Connect with us

សុខភាព

ដឹងប្រភេទ​ក្រុម​ឈាម​ អាច​ទាយ​ដឹង​ពី​ហានិភ័យ​សុខភាព

បានផុស

នៅ

ជា​ទូ​ទៅ​ ប្រភេទ​ក្រុម​ឈាម​របស់​យើង​ អាច​ទទួល​បាន​មក​ពី​ប៉ា​ម៉ាក់​របស់​យើង​ផ្ទាល់​។​ យ៉ាង​ណា​មិញ​ វា​មាន​ការ​លាយ​បញ្ចូល​គ្នា​ច្រើន​នៃ​ប្រភេទ​ក្រុម​ឈាម ឧទាហរណ៍​ នៅ​ពេល​ដែល​ប៉ា​ម៉ាក់​យើង​មាន​ក្រុម​ឈាម​ប្រភេទ​O​ដូច​គ្នា​ កូន​នឹង​មាន​​ឈាម​ប្រភេទ​នេះ​ដែរ​។ ប៉ុន្តែ​ បើ​ប៉ា​ម៉ាក់​មាន​ឈាម​ប្រភេទ​Bដូច​គ្នា​ កូន​​អាច​នឹង​មាន​ឈាម​ប្រភេទ​O ឬ​B។ រី​ឯ​ប៉ា​ម៉ាក់​ដែល​មាន​ឈាម​ប្រភេទA និង​B កូន​អាច​នឹង​មាន​ឈាម​ប្រភេទ​ណាមួយ​​ក្នុង​ចំណោម​ក្រុម​ឈាម​ទាំង​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​​ជាមួយ​គ្នា​នេះ​ដែរ​ ប្រភេទ​​ក្រុម​ឈាម​​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​យើង​យល់​ច្បាស់​​ពី​ការ​​បរិច្ចាគ​ ឬ​ទទួល​ឈាម​ពី​អ្នកណា​ម្នាក់​ប្រកប​​ដោយ​សុវត្ថិភាព​នោះ​ទេ​ វា​ក៏​អាច​ធ្វើ​ឲ្យ​យើង​​​​ដឹង​អំពី​ហានិភ័យ​នៃ​លក្ខខណ្ឌ​វេជ្ជសាស្ត្រ​ជាក់លាក់​​មួយ​ចំនួន​ផង​ដែរ​។​

. ​ជំងឺ​បេះដូង

​ក្នុង​ចំណោម​ក្រុម​ឈាម​ទាំង​៨ អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទO មាន​ហានិភ័យ​ទាប​បំផុត​​នៃ​ជំងឺ​បេះដូង​។ រី​ឯ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​AB និង​B គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត​នៃ​​ជំងឺ​បេះដូង​ ព្រម​ទាំង​មាន​​អត្រា​ខ្ពស់​នៃ​ការ​រលាក​ផង​ដែរ​។ ដូចនេះ​ហើយ​ គ្នា​យើង​​ដែល​មាន​ក្រុម​ឈាម​​ប្រភេទ​ទាំង​នេះ​ ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពាក់ព័ន្ធ​នឹង​សុខភាព​បេះដូង​របស់​ខ្លួន​។

ជំងឺ​មហារីក

​​​​​​យោង​តាម​ការ​សិក្សា​ជា​ច្រើន​ បាន​បង្ហាញ​ថា​ ​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A និង​AB អាច​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​​​ជំងឺ​មហារីក​ក្រពះ។​ បន្ថែម​ពី​នេះ​ទៀត​ ​ប្រសិន​បើ​​យើង​មាន​ឈាម​ប្រភេទ​A, B និង​AB យើង​ក៏​​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​មហារីក​លំពែង​ផង​ដែរ។​ ​ហេតុ​ដូច្នេះ​ហើយ​ សម្រាប់​អ្នក​ដែល​មាន​​ក្រុម​ឈាម​ខាង​លើ​ គួរ​តែ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ណា​ដែល​​​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​បាន​​ ដើម្បី​ចៀសវាង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​​​ដែល​ពិបាក​ព្យាបាល​មួយ​ប្រភេទ​​នេះ​។

. ​ស្រ្តេស

​ប្រសិន​បើ​យើង​មាន​ក្រុម​ឈាម​ប្រភេទ​A ​យើង​ប្រហែល​ជា​​​​ពិបាក​ក្នុង​ការ​​​គ្រប់គ្រង​បញ្ហា​ស្រ្តេស​​ជាក់​ជា​មិន​ខាន​​ ដោយ​សារ​តែ​ក្រុម​ឈាម​ប្រភេទ​នេះ​ ​ ច្រើន​តែ​មាន​អ័រម៉ូន​Cortisol ដែល​​ជា​​អ័រម៉ូន​ស្រ្តេស​ ខ្ពស់​នៅ​​ក្នុង​រាងកាយ​។​ ហេតុ​នេះ​ហើយ​ ​​​អ្នក​ដែល​មាន​ក្រុម​ឈាម​ប្រភេទ​A​ គួរ​​ស្វែងរក​វិធីសាស្ត្រ​សមស្រប​ក្នុង​ការ​កាត់​បន្ថយ​ការ​ថប់​បារម្ភ​ ​ក៏​ដូចជា​ស្រ្តេស​ឲ្យ​បាន​ទាន់​ពេលវេលា​ ដូចជា​ការ​ស្ដាប់​ចម្រៀង​ មើល​កុន​ ឬ​ហាត់ប្រាណ​ជាដើម​។

មុខងារ​ខួរ​ក្បាល​ចុះ​ខ្សោយ​ និង​​បញ្ហា​ភ្លេចភ្លាំង​

​​​​​​​​សម្រាប់​អ្នក​ដែល​មាន​ឈាម​ប្រភេទ​A, B និង​AB ​មាន​អត្រា​រហូត​ដល់​៨២​%​ បើ​ប្រៀបធៀប​ទៅ​នឹង​ក្រុម​​ឈាម​ប្រភេទ​Oក្នុង​ការ​វិវត្ត​ទៅ​រក​​ការ​ធ្លាក់​ចុះ​មុខងារ​យល់​ដឹង​ ​និង​ប្រឈម​ទៅ​នឹង​បញ្ហា​ភ្លេចភ្លាំង​​​​​ហើយ​ជាពិសេស​ គឺ​អាច​បណ្ដាល​ទៅ​ជា​ជំងឺ​វង្វេង​វង្វាន់​​​ (​Dementia)​​បាន​ផង​ដែរ​​​។​ ​កត្តា​​ដែល​នាំ​ឲ្យ​មាន​ការ​ភ្លេចភ្លាំង​ច្រើន​ គឺ​ដោយ​សារ​តែ​​ក្រុម​ឈាម​ប្រភេទ​នេះ​ ​ងាយ​នឹង​កើត​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ កូលេស្តេរ៉ូល​ខ្ពស់​ ​និង​ជំងឺ​ទឹក​នោម​ផ្អែម​​​ជាដើម​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ តែបៃតងផ្ដល់សុខភាព​ តែបើផឹក៤​ពេល​នេះ អាចបង្កជាគ្រោះ​ថ្នាក់​

សូមចុចអាន៖ ពោះទទេ ញ៉ាំទឹកដោះគោបានអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ទឹងសៀមរាបមិនមែនកើត​ពី​ធម្មជាតិ ឆ្លងកាត់​ការ​ជីកដោយមនុស្សជំនាន់អាណាចក្រខ្មែរ

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

ឆន ស្រីណេត ផ្តាំអ្នកវែកញែកមិនឃើញតម្លៃការខិតខំថ្នាក់ដឹកនាំថា “គួររួបរួមសាមគ្គីគ្នាទៅល្អជាង”

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ កុមារា កុមារី ជាទំពាំងស្នងឫស្សីសម្រាប់ជាតិ និងជាអ្នកបន្តវេនដ៏មានសក្ដានុពល

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចខណ្ឌទួលគោក ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១ នាក់ បើកទូរ៉ឺម៉កពលរដ្ឋលួចទឹកដោះគោ នៅកណ្ដាលផ្លូវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ពេលកូនឈឺ ម្ដាយឳពុកភ័យណាស់ ទោះពេទ្យនៅឆ្ងាយ យប់ជ្រៅប៉ុណ្ណា ក៏បញ្ជូនទៅដែរ ព្រោះជីវិតកូន ជាទ្រព្យមិនអាចកាត់ថ្លៃបានឡើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកជំទាវស្ត្រីទី១៖ជាគ្រូពេទ្យទាមទារទំនួលខុសត្រូវខ្ពស់ ប្រឈមជំងឺបាក់ទឹកចិត្តខ្លាំង ហើយបញ្ហានេះអាចធ្វើឱ្យគ្រូពេទ្យសម្លាប់ខ្លួនបាន

ព័ត៌មានជាតិ១៨ ម៉ោង មុន

សមាជិក ប.ស.ស ទទួលបានសេវាបង្ការសុខភាពចំនួន ៦ ពីមូលដ្ឋានសុខាភិបាលសាធារណៈជាដៃគូ ប.ស.ស

Sokha Hotels

ព័ត៌មានពេញនិយម