្ចេកទេស និងបច្ចេកវិទ្យាវិភាគវេជ្ជសាស្ត្រគ្រប់ជ្រុងជ្រោយ មុននឹងអាចធ្វើរោគវិនិច្ឆ័យបានប្រាកដច្បាស់លាស់ ជាពិសេសមុនសម្រេចអាចធ្វើការវះកាត់បាន ឫមិនបាន។ អេម៉ូស្តាស (hémostase) គឺជាការចូលរួមដោយយន្តការជាលក្ខណៈធម្មជាតិ ជាច្រើននិងសាំញ៉ាំ ដើម្បីធានាបានការការពារនូវវិបត្តិហូរឈាមដោយ ឯកឯង និង បញ្ឈប់ការហូរឈាមនៅពេលមានរបួសសរសៃឈាម។

១) រោគសញ្ញាការហូរឈាម (maladies hémorragiques) ៖
ឡើងកន្ទួលក្រហមលើស្បែក ជាំលើស្បែក ការហូរឈាមតាមច្រមុះ និងតាមអញ្ចាញធ្មេញ បន្ទោរបង់ឈាម ឈាមរដូវច្រើនជាដើម។
២) រោគសញ្ញាការកកស្ទះសរសៃឈាម (maladies thrombotiques) ៖
ស្ទះសរសៃឈាមអាក់ទែ ឬ សរសៃឈាមវ៉ែន ជាពិសេស សរសៃឈាមបេះដូង សរសៃឈាមសួត សរសៃឈាមខួរក្បាល និង សរសៃឈាមអវយវៈ។

៣) ប្រភពជំងឺដែលទាក់ទងទៅនឹងការហូរឈាម ឬបញ្ហាឈាមកក ៖
– ជំងឺគ្រាប់ឈាមប្លាកែត (thrombopénie ou thrombopathie)
– ជំងឺកង្វះកត្តាឈាមកក (déficit facteur de coagulation)
– ជំងឺអេម៉ូហ្វីលី A ឬ B (hémophilis A ou B)
– ជំងឺកង្វះហ្វីព្រីណូហ្សែន (dysfibrinogénémie)
– ជំងឺកង្វះវីតាមីន K (déficit en Vitamine K)
– ជំងឺស្ទះសរសៃឈាម (thrombose)
– ជំងឺថ្លើម (insuffisance hépatique)
– ជំងឺខ្សោយតម្រងនោម (insuffisance rénale)
– ការប្រើប្រាស់ថ្នាំដូចជា Aspirine, Anti-vitamine K, Héparine

៤) ការធ្វើវិភាគស្វែងរកវិបត្តិអេម៉ូសា្តស (trouble de l’hémodtase) សំដៅប្រយោជន៏ ៖
– ដើម្បីរករោគវិនិច្ឆ័យជំងឺហូរឈាម ឫបញ្ហាឈាមកក។
– វាយតម្លៃការហូរឈាមមុនធ្វើការវះកាត់ (Bilan pré opératoire)។
– វាយតម្លៃការប្រើប្រាស់ថ្នាំឈាមរាវ (Analyse des prises médicamenteuses)។
បញ្ជាក់៖ ដោយសារមានតម្រូវការចាំបាច់ក្នុងការផ្តល់ជូនសេវាវិភាគ កម្រិតខ្ពស់ ទាំងគុណភាព និងប្រសិទ្ធភាព មន្ទីរពិសោធន៍វិភាគវេជ្ជសាស្ត្រផ្នែកឯកទេសឈាមនៃមន្ទីរពេទ្យកាល់ម៉ែត សម្រេចបាននូវការបំពាក់ឧបករណ៍វេជ្ជសាស្ត្រកម្រិតបច្ចេកវិទ្យាខ្ពស់ ម៉ាស៊ីនSysmex CA 600 Series ព្រមជាមួយនឹងប្រតិករ ដោយមានកិច្ចសហការផលិតពីប្រទេសជប៉ុន។ ផ្នែកនេះផ្ទាល់អាចបំរើសេវាផ្តល់ជូនលទ្ធផលពាក់ព័ន្ធនឹងជំងឺមកពីវិបត្តិនៃការហូរឈាម ឬឈាមកក បានយ៉ាងឆាប់រហ័ស ជាមួយនឹងប្រសិទ្ធិភាពស្តង់ដាសកល។

” វិភាគទាន់ពេល ដោយភាពច្បាស់លាស់ នាំមកនូវការព្យាបាលមួយ ប្រកបដោយប្រសិទ្ធិភាព និងទំនុកចិត្ត! “៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ការមានផ្ទៃពោះលើសខែ ក៏ជាសញ្ញាគ្រោះថ្នាក់ចំពោះអ្នកម្តាយ!
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


