សុខភាព
ទល់លាមក មិនមែនជារឿងធម្មតា ប្រសិនបើអ្នកមិនរកឫសគល់ វាអាចបង្កជាគ្រោះថ្នាក់បាន
ទល់លាមក ឬ ការពិបាកបន្ទោបង់ គឺជាបញ្ហាដែលមនុស្សភាគច្រើនតែងជួបប្រទះនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា។ បញ្ហាមួយនេះអាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ផងដែរ។

ជំងឺទល់លាមក អាចជាបញ្ហាដែលអ្នកជំងឺតែងតែគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះគឺមានកត្តា និងមូលហេតុជាច្រើនទៀត ដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កឲ្យមានជាជំងឺនេះកើតឡើងមកបាន ឧទាហរណ៍ដូចជាៈ ការឆ្លុះពោះវៀនធំ ការធ្វើអេកូពោះ ការធ្វើតេស្តឈាម…។
ក) មូលហេតុដែលអាចបង្កឲ្យមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា៖
– ជំងឺដុំសាច់ដុះនៅក្នុងពោះវៀនធំ (ជាពិសេសជំងឺមហារីកពោះវៀនធំ)
– ជំងឺខ្សោយពោះវៀនធំ (Irritable bowel syndrome)
– ជំងឺខ្សោយក្រពេញមេអំបៅ (Hypothyroidism)
– ជំងឺរលាកពោះវៀនធំរ៉ាំរ៉ៃ
– និងមានជំងឺប្រចាំរាងកាយផ្សេងៗទៀតដូចជា ទឹកនោមផ្អែម, Stroke, Sclerodermie និងជំងឺដែលបណ្តាលឲ្យខូច ឬខ្សោយនៃប្រព័ន្ធបញ្ជាចលនារបស់ពោះវៀនធំ ។ល។

ខ) កត្តាដែលរួមផ្សំផ្សេងៗក៏មាន ដូចជា៖
– ការគិតច្រើន ឬ Stress និងពិបាកចិត្តច្រើន
– របបអាហារប្រចាំថ្ងៃមិនត្រឹមត្រូវ
– មិនមានលំហាត់ប្រាណ
– ការប្រើប្រាស់ថ្នាំពេទ្យមួយចំនួន
គ) ផលវិបាកនៃជំងឺទល់លាមក៖
– អាចបង្កទៅជាជំងឺឬសដូងបាត
– អាចឲ្យមានការដាច់រហែកភ្នាសរបស់បាត និងបង្កជាការធ្លាក់ឈាម ហើយមានការឈឺចាប់ពេលបន្ទោបង់
– បើសិនជាមានការទល់លាមកនេះមានការរ៉ាំរ៉ៃយូរ វាក៏អាចបណ្តាលឲ្យទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំផងដែរ។

ជាការផ្ដាំផ្ញើ៖ យើងទាំងអស់គ្នាអាចជៀសវាង និងកាត់បន្ថយបញ្ហាមួយនេះបាន ដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និងការគិតរឿងពិបាកចិត្តច្រើន របបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ…)។ ក្នុងករណីធ្ងន់ធ្ងរដូចជា ការទល់លាមកលើសពី ២ថ្ងៃ ឡើងទៅ មានការស្រកចុះទម្ងន់លឿននិងខុសពីធម្មតា មានការស្លេកស្លាំង មានការធ្លាក់ឈាមពេលបន្ទោបង់ និងមានការឈឺចុកចាប់ក្នុងពោះរ៉ាំរ៉ៃ ។ល។

«ដូច្នេះប្រសិនជាលោក លោកស្រីមានបញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើ សូមមេត្តាមកធ្វើការពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីការបង្ការសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុ បានដោយប្រសើរបំផុត»៕
អត្ថបទ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


