សុខភាព
ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន អាចស្លាប់ដោយ មហារីក និងជំងឺបេះដូង
ផឹកទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំងច្រើន ជារៀងរាល់ថ្ងៃ អាចបណ្ដាលឲ្យឆាប់ស្លាប់ ដោយសារជំងឺបេះដូង និងមហារីក។ នេះបើតាមការសិក្សាថ្មីធ្វើឡើងក្នុងសហរដ្ឋអាមេរិក។

ផឹកទឹកក្រូច និងភេសជ្ជៈប៉ូវកម្លាំងច្រើន គឺពាក់ព័ន្ធ នឹងប្រឈមមុខការស្លាប់ដោយជំងឺផ្សេងៗដល់ទៅ ២៨% ជំងឺបេះដូង ៣១% និងជំងឺមហារីក ១៦%។
“នៅអាមេរិក ប្រហែលពាក់កណ្ដាលនៃចំនួនប្រជាជនសរុប គឺផឹកភេសជ្ជៈផ្អែមខ្លាំង ១ កំប៉ុង/ថ្ងៃ… ហើយដើម្បីជំនួសភេសជ្ជៈផ្អែមខ្លាំងទាំងនេះ គួរផឹកភេសជ្ជៈផ្សេងទៀត ជាពិសេសទឹកសុទ្ធ គឺជាយុទ្ធសាស្រ្តមួយ ដើម្បីលើកកម្ពស់សុខភាព និងរស់បានអាយុវែង”។ នេះជាការលើកឡើងរបស់លោក Vasanti Malik អ្នកស្រាវជ្រាវផ្នែកអាហារបំប៉ន នៅឯសាលាសុខភាពសាធារណៈ Harvard TH Chan ក្នុងទីក្រុង Boston។
ទឹកក្រូច ភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមខ្លាំង ជាប្រភពចម្បងតែមួយគត់ ដែលមានជាតិស្ករបន្ថែម ទៅក្នុងរបបអាហារពលរដ្ឋអាមេរិកគ្រប់រូប។ នេះបើតាមការកក់សម្គាល់របស់លោក Vasanti Malik។
សាស្ត្រាចារ្យរូបនេះ បានបញ្ជាក់ថា នៅពេលយើង ផឹកទឹកក្រូច និងភេសជ្ជៈមានជាតិស្ករផ្សេងទៀត ទំនងជាបានវិវត្តទៅរកកត្ដាប្រឈមជំងឺទឹកនោមផ្អែម ជំងឺថប់បារម្ភ និងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងៗ។ យើងអាចទំនងជាទទួលយកចំនួនកាឡូរីសរុប ច្រើនជាងរាងកាយត្រូវការនាំឲ្យបង្កើនមហានិភ័យប្រឈម បញ្ហាសម្ពាធឈាមខ្ពស់ ជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ចំណែកភាពប្រឈមកើតជំងឺមហារីក ជាមួយភេសជ្ជៈមានជាតិស្ករវិញ ទំនងបង្កឡើងដោយជំងឺមហារីក ដែលពាក់ព័ន្ធនឹងរបបអាហារ រួមមាន មហារីក និងភេសជ្ជៈប៉ូវកម្លាំង។
សម្រាប់ការសិក្សាថ្មីនេះ ហានិភ័យពាក់ព័ន្ធភេសជ្ជៈមានជាតិស្ករខ្ពស់ ខណៈបច្ចុប្បន្នកំណើនអ្នកចូលចិត្តភេសជ្ជៈប្រភេទទាំងនេះ ទាំងបុរស និងស្រ្ដី កំពុងកើនឡើងខ្ពស់ដូចគ្នា។
ការសិក្សាថ្មីនេះ បានពិនិត្យ និងតាមដានលើបុរស ចំនួន ៣៧.៧១៦នាក់ អស់រយៈពេល ២៨ឆ្នាំ និងស្រ្តី ចំនួន ៨០.៦៤៧នាក់ អស់រយៈពេល ៣៤ឆ្នាំ ដោយបានពិនិត្យលើកត្តារបបអាហារនានា សកម្មភាពរាងកាយ និងការធាត់ជ្រុល ដោយសារផឹកភេសជ្ជៈផ្អែមខ្លាំង។ លទ្ធផលរកឃើញថា រយៈពេល ៣៤ឆ្នាំ មកនេះ ស្រ្តី ២៣.៤៣២នាក់ បានស្លាប់ ក្នុងនោះ ៤.១៣៩នាក់ ស្លាប់ដោយសារបញ្ហាបេះដូង និង ៨.៣១៨នាក់ ស្លាប់ដោយសារជំងឺមហារីក។ រីឯបុរសវិញ ក្រោយតាមដាន ២៨ឆ្នាំ ១៣.០០៤នាក់ បានស្លាប់ ដោយក្នុងនោះ ៣.៧៥៧នាក់ ស្លាប់ដោយសារបញ្ហាបេះដូង និង ៤.០៦២នាក់ ស្លាប់ដោយសារជំងឺមហារីក៕
ចុចអាន៖មិនថាក្មេងឬចាស់ ចៀសអាហារ ៥ ប្រភេទនេះ ដូចនៅឆ្ងាយពីជំងឺបេះដូង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


