សុខភាព
កូវីដផង អុតស្វាផង ពេលនេះ អាមេរិក ប្រកាសរាលដាលជំងឺធ្ងន់ធ្ងរមួយទៀត សង្ស័យឆ្លងជាង ១០០នាក់ហើយ
ស្របពេលដែលជំងឺកូវីដ១៩ និងអុតស្វា នៅតែចោទជាបញ្ហាប្រឈមនោះ ពេលនេះ មន្ត្រីសុខាភិបាលរដ្ឋញូវយ៉កបានចង្អុលបង្ហាញ អំពីករណីបន្ថែមនៃមេរោគគ្រុនស្វិតដៃជើង នៅក្នុងសំណាកទឹកសំណល់ យកមកពីតំបន់ចំនួនពីរផ្សេងគ្នា ដែលនាំឲ្យពួកគេព្រមានថា មនុស្សរាប់រយនាក់អាចនឹងឆ្លងមេរោគធ្ងន់ធ្ងរនេះ រួចទៅហើយ។

ពីរសប្តាហ៍មុន នាយកដ្ឋានសុខភាពរដ្ឋញូវយ៉ក បានរាយការណ៍អំពីករណីជំងឺគ្រុនស្វិតដៃជើងជាលើកដំបូងរបស់អាមេរិក ក្នុងរយៈពេលជិតមួយទសវត្សរ៍ នៅតំបន់ Rockland ភាគខាងជើងទីក្រុងញូវយ៉ក។
ក្រុមមន្ត្រីនិយាយថា ករណីនេះបានកើតឡើងចំពោះមនុស្សវ័យជំទង់ដែលមានសុខភាពល្អប៉ុន្តែមិនបានចាក់វ៉ាក់សាំង ហើយបានវិវត្តទៅជាខ្វិនជើង។

ចាប់តាំងពីពេលនោះមក សំណាកទឹកសំណល់វិជ្ជមានចំនួន៣ យកមកពីតំបន់ Rockland និង ចំនួន ៤ យកមកពីតំបន់ Orange នៅជាប់នោះ ត្រូវបានរកឃើញ ហើយមានទំនាក់ទំនងហ្សែនទៅនឹងករណីទី១។ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ មន្ទីរសុខាភិបាលបាននិយាយ មេរោគគ្រុនស្វិតដៃជើងកំពុងរីករាលដាលនៅក្នុងសហគមន៍មូលដ្ឋាន។
ស្នងការសុខភាពរដ្ឋ វេជ្ជបណ្ឌិត Mary T. Bassett បាននិយាយថា “ផ្អែកលើការផ្ទុះឡើងនៃជំងឺគ្រុនស្វិតដៃជើងមុននេះ ប្រជាជនញូវយ៉កគួរតែដឹងថា សម្រាប់រាល់ករណីនៃជំងឺគ្រុនស្វិតដៃជើងដែលត្រូវបានសង្កេតឃើញ ប្រហែលជាមានមនុស្សរាប់រយនាក់ផ្សេងទៀតទៅហើយ បានឆ្លងមេរោគនេះ។ គួបផ្សំនឹងការរកឃើញក្នុងទឹកសំណល់ចុងក្រោយនេះ នាយកដ្ឋានកំពុងព្យាបាលអ្នកជំងឺស្វិតដៃជើងតែមួយករណី។ នៅពេលយើងសិក្សាបន្ថែម អ្វីដែលយើងដឹងគឺច្បាស់ថា ជំងឺគ្រុនស្វិតដៃជើងកំពុងបង្កគ្រោះថ្នាក់ដល់ ញូវយ៉ក នៅថ្ងៃនេះ”។

នាយកដ្ឋានសុខាភិបាលបានរំលឹកឡើងវិញថា ខ្លួននៅតែកំពុងស៊ើបអង្កេតប្រភពដើមនៃមេរោគនេះ ហើយនិយាយថា ខ្លួនមិនទាន់ច្បាស់ទេថាតើអ្នកឆ្លងនៅក្នុងតំបន់ Rockland មានទំនាក់ទំនងទៅនឹងករណីផ្សេងទៀតដែរឬក៏យ៉ាងណា។
គ្រុនស្វិតដៃជើង គឺជាជំងឺធ្ងន់ធ្ងរ និងគំរាមកំហែងដល់អាយុជីវិត។ វាឆ្លងខ្លាំង ហើយអាចចម្លងដោយមនុស្សដែលមិនទាន់មានរោគសញ្ញា។ រោគសញ្ញាជាធម្មតាលេចឡើងក្នុងរយៈពេល ៣០ ថ្ងៃនៃការឆ្លង ហើយអាចមានលក្ខណៈស្រាល ឬដូចផ្តាសាយដែរ។ អ្នកខ្លះ អាចខ្វិន ឬស្លាប់ ក្រោយឆ្លងមេរោគនេះ។

មុនពេលវ៉ាក់សាំងជំងឺគ្រុនស្វិតដៃជើងត្រូវបានណែនាំនៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ជនជាតិអាមេរិករាប់ពាន់នាក់បានស្លាប់ដោយការផ្ទុះឡើងនៃជំងឺនេះ ហើយមនុស្សរាប់ម៉ឺននាក់ ភាគច្រើនជាកុមារ ត្រូវពិការដៃជើង។ បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ ជំងឺគ្រុនស្វិតដៃជើងត្រូវបានប្រកាស លុបបំបាត់ជាផ្លូវការនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ១៩៧៩៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CBS
ចុចអាន៖ សហរដ្ឋអាមេរិក រកឃើញករណីជំងឺគ្រុនស្វិតដៃជើង ជាលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


