Connect with us

សុខភាព

ការបកស្រាយចំនួន ៤ ពាក់ព័ន្ធសុខភាពបន្តពូជ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩

បានផុស

នៅ

មកទល់នឹងពេលនេះ ការសង្ស័យចំពោះប្រសិទ្ធភាពវ៉ាក់សាំងបង្ការកូវីដ-១៩នៅតែមានសម្រាប់ពលរដ្ឋមួយចំនួន។ កង្វះទំនុកចិត្តនិងភាពភ័យខ្លាចបានរុញច្រានឱ្យពលរដ្ឋខ្លះគេចវេសមិនចង់ចាក់វ៉ាក់សាំងឡើយ។ ក្នុងនោះពលរដ្ឋមួយចំនួនមានក្ដីបារម្ភ ៤ ធំៗពាក់ព័ន្ធនឹងសុខភាពបន្តពូជ ក្រោយពេលចាក់វ៉ាក់សាំងការពារកូវីដ-១៩។

ខាងក្រោមជាក្ដីកង្វល់និងការបកស្រាយ!

១. តើវ៉ាក់សាំងបង្ការកូវីដ-១៩ ប៉ះពាល់ដល់វដ្ដរដូវដែរទេ?

Menstruation: periods, pain relief and the four menstrual cycle stages
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពុំទាន់មានហេតុផលណាមួយដែលហាមប្រាមស្ត្រីកំពុងមានរដូវមិនឱ្យចាក់វ៉ាក់សាំងការពារកូវីដ-១៩នោះទេ។ ទាំង CDC និងគ្រូពេទ្យជំនាញខាងរោគស្ត្រីរបស់អាមេរិក (ACOG) សុទ្ធតែអនុញ្ញាតឱ្យស្រ្តីកំពុងមានរដូវទទួលបានវ៉ាក់សាំងដូចគ្នាទៅនឹងបុគ្គលទូទៅ ហើយវាមិនមានផលអាក្រក់ដល់សុខភាពនៃវដ្តរដូវរបស់ស្ត្រីឡើយ។

២. តើវ៉ាក់សាំងបង្ការកូវីដ-១៩ ធ្វើឱ្យងាប់មេជីវិតឈ្មោលដែរអត់?

Mail-in sperm testing system just as reliable in predicting male fertility  as tests performed in clinic settings

វ៉ាក់សាំងការពារជំងឺកូវីដ-១៩ មិនបង្កផលប៉ះពាល់ដល់មេជីវិតឈ្មោល ឬការបង្កកំណើតទេ។ នេះបើយោងតាមលទ្ធផលស្រាវជ្រាវរបស់ជនជាតិអ៊ីស្រាអែលដែលបានចេញផ្សាយនៅដើមខែឧសភា ឆ្នាំ ២០២១។ លទ្ធផលបឋមនៃការស្រាវជ្រាវបានធានាចំពោះបុរសវ័យក្មេងដែលកំពុងទទួលថ្នាំបង្ការនៅទូទាំងពិភពលោកថា វ៉ាក់សាំងពុំមានហានិភ័យចំពោះមេជីវិតមនុស្សប្រុសនោះទេ។

៣. តើស្រ្តីកំពុងលេបថ្នាំពន្យារកំណើតមានគ្រោះថ្នាក់ដែរទេ ក្រោយចាក់វ៉ាក់សាំងបង្ការកូវីដ-១៩?

Birth Control Pills - How It Regulates Your Period? | Unwanted 21 Days

មកកទល់បច្ចុប្បន្ន មិនទាន់មានភ័ស្តុតាងណាមួយដែលបញ្ជាក់អំពីផលប៉ះពាល់អវិជ្ជមាននៃវ៉ាក់សាំង Covid-19 ទៅលើសុខភាពស្ត្រីដែលប្រើថ្នាំគ្រាប់ពន្យារកំណើតឡើយ។ ប៉ុន្តែ ប្រទេសអឺរ៉ុបមួយចំនួនបានព្រមានឱ្យផ្អាកលេបថ្នាំយ៉ាងហោច ២-៤ សប្ដាហ៍មុនពេលទទួលការចាក់វ៉ាក់សាំង ដើម្បីអនុញ្ញាតឱ្យឥទ្ធិពលថ្នាំពន្យារកំណើតថយចុះប្រសិទ្ធភាព ព្រោះវាអាចបង្កហានិភ័យនៃការកកឈាម។

៤. តើស្ត្រីមានផ្ទៃពោះមានសុវត្ថិភាពដែរអត់ បើសិនចាក់វ៉ាក់សាំងបង្ការកូវីដ-១៩?

11 Foods and Beverages to Avoid During Pregnancy

លទ្ធផលការសិក្សារបស់អាមេរិកអះអាងថា វ៉ាក់សាំង Covid-19 បង្ហាញសុវត្ថិភាពសម្រាប់ស្ត្រីមានផ្ទៃពោះ ដោយវាគ្មានគ្រោះថ្នាក់ដល់ម្តាយនិងទារកដែលមិនទាន់កើតនោះទេ។

ការចាក់វ៉ាក់សាំងសម្រាប់ស្ត្រីពពោះ មិនត្រឹមតែផ្ដល់ប្រយោជន៍នាពេលបច្ចុប្បន្នប៉ុណ្ណោះ ថែមទាំងផ្ដល់គុណសម្បត្តិដល់ទារកនាពេលអនាគតផងដែរ។ ដោយសារភាពស៊ាំដែលបានផ្តល់ដោយវ៉ាក់សាំងត្រូវបានបញ្ជូនទៅទារក ដូច្នេះនៅពេលក្មេងធំឡើង រាងកាយរបស់ពួកគេនឹងមានភាពធន់ទ្រាំជាមួយវីរុសបានល្អ៕

អត្ថបទ៖ សន្យា

ចុចអាន៖ កុំបារម្ភ! ស្រ្តីកំពុងបំបៅកូនដោយទឹកដោះក៏អាចចាក់វ៉ាក់សាំងកូវីដបានដែរ ថែមទាំងផ្តល់អង់ទីគ័រដល់កូនទៀតផង

ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដដូសទី៣ អាចជួយការពារអ្នកធ្លាប់វះកាត់ប្តូរសរីរាង្គបានកាន់តែខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម