សុខភាព
កុំមើលស្រាលជំងឺទល់លាមក វាអាចបង្កជាជំងឺមហារីកពោះវៀនធំបាន
ការទល់លាមក ឬ ការពិបាកបន្ទោបង់ គឺជាបញ្ហាដែលមនុស្សជាច្រើនតែងតែបានជួបប្រទះ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃស្ទើរគ្រប់ៗគ្នា។ បញ្ហាមួយនេះ អាចជាការរំខានដល់សុខភាពទាំងផ្លូវកាយ និងផ្នែកអារម្មណ៍ ផងដែរ។

ការទល់លាមក អាចជាបញ្ហា ដែលអ្នកជំងឺតែងតែគិតថា គ្រាន់តែជារឿងធម្មតាប៉ុណ្ណោះ ក៏ប៉ុន្តែការពិតដែលនៅពីខាងក្រោយបញ្ហាមួយនេះ គឺមានកត្តានិងមូលហេតុជាច្រើនទៀត ដែលមានពេលខ្លះត្រូវទាមទារការពិគ្រោះ និងពិនិត្យរុករកឫសគល់ដែលបង្កឲ្យមានជារោគសញ្ញានេះកើតមានឡើង ឧទាហរណ៍ដូចជា ការឆ្លុះក្រពះ និងពោះវៀនធំ ការធ្វើអេកូ និងថតScannerពោះ ការធ្វើតេស្តឈាម……។
ក) មូលហេតុដែលអាចបង្ក ឲ្យមានបញ្ហាទល់លាមកនេះកើតឡើង មានដូចជា៖
– បរិភោគអាហារដែលខ្វះជាតិសរសៃ Fiber
– ផឹកទឹកមិនបានគ្រប់គ្រាន់
– បាត់បង់តុល្យភាពនៃមេរោគល្អ
– ថ្នាំពេទ្យមួយចំនួន
– ញ៉ាំថ្នាំដែលផ្ទុកជាតិកាល់ស្យូម និងជាតិដែក
– ការទទួលទានទឹកដោះគោច្រើនពេក
– ការទទួលទានស្ករច្រើនពេក
– ការពិបាកចិត្ត ការគិតច្រើន
– ខ្វះលំហាត់ប្រាណ
– ញ៉ាំថ្នាំបញ្ចុះច្រើនពេក



ខ) ផលវិបាកនៃជំងឺទល់លាមក
– អាចបង្កទៅជាជំងឺឫសដូងបាត
– អាចឲ្យមានការដាច់រហែកភ្នាសរបស់បាត និង បង្កជាការធ្លាក់ឈាម និង មានការឈឺចាប់ពេលបន្ទោបង់
– បើសិនការទល់លាមកនេះ មានសភាពរ៉ាំរ៉ៃយូរ វាក៏អាចបណ្តាលឲ្យទៅជាបញ្ហាខ្សោយពោះវៀនធំ និង ជាការប្រឈមមុខទៅនឹងជំងឺមហារីកពោះវៀនធំ ផងដែរ ។
– រោគសញ្ញាមួយចំនួនបញ្ជាក់ពីកាសភាពធ្ងន់ធ្ងរ ដែលយើងគួរចាប់អារម្មណ៍ និង ប្រុងប្រយ័ត្ន។ រោគសញ្ញាទាំងនោះរួមមាន ការទល់លាមកលើសពី២ថ្ងៃឡើងទៅ មានការស្រកចុះទម្ងន់លឿនខុសពីធម្មតា មានការស្លេកស្លាំង មានការធ្លាក់ឈាមពេលបន្ទោបង់ និងមានការឈឺចុកចាប់ក្នុងពោះរ៉ាំរ៉ៃ។ល។
ជាការផ្ដាំផ្ញើ យើងទាំងអស់គ្នាអាចជៀសវាង និងកាត់បន្ថយបញ្ហាមួយនេះបាន ដោយការកែប្រែរបៀបរស់នៅប្រចាំថ្ងៃ (កាត់បន្ថយការ Stress និងការគិតរឿងពិបាកចិត្តច្រើន របបអាហារត្រឹមត្រូវ និងធ្វើលំហាត់ប្រាណ….)។

ដូចនេះបើសិនជាមានបញ្ហាទាំងអស់ដូចបានរៀបរាប់ខាងលើជាចំបាច់ គឺត្រូវតែមកធ្វើការពិគ្រោះ និងពិនិត្យព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសជំនាញមន្ទីរពេទ្យកាល់ម៉ែត គឺជាការល្អ ដើម្បីបង្ការសភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ដល់អាយុជីវិតយើងបាន៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ យល់ដឹងពីជំងឺ លៀនទ្រនាប់ឆ្អឹងកង និងហានិភ័យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


