សុខភាព
រដ្ឋអាមេរិកមួយទៀត ប្រកាសអាសន្ន ជំងឺអុតស្វា
កាលពីថ្ងៃទី០១ខែសីហា អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ជុំវិញការផ្ទុះឡើងនូវជំងឺអុតស្វា ដែលនេះជាវិធានការមួយ មានគោលបំណងជំរុញកិច្ចខិតខំប្រឹងប្រែងចាក់ថ្នាំបង្ការ ដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគដែលបានឆ្លងដល់ជនជាតិអាមេរិកជាង ៥៨០០នាក់ ហើយ។

កាលីហ្វ័រញ៉ា ដែលជារដ្ឋមានប្រជាជនច្រើនជាងគេបំផុតរបស់អាមេរិក បានបញ្ជាក់ពីករណីជំងឺអុតស្វាចំនួន ៨២៧ករណី គិតត្រឹមថ្ងៃចន្ទទី០១ខែសីហា ពោលគឺជារដ្ឋ ដែលមានការឆ្លងមេរោគអុតស្វាច្រើនលំដាប់ទី២ បន្ទាប់ពី ញូវយ៉ក ដែលបានរាយការណ៍ការឆ្លងសរុប ១៣៩០ករណី ហើយប្រកាសភាពអាសន្ន កាលពីថ្ងៃសៅរ៍ទី៣០ ខែកក្កដា។
ករណីដំបូងនៃជំងឺអុតស្វានៅសហរដ្ឋអាមេរិក ត្រូវបានបញ្ជាក់ក្នុងរដ្ឋ Massachusetts កាលពីថ្ងៃទី ២០ ខែឧសភា ខណៈករណីដំបូងនៅរដ្ឋកាលីហ្វ័រញ៉ា គឺជាមនុស្សម្នាក់ដែលឆ្លងមេរោគនៅក្រៅប្រទេស ហើយត្រូវបានបញ្ជាក់នៅប្រាំថ្ងៃក្រោយមក។

ការប្រកាសរបស់លោក Newsom បានកើតឡើងរយៈពេលប្រាំបួនថ្ងៃ បន្ទាប់ពី WHO ប្រកាសភាពអាសន្នសុខភាពជាសកល ដែលជាកម្រិតនៃការប្រុងប្រយ័ត្នខ្ពស់បំផុតរបស់ទីភ្នាក់ងារនេះ ជុំវិញមេរោគដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស។
គួរបញ្ជាក់ថា ប្រទេសប្រហែល៧០ ដែលមេរោគអុតស្វាមិនត្រូវបានចាត់ទុកថាជាជំងឺឆ្លងតាមតំបន់ គឺបានរាយការណ៍អំពីការផ្ទុះឡើង ដោយករណីទូទាំងពិភពលោកបានកើនលើស ២២ ១០០៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អេស្ប៉ាញ មានអ្នកស្លាប់ម្នាក់ទៀតហើយ ដោយសារ ជំងឺអុតស្វា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


