សុខភាព
ចេញរោគសញ្ញាទាំងនេះ ច្បាស់ណាស់ថាអ្នកឆ្លង Delta ហើយ មិនមែនកូវីដទម្រង់ដើមទេ
ខណៈករណីឆ្លងជំងឺកូវីដ-១៩ កំពុងហក់ឡើងខ្ពស់នៅទូទាំងពិភពលោក ក្រុមអ្នកជំនាញបានចំណាយពេលរាប់ខែ ដោយផ្តោតជាពិសេសទៅលើវីរុសបំប្លែងខ្លួន Delta។

មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក (CDC) បានណែនាំជាថ្មី ឲ្យអ្នករាល់គ្នាពាក់ម៉ាស់វិញនៅក្នុងកន្លែងបិទជិត បើទោះបីជាពួកគេចាក់វ៉ាក់សាំងរួចហើយក៏ដោយ។
វេជ្ជបណ្ឌិត Todd Bell សាស្ត្រាចារ្យ នៅសាកលវិទ្យាល័យ Texas Tech University Health Sciences Center បាននិយាយថា នេះដោយសារតែវីរុសបំប្លែងខ្លួន Delta ដែលឆ្លងខ្លាំង។

ការស្រាវជ្រាវខ្លះបង្ហាញថា បើប្រៀបធៀបទៅនឹង កូវីដ-១៩ទម្រង់ដើម, វីរុស Delta មានមេរោគច្រើនជាង ១,០០០ ដង នៅក្នុងច្រមុះនិងផ្លូវដង្ហើមរបស់អ្នកដែលឆ្លង។
លោក Todd Bell បានប្រៀបធៀបវ៉ាក់សាំង ទៅនឹងអាវក្រោះការពារគ្រាប់ប្រឆាំង Delta។ លោកក៏បានគាំទ្រការលើកឡើងរបស់ CDC ផងដែរ ដែលនិយាយថា ម៉ាស់គឺជាវិធីដែលអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងបាន។

វីរុសបំប្លែងខ្លួន Delta មើលទៅអាច និងមានសកម្មភាពប្រហាក់ប្រហែលនឹងកូវីដទម្រង់ដើម ប៉ុន្តែក្រុមគ្រូពេទ្យបានកត់សម្គាល់ឃើញភាពខុសគ្នាខ្លះៗ។
គ្រុនក្តៅនិងក្អក គឺជារោគសញ្ញានៃវីរុសទាំងពីរប្រភេទនេះ ប៉ុន្តែអាការឈឺក្បាល តឹងច្រមុះ ឈឺបំពង់ក និងហៀរសំបោរ គឺជារោគសញ្ញាកើតឡើងច្រើនបំផុតលើអ្នកឆ្លង Delta។ ការកណ្តាស់ញឹកញាប់ក៏ជារោគសញ្ញាដែរ។

ការបាត់បង់រសជាតិនិងក្លិន ដែលត្រូវបានគេចាត់ទុកថាជារោគសញ្ញាសំខាន់នៃមេរោគដើម គឺអាចកើតឡើងប៉ុន្តែមិនសូវញឹកញាប់ទេ ចំពោះអ្នកឆ្លង Delta៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Wear TV
ចុចអាន៖ បង្ហាញមូលហេតុ វីរុសបំប្លែងខ្លួន Delta ឆ្លងសាហាវ ធ្វើឲ្យគ្រប់គ្នាភ័យខ្លាច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


