សុខភាព
អាហារ ៣ប្រភេទ មិនគួរទិញឲ្យក្មេងញ៉ាំទេ ព្រោះប៉ះពាល់សុខភាពច្រើនណាស់!
អាហារសម្រាប់កូនយើង មានទំនាក់ទំនងសំខាន់ណាស់ ទៅលើការអភិវឌ្ឍន៍ទាំងរាងកាយ និងខួរក្បាល។ ប៉ុន្តែទោះស្រលាញ់កូនប៉ុនណាក៏ដោយ ត្រូវចេះថ្លឹងថ្លែង ប្រភេទអាហារណាគួរឲ្យអូនតូចញ៉ាំ អាហារណាមិនគួរឲ្យញ៉ាំ បើចៀសមិនផុត ធ្វើខ្លួនឯងឲ្យកូនញ៉ាំ ប្រសើរជាងទិញរបស់ស្រាប់ៗ។ អត្ថបទនេះនឹងប្រាប់ពីអាហារ ៣ ប្រភេទ មិនគួរឲ្យក្មេងតូចញ៉ាំ។
១- ទឹកក្រូចកំប៉ុង និងភេសជ្ជៈប៉ូវកម្លាំង
ផ្អែកតាមការណែនាំ ពីក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកកុមារ នៅសហរដ្ឋអាមេរិក អូនតូចអាយុក្រោម ១ឆ្នាំ មិនគួរឲ្យញ៉ាំពពួកភេសជ្ជៈទាំងនេះទេ។ បើអាយុលើសពី ១ឆ្នាំ អាចញ៉ាំបានពិតមែន តែត្រូវស្ថិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ។ ការណែនាំនេះ ដោយសារអ្នកជំនាញរកឃើញថា ភេសជ្ជៈប៉ូវកម្លាំង អាចប៉ះពាល់ទៅលើប្រព័ន្ធប្រសាទក្មេង ស្បែក និងការចងចាំ។ យ៉ាងណាមិញ ម៉ាក់ប៉ា អាចឲ្យកូនជំនួសវិញ នូវភេសជ្ជៈដូចជា ទឹកផ្លែឈើស្រស់ ឬក្រឡុកជាមួយទឹកដោះគោ ឬទឹកដោះគោជូរជាដើម។
២- ពោតលីង (Popcorn)

ពោតលីង ចំណីញ៉ាំកំដរអារម្មណ៍ពេញនិយមបំផុតនាពេលបច្ចុប្បន្ន ដោយប៉ាម៉ាក់ជាច្រើន តែងឲ្យកូនតូចញ៉ាំអាហារប្រភេទនេះ ព្រោះចម្អិនលឿន ងាយរកទិញ និងរសជាតិផ្អែមឆ្ងាញ់។ ប៉ុន្តែ ត្រូវដឹងថា សារជាតិនៅក្នុងពោតលីងវេចខ្ចប់ស្រេច សម្រាប់ចម្អិនក្នុងមីក្រូវ៉េវ (Microwave) សម្បូរទៅដោយសមាសធាតុគីមីផ្សេងៗ នៅពេលត្រូវកម្តៅ វានឹងបំបែកធាតុទាំងនោះចេញមក បង្កឲ្យអូនតូចឈឺបាន ក៏ជាមូលហេតុអាចវិវត្តទៅជាកើតមហារីកនៅថ្ងៃមុខទៀតផង។ បើមិនអាចចៀសបាន ពោតលីង ញ៉ាំទៅមានសុវត្ថិភាពចំពោះកូនយើង គួរចម្អិនដោយខ្លួនឯង ដោយប្រើខ្ទះដាក់ចម្អិន។
៣- ទឹកឃ្មុំ

អាចជាការភ្ញាក់ផ្អើល សម្រាប់ម៉ាក់ប៉ាមួយចំនួន ព្រោះទឹកឃ្មុំ សម្បូរសារធាតុចិញ្ចឹម ប៉ុន្តែក៏មានគ្រោះថា្នក់សម្រាប់កូនតូចៗដូចគ្នា។ ទោះបីជាទឹកឃ្មុំធម្មជាតិសុទ្ធយ៉ាងណាក៏ដោយ នៅតែបង្កគ្រោះថ្នាក់ដល់ក្មេងតូចៗ ព្រោះថាពពួកបាក់តេរីមាននៅក្នុងទឹកឃ្មុំ អាចបង្កជំងឺផ្សេងៗ ដល់ក្មេងឲ្យឈឺបាន ពិសេសលើផ្លូវដង្ហើម និងចុះខ្សោយសាច់ដុំ។ បើតាមគ្រូពេទ្យជំនាញនៅសហរដ្ឋអាមេរិក ម៉ាក់ប៉ា អាចឲ្យជាផ្លែឈើធម្មជាតិកិនស្រស់ៗ អាចធ្វើបាននៅផ្ទះ ឲ្យកូនៗញ៉ាំបានជំនួសវិញ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ទម្រើសកូន ឲ្យកូនញ៉ាំអាហារ ៥ មុខនេះ ដូចធ្វើបាបកូនអ៊ីចឹង!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


