សុខភាព
អ្នកជំងឺទឹកនោមផ្អែម អាចញ៉ាំបបរសបានឬអត់?
ការគ្រប់គ្រងរបបអាហារ សម្រាប់អ្នកជំងឺទឹកនោមផ្អែមគឺជារឿងចាំបាច់។ បើគ្រប់គ្រងបានត្រឹមត្រូវអ្នកជំងឺនឹងមានសុខភាពល្អ បើគ្រប់គ្រងមិនបានល្អនឹងបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ ប៉ះពាល់សុខភាពអ្នកជំងឺ។ ដូច្នេះហើយអ្នកជំងឺត្រូវម៉ត់ចត់នឹងរបបអាហារដែលត្រូវញ៉ាំប្រចាំថ្ងៃ។ តួយ៉ាងដូចជា បាយ និង បបរ ជាអាហារប្រចាំថ្ងៃសម្រាប់យើងមានសុខភាពធម្មតា ប៉ុន្ដែសម្រាប់អ្នកទឹកនោមផ្អែមវិញ ការញ៉ាំអាហារទាំងនោះ ត្រូវដឹងពីគុណវិបត្ដិរបស់វាតាមប្រភេទនីមួយៗ។

លោកវេជ្ជបណ្ឌិត ហួយ បញ្ញា ឯកទេសខាងជំងឺទឹកនោមផ្អែម និង ក្រពេញអ័រម៉ូន នៃមន្ទីពេទ្យព្រះអង្គឌួង បានមានប្រសាសន៍ថា អាហារប្រចាំថ្ងៃអ្នកជំងឺទឹកនោមផ្អែមដែលចម្អិនពីអង្ករ បែងចែកសន្ទស្សន៍ជាតិស្ករជា៥ប្រភេទខុសគ្នាៗ។ ក្នុងនោះបបរគឺជាអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ជាងគេ បន្ទាប់មកបាយជ្រាយ បាយធម្មតា បាយដាំជាត់ទឹក និង បាយអង្ករសម្រូបមានសន្ទស្សន៍ជាតិស្ករទាបជាងគេ។
លោកបានបញ្ជាក់ទៀតថា អ្នកជំងឺទឺកនោមផ្អែមញ៉ាំបបរសមិនមានគ្រោះថ្នាក់អ្វីនោះទេ អ្នកជំងឺអាចញ៉ាំបាន ប៉ុន្ដែវាមិនសូវល្អចំពោះសុខភាព ដោយសារតែបបរសមានសន្ទស្សន៍ជាតិស្ករខ្ពស់ នៅពេលអ្នកជំងឺទឹកនោមផ្អែមញ៉ាំវានឹងបណ្ដាលឲ្យការស្រូបយកជាតិស្ករលឿនជាងបាយ ដូច្នេះទើបអ្នកជំងឺមិនគួរញ៉ាំបបរសនោះទេ។
កុំថាឡើយតែបបរស សូម្បីតែបាយក៏អ្នកជំងឺទឹកនោមផ្អែមត្រូវតែរឹតត្បិតបរិមាណញ៉ាំជាប្រចាំ ដូច្នេះពពួកអាហារដែលមានសន្ទស្សន៍ជាតិស្ករខ្ពស់ទាំងអស់អ្នកទឹកនោមផ្អែមត្រូវតែប្រុងប្រយ័ត្នក្នុងការញ៉ាំ។

អ្វីដែលសំខាន់បំផុតអ្នកជំងឺត្រូវតែអនុវត្ដតាមការណែរនាំរបស់គ្រូពេទ្យ ឬត្រូវពិគ្រោះជាមួយគ្រូពេទ្យព្យាបាលជាមុនសិន មុនពេលសម្រេចចិត្ដញ៉ាំអាហារណាប្លែកៗ។ អ្នកជំងឺក៏ត្រូវហាត់ប្រាណបញ្ចុះជាតិស្ករឲ្យបានជាប្រចាំថ្ងៃ ដើម្បីឲ្យសុខភាពកាន់តែរឹងមាំ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


