សុខភាព
ស្ត្រីចង់ប្រើថ្នាំពន្យារកំណើត គួរចាប់ផ្ដើមប្រើនៅពេលនេះទើបត្រឹមត្រូវ
ក្នុងចំណោមមធ្យោបាយពន្យារកំណើតទាំងអស់ ការប្រើថ្នាំពន្យារកំណើតជាមធ្យោបាយមានប្រសិទ្ធភាពជួយការពារយើងមិនឲ្យមានកូនបាន។ វាក៏ជាមធ្យោបាយដែលផ្ដល់ភាពងាយស្រួល គ្មានការឈឺចាប់ទៀតផង ប៉ុន្តែបើចង់ប្រើ យើងគួរចាប់ផ្ដើមលេបនៅពេលណាដែរ?
បើស្ត្រីចង់ចាប់ផ្ដើមប្រើថ្នាំពន្យារកំណើត យើងត្រូវប្រើនៅថ្ងៃដំបូងនៃវដ្ដរដូវរបស់ស្ត្រី។ តែយកល្អ មុននឹងសម្រេចប្រើថ្នាំពន្យារកំណើត ស្ត្រីគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនទើបល្អ មិនគួរទៅរកទិញប្រើតាមចិត្តចង់នោះទេ។ នេះបើតាមការពន្យល់ឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ។
ស្ត្រីគួរដឹងថា ថ្នាំពន្យារកំណើតមានច្រើនប្រភេទណាស់ ហើយវាតែងតែមានផលរំខានខ្លះ ដូចនេះហើយ ទើបស្ត្រីត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីជ្រើសរើសប្រភេទថ្នាំដែលមានប្រសិទ្ធភាពបំផុតសម្រាប់ខ្លួន។ ក្នុងលក្ខខណ្ឌមួយចំនួនខាងក្រោមនេះ បើស្ត្រីលេបថ្នាំពន្យារកំណើតទៅក៏អាចនឹងមានផលប៉ះពាល់ដែរ។

– វិបត្តិនៃការមករដូវ
– កំពុងបំបៅដោះកូន
– មានជំងឺសរសៃឈាមបេះដូង
– កំពុងប្រើថ្នាំ និងការព្យាបាលជំងឺរ៉ាំរ៉ៃផ្សេងទៀត។
លោកបន្តថា ត្បិតតែអាចការពារយើងមិនឲ្យមានផ្ទៃពោះបាន ប៉ុន្តែការប្រើថ្នាំពន្យារកំណើតមិនអាចការពារយើងពីការឆ្លងមេរោគក្នុងពេលរួមភេទទេ។ មួយវិញទៀត ស្ត្រីត្រូវលេបថ្នាំនេះរាល់ថ្ងៃ ប្រសិនបើខកខានថ្ងៃណាមួយនោះ វាអាចបង្កើនហានិភ័យនៃការមានផ្ទៃពោះខ្ពស់។
ខណៈថ្នាំពន្យារកំណើតជួយការពារយើងមិនឲ្យមានផ្ទៃពោះ ប៉ុន្តែវាក៏ផ្ដល់ផលរំខានតិចតួចមកលើយើងវិញដែរ។ ស្ត្រីអាចមានប្រតិកម្មខុសៗគ្នាទៅតាមកម្រិតអ័រម៉ូននៃថ្នាំពន្យារកំណើតដូចជា៖

– ចំណង់ផ្លូវភេទធ្លាក់ចុះ
– ចង្អោរ
– ហូរឈាមចន្លោះពេលមករដូវ
– ឈឺសុដន់។
វេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា ផលប៉ះពាល់ដែលបានរៀបរាប់ខាងលើនេះ នឹងបានធូរស្បើយបន្ទាប់ពីប្រើថ្នាំពន្យារកំណើតបាន ២-៣ខែ ប៉ុន្តែបើមិនប្រសើរឡើងទេនោះ ត្រូវទៅជួបជាមួយគ្រូពេទ្យ។ ពេលខ្លះគ្រូពេទ្យអាចឲ្យផ្លាស់ប្ដូរប្រភេទថ្នាំពន្យារកំណើតក៏ថាបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello Krupet
ចុចអាន៖មកដឹង ការព្យាបាលនិងបង្ការជំងឺមហារីកក្រពះ
ចុចអាន៖ហេតុអ្វីក្មេងៗគួរផឹកទឹកដោះគោស្រស់? ត្រូវញ៉ាំកម្រិតប៉ុន្មានក្នុងមួយថ្ងៃ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


