សុខភាព
ប្រយ័ត្ន! អូមីក្រុង រស់នៅលើផ្ទៃប្លាស្ទិក និងស្បែកយូរជាង វីរុសបំប្លែងខ្លួន ទាំងអស់
ការស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រជប៉ុន Kyoto Prefectural University of Medicine បានរកឃើញថា អូមីក្រុងអាចរស់នៅលើផ្ទៃប្លាស្ទិក និងស្បែកមនុស្សបានយូរជាងវីរុសកូវីដបំប្លែងខ្លួនមុនៗ បន្ទាប់ពីការធ្វើតេស្តមន្ទីរពិសោធន៍ជាបន្តបន្ទាប់ ។

អ្នកនិពន្ធនៃការសិក្សានេះបានសរសេរថា “នៅលើផ្ទៃប្លាស្ទិក និងស្បែក វីរុសបំប្លែងខ្លួនទាំង ៤ ដូចជា អាល់ហ្វា, បេតា, ដែលតា និងអូមីក្រុងបង្ហាញរយៈពេលរស់រានមានជីវិតបានយូរជាងកូវីដប្រភេទដើមដែលរកឃើញនៅទីក្រុងអ៊ូហានដល់ទៅ ២ ដង និងរក្សាការឆ្លងលើផ្ទៃស្បែកលើសពី ១៦ ម៉ោង” ។
នៅលើផ្ទៃប្លាស្ទិក រយៈពេលនៃការរស់រានមានជីវិតជាមធ្យមនៃវីរុសកូវីដដើមគឺ ៥៦ ម៉ោង, វីរុសបំប្លែងខ្លួនអាល់ហ្វា ១៩១.៣ ម៉ោង, បេតា ១៥៦.៦ ម៉ោង, ហ្គាម៉ា ៥៩.៣ ម៉ោង និងដែលតា ១១៤ ម៉ោង បើប្រៀបធៀបទៅនឹង ១៩៣.៥ ម៉ោងស្មើនឹង ៨ ថ្ងៃចំពោះអូមីក្រុង ។

ចំណែកនៅលើផ្ទៃស្បែកវិញ រយៈពេលនៃការរស់រានមានជីវិតរបស់វីរុសកូវីដដើមជាមធ្យមគឺ ៨.៦ ម៉ោង, ១៩.៦ ម៉ោងសម្រាប់វីរុសអាល់ហ្វា, ១៩.១ ម៉ោងសម្រាប់បេតា, ១១ ម៉ោងសម្រាប់វីរុសហ្គាម៉ា, ១៦.៨ ម៉ោងសម្រាប់ដែលតា និង ២១.១ ម៉ោងសម្រាប់អូមីក្រុង ។
បច្ចុប្បន្នវីរុសបំប្លែងខ្លួនអូមីក្រុងបានក្លាយជាក្ដីកង្វល់ដ៏ធំជុំវិញពិភពលោក ដោយពេលនេះវាមានវត្តមាននៅក្នុងប្រទេសសហភាពអឺរ៉ុបទាំងអស់ ក៏ដូចជាប្រទេសជាច្រើនផ្សេងទៀត រួមទាំងកម្ពុជាផងដែរ ។

ទោះវីរុសបំប្លែងខ្លួនជាទូទៅមានភាពធន់នឹងជាតិអេតាណុលជាងវីរុសកូវីដដើមក៏ដោយ ប៉ុន្តែវីរុសទាំងអស់គឺអសកម្មទាំងស្រុងលើផ្ទៃស្បែក បន្ទាប់ពីការប៉ះពាល់នឹងទឹកលាងដៃដែលមានជាតិអាល់កុលរយៈពេល ១៥ វិនាទី ហើយគួរបាញ់អាល់កុល មុនកាន់ផ្ទៃប្លាស្ទិកទាំងនោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Euronews
ចុចអាន ៖ ត្រូវតាមដាន! ករណី អូមីក្រុង ភាគច្រើននៅ វៀតណាម មិនបង្ហាញ រោគសញ្ញាឡើយ (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


