Connect with us

សុខភាព

ហេតុអ្វី​ស្ត្រី​អំឡុង​ពេល​មាន​ផ្ទៃពោះ​ តែងតែមាន​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​

បានផុស

នៅ

​ភាពស្លេកស្លាំង​ជា​ស្ថានភាព​ដែល​មនុស្ស​យើង​មិនមាន​កោសិកា​ឈាម​ក្រហម​គ្រប់គ្រាន់ ដើម្បី​ដឹកនាំ​អុកស៊ីហ្សែន​គ្រប់គ្រាន់​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​របស់​យើង​។​

Could your pregnancy fatigue be caused by anemia?
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុងពេល​មាន​ផ្ទៃពោះ ស្ត្រី​នឹងមាន​ហានិភ័យ​ខ្ពស់ជាង​អ្នកដទៃ​ក្នុង​ការខ្វះ​គ្រាប់​ឈាមក្រហម​ ដោយសារ​មូលហេតុ​កង្វះ​ជាតិ​ដែក​ជា​ចម្បង​។ ការ​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុងពេល​មាន​ផ្ទៃពោះ​អាចធ្វើឱ្យ​ស្ត្រី និង​ទារក​ក្នុង​ផ្ទៃ​ខ្សោយ និង​ហត់​អស់​កម្លាំង​ជាង​ធម្មតា​។

​ក​) តើ​អ្វីដែល​បណ្តាលឱ្យ​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុងពេល​មាន​ផ្ទៃពោះ​?

​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​បណ្តាលមកពី​កង្វះ​ជាតិ​ដែក ដែល​រាងកាយ​របស់​មនុស្ស​យើង​ប្រើ​ជាតិ​ដែក​ដើម្បី​ផលិត​អេ​ម៉ូ​ក្លូ​ប៊ី​ន ដែលជា​ប្រូតេអ៊ីន​នៅក្នុង​កោសិកា​ឈាមក្រហម ដែលមាន​តួនាទី​ដឹកជញ្ជូន​អុកស៊ីហ្សែន​ទៅ​ចិញ្ចឹម​គ្រប់​កោសិកា​របស់​យើង​។ អំឡុងពេល​មាន​ផ្ទៃពោះ តម្រូវការ​ជាតិ​ដែក​របស់​ស្ត្រី​នឹង​កើនឡើង​ទ្វេដង ដើម្បី​ជួយ​ទារក​ក្នុង​ការផលិត​គ្រាប់​ឈាម​របស់គេ​។ ប្រសិនបើ​ស្ត្រី​មាន​ផ្ទៃពោះ​មិនមាន​បរិមាណ​ជាតិ​ដែក​ស្តុក​ទុក​បាន​គ្រប់គ្រាន់ ឬ​ទទួលទាន​ជាតិ​ដែក​មិន​គ្រប់គ្រាន់​ក្នុងពេល​មាន​ផ្ទៃពោះ នោះ​នឹង​ងាយ​កើតមាន​ភាពស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​។​ក្រៅពី​កង្វះ​ជាតិ​ដែក ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ក៏មាន​មូលហេតុ​ផ្សេងៗ​ដទៃទៀត​ដែរ ដូចជា ជំងឺ​អេ​ម៉ូ​ក្លូ​ប៊ី​ន ឫ​ជំងឺ​គ្រាប់​ឈាម​ផ្សេងៗ​ទៀត ករណីនេះ តម្រូវ​ឲ្យ​អ្នកជំងឺ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ខាង​ជំងឺ​ឈាម ដើម្បី​រក​រោគវិនិច្ឆ័យ​ឲ្យ​បានច្បាស់លាស់​។

​ខ​) ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​អំឡុងពេល​មាន​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​៖

​ស្លេកស្លាំង​ដោយ​ខ្វះ​ជាតិ​ដែក​អំឡុងពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាលកូន​មិន​គ្រប់​ខែ ឬ​ទារក​កើតមក​មាន​ទម្ងន់​ទាប ឬ​ទារក​ខ្សោយ​។​

​គ​) កត្តា​ប្រឈម​៖

​ស្ត្រី​ដែលមាន​ហានិភ័យ​ខ្ពស់​ក្នុង​ការខ្វះ​គ្រាប់​ឈាមក្រហម​អំឡុងពេល​មាន​ផ្ទៃពោះ​រួមមាន​:

– ស្ត្រី​ដែលមាន​កូន​ច្រើន​ហើយ​ញឹក

– ស្ត្រី​ដែលមាន​ផ្ទៃពោះ​ដែលមាន​ទារក​ច្រើនជាង​មួយ​(​កូនភ្លោះ​)

– ស្ត្រី​ដែល​ដែល​ក្អួត​ញឹកញាប់​ដោយសារ​ចាញ់កូន​

– ស្ត្រី​ដែល​ពិសា​ជាតិ​ដែក​មិនបាន​គ្រប់គ្រាន់​

– ស្ត្រី​ដែលមាន​ប្រវត្តិ​ហូរឈាម​រដូវ​ច្រើន មុនពេល​មាន​ផ្ទៃពោះ​។

​ឃ​) រោគសញ្ញា​នៃ​ការខ្វះ​គ្រាប់​ឈាមក្រហម​៖

​ក្នុងករណី​ភាព​ស្លេកស្លាំង​នៅ​កម្រិត​ស្រាល នោះ​មិនមាន​រោគសញ្ញា​ណាមួយ​លេចចេញ​ឡើយ គឺ​មានតែ​ការពិនិត្យ​គ្រាប់​ឈាម​ដោយ​ឧបករណ៍​វេជ្ជសាស្ត្រ​ស្វ័យប្រវត្តិ​ទើប​អាច​កំណត់​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​បាន​។ តែបើ​ក្នុងករណី​ភាពស្លេកស្លាំង​កម្រិត​មធ្យម ឬ​ធ្ងន់ធ្ងរ រោគសញ្ញា​អាច​នឹង​ស្ដែងចេញ​ដូចជា​:

– អស់កម្លាំង​ខ្លាំង និង​ទន់ខ្សោយ​

– ស្បែក​ស ស្លេក​ជាង​ធម្មតា

– មានការ​ញ័រ​ទ្រូង ញ័រ​បេះដូង

– ហត់ ដង្ហើម​ខ្លីៗ

– វិលមុខ ឬ​ឈឺក្បាល​ជាដើម​

Iron-deficiency anaemia - BabyCentre UK

* ចំណាំ​៖ ជាទូទៅ​រោគសញ្ញា​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​មួយចំនួន​អាច​ស្រដៀង​គ្នា​ទៅនឹង​រោគសញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ​ទូទៅ​ដែរ​។ ទោះ​មាន ឬ​មិនមាន​រោគសញ្ញា គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​នឹងត្រូវ​បានធ្វើ​តេស្ត​ឈាម​ក្នុងពេល​ពិនិត្យ​សុខភាព​មុន​សម្រាល​។​

​ង​) វិធី​ការពារ និង​ព្យាបាល​៖

​វិធី​ការពារ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​អំឡុងពេល​មាន​ផ្ទៃពោះ ជាធម្មតា​គឺ​ការផ្តល់​ថ្នាំ​វីតាមីន​សម្រាប់​អ្នកមាន​ផ្ទៃពោះ​ដែល​មាន​ផ្ទុក​ជាតិ​ដែក​បរិមាណ​គ្រប់គ្រាន់​។ ការទទួល​ទាន​ពួក​វីតាមីន និង​ជាតិ​ដែក អាច​ជួយ​ការពារ និង​ព្យាបាល​ភាពស្លេកស្លាំង​អំឡុងពេល​មាន​ផ្ទៃពោះ​។ អំឡុងពេល​មាន​ផ្ទៃពោះ អ្នកត្រូវការ​ជាតិ​ដែក​២៧ មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ អាហារូបត្ថម្ភ​ល្អ​អាច​ការពារ​ភាពស្លេកស្លាំង​អំឡុងពេល​មាន​ផ្ទៃពោះ​។​

​អាហារ​សម្បូរ​ជាតិ​ដែក​រួមមាន​:

– សាច់​ក្រហម​គ្មាន​ខ្លាញ់​

– សាច់មាន់​

– សាច់​ត្រី​

– គ្រាប់​ធញ្ញជាតិ​

– សណ្តែក និង​បន្លែ​។​

​ដើម្បី​បង្កើន​ការ​ស្រូប​យកជាតិ​ដែក​ពី​ប្រភព​សាច់ រុក្ខជាតិ និង​ថ្នាំ​គ្រាប់ គួរ​ពិសា​ជាមួយ​អាហារ​ដែលមាន​វីតាមីន​សេ​ខ្ពស់ ដែល​មាន​ដូចជា​ទឹកក្រូច​ច្របាច់ ទឹក​ប៉េងប៉ោះ​ឬ strawberries​។​ប្រសិនបើ​អ្នក​បាន​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​ដែក​ជាមួយនឹង​ទឹកក្រូច គួរ​ជៀសវាង​ការប្រើ​ពពួក​ជាតិ​កាល់ស្យូម​ក្នុងពេល​ព្រម​គ្នា​តែមួយ​។ ទោះបីជា​សារធាតុចិញ្ចឹម​កាល់ស្យូម​មាន​សារៈសំខាន់​អំឡុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ជាតិ​កាល់ស្យូម​អាច​បន្ថយ​ការ​ស្រូប​យកជាតិ​ដែក​។

*​បញ្ជាក់​៖ ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ​កំពុង​ប្រើ​ពួក​ថ្នាំ​វីតាមីន និង​ជាតិ​ដែក​គ្រប់គ្រាន់ នៅតែមាន​ភាព​ស្លេកសាំ្លង​នោះ ការធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ដើម្បី​កំណត់​ពី​មូលហេតុ​នៃ​កង្វះ​គ្រាប់​ឈាមក្រហម​ផ្សេងទៀត គឺជា​ការចាំបាច់​។ ក្នុងករណីនេះ ការ​មក​ពិគ្រោះ​ជាបន្ទាន់​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​រោគ​ស្ត្រី និង​សម្ភព រួម​នឹង​វេជ្ជបណ្ឌិត​ជំនាញ​គ្រាប់​ឈាម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ជា​ជម្រើស​ល្អ​បំផុត​។​ “​ការពារ​ស្ត្រី​មាន​ផ្ទៃពោះ​ពី​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម គឺ​ដើម្បី​សុខភាព​មាតា និង​ទារក និង​សម្រាប់​សុភមង្គល​គ្រួសារ​ទាំងមូល​!”៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​ចំណាំទុក! ធ្លាក់ស ៥ពណ៌ បញ្ជាក់ពីបញ្ហាសុខភាពរបស់ស្រីៗ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ នាទីutes មុន

ព្រះរាជបន្ទូល៖ ការគោរព មិនបំផ្លាញ និងប្រើប្រាស់ធម្មជាតិឱ្យបានយូរអង្វែង គឺជាការតព្វកិច្ចរបស់ខ្មែរគ្រប់រូប

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ហ្សេលេនស្គី ចោទរុស្ស៊ីថាប្រើការចរចានៅ​តួកគី ដើម្បី​ពន្យារពេលបទឈប់បាញ់និងបញ្ចៀស​ទណ្ឌកម្ម

ព័ត៌មានជាតិ២៥ នាទីutes មុន

មន្ទីរពេទ្យ​ជាតិ​ តេជោ​សន្តិភាព​ ផ្តល់​ជូន​ការ​ពិនិត្យ​ព្យាបាល​ ​វះកាត់​បកបាយភ្នែក​ និង​វិបត្តិ​ភ្នែក​កន្ទុយ​ថ្លែន​ នៅចុងខែនេះ

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្រ្តីអប់រំ ចង់ឃើញមានក្រុមភ្លេងកាយរឹទ្ធិយ៉ាងតិចមួយ ប្រចាំរាជធានី-ខេត្ត

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

មូលហេតុចម្បង នាំឲ្យសិល្បករ​កូរ៉េ​ភាគច្រើន មិន​អនុញ្ញាតឲ្យ​បញ្ចេញ​ទស្សនៈ​នយោបាយដាច់ខាត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

សន្តិសុខសង្គម១៧ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

សន្តិសុខសង្គម១៨ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម