សុខភាព
សញ្ញាព្រមានទាំង៥ នៃជំងឺមហារីកសួតគួរស្វែងយល់
ជំងឺមហារីកសួតភាគច្រើន មិនបង្ហាញរោគសញ្ញាឡើយ រហូតដល់ជំងឺវិវត្តដល់ដំណាក់កាលធ្ងន់ធ្ងរ។ យ៉ាងណាមិញ ក្នុងករណីដែលជំងឺមហារីកសួតបង្ហាញរោគសញ្ញានៅដំណាក់កាលដំបូង វាអាចមានភាពខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ប៉ុន្តែរោគសញ្ញាទូទៅដែលយើងគប្បីប្រុងប្រយ័ត្នឲ្យបានដិតដល់ មានដូចខាងក្រោម។

១. ក្អកជាប់ជាប្រចាំ ឬក្អកមានការប្រែប្រួល
ក្នុងករណីដែលអាការក្អកមិនបាត់ទៅវិញដោយខ្លួនឯង និងនៅតែបន្ត វាអាចជារោគសញ្ញានៃជំងឺមហារីកសួត។ យោងតាមការសិក្សាមួយនៅចក្រភពអង់គ្លេសបានបង្ហាញថា ការក្អកជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅនៃជំងឺមហារីកសួត ហើយប្រហែលជា០,២% ដែលក្អកច្រើនជាង៣សប្ដាហ៍ ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកសួត។ ម្យ៉ាងវិញទៀត ចូរសង្កេតមើលការប្រែប្រួលនៃការក្អករ៉ាំរ៉ៃ ជាពិសេសសម្រាប់អ្នកដែលជក់បារី។ ប្រសិនបើយើងក្អកមានស្លេស្មច្រើន ចូរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជាបន្ទាន់។
២. ពិបាកដកដង្ហើម ឬដកដង្ហើមលឺសំឡេង
ជាមួយគ្នានេះដែរ ប្រសិនបើយើងងាយអស់កម្លាំង និងដកដង្ហើមខ្លីៗ វាអាចជាសញ្ញានៃជំងឺមហារីកសួត។ រាល់ការប្រែប្រួលនៅក្នុងការដកដង្ហើម អាចបង្ហាញថាផ្លូវដង្ហើមរបស់យើងត្រូវបានរារាំងដោយជំងឺមហារីកសួត។ ក្នុងករណីដែលយើងមានអារម្មណ៍ថាហត់ខ្លាំងនៅពេលធ្វើការងារស្រាលៗ សូមតាមដានសុខភាពឲ្យបានដិតដល់។
៣. ឈឺចាប់រាងកាយ
រោគសញ្ញាទូទៅមួយទៀតនៃជំងឺមហារីកសួត គឺការឈឺចាប់រាងកាយ។ វាអាចបង្កឲ្យមានការឈឺចាប់នៅក្នុងទ្រូង ស្មា ឬខ្នង។ ប្រសិនបើការឈឺចាប់នេះបណ្ដាលមកពីជំងឺមហារីកសួត វាអាចដោយសារតែកូនកណ្ដុរ ឬមហារីករីករាលដាល ឬរាលដាលដល់ជញ្ជាំងទ្រូង។
៤. សំឡេងស្អក
បន្ថែមពីនេះ ជំងឺមហារីកក៏អាចបង្កឲ្យមានការប្រែប្រួលសំឡេង។ ពិតណាស់ ជួនកាលជំងឺផ្ដាសាយធម្មតាក៏អាចនាំឲ្យសំឡេងយើងស្អកដូចគ្នា ប៉ុន្តែបើបញ្ហានេះបន្តរយៈពេលយូរ វាអាចបង្ហាញពីបញ្ហាសុខភាពធ្ងន់ធ្ងរ។

៥. ស្រកទម្ងន់
ទន្ទឹមនឹងនេះដែរ ប្រសិនបើយើងសង្កេតឃើញការប្រែប្រួលទម្ងន់ដោយគ្មានមូលហេតុ វាអាចជាសញ្ញានៃជំងឺមហារីក ពីព្រោះតែកោសិកាមហារីកប្រើប្រាស់ថាមពលរបស់យើង ហើយពេលខ្លះ វាអាចប៉ះពាល់ដល់ការស្រកទម្ងន់៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


