សុខភាព
ផ្លែឈើមានជាតិស្ករតិច ៩ មុខ ជួយសម្រកទម្ងន់ឲ្យមានសុខភាពល្អ
ក្រៅពីជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមសំខាន់ៗដូចជា វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម ផ្លែឈើក៏មានផ្ទុកជាតិស្ករផងដែរ។ ប្រសិនបើជ្រើសរើសទទួលទានផ្លែឈើដែលមានជាតិស្ករខ្ពស់ ហើយចង់បានលទ្ធផលក្នុងការតមអាហារ ឬសម្រកទម្ងន់ ការទទួលទានផ្លែឈើដែលមានជាតិស្ករខ្ពស់អាចមានឥទ្ធិពលផ្ទុយ។
លើសពីនេះទៀត អាចប្រឈមនឹងហានិភ័យនៃកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម។ ដូច្នេះប្រសិនបើស្ថិតនៅក្នុងជួរគ្រប់គ្រងកាឡូរី ចង់កាត់បន្ថយជាតិស្ករ ការគ្រប់គ្រងជាតិស្ករក្នុងឈាម ឬចង់សម្រកទម្ងន់ ផ្លែឈើខាងក្រោមគឺជាសុទ្ធតែមានជាតិស្ករទាប។
១ ក្រូចឆ្មារគ្រប់ប្រភេទ
ក្រូចឆ្មារគឺជាផ្លែឈើដែលផ្តល់រសជាតិជូរ ប៉ុន្តែវាផ្តល់សារធាតុចិញ្ចឹម វីតាមីន ជាពិសេស វីតាមីន C ក្នុងបរិមាណដ៏ច្រើន។ ក្រូចឆ្មារមួយមាផ្តល់ជាតិស្ករត្រឹមតែ ១-២ក្រាមប៉ុណ្ណោះ។

២ ពពួកផ្លែប៊ឺរី
ផ្លែប៊ឺរ ឬ raspberry ទោះបីជារសជាតិគឺផ្អែមនិងជូរ។ ប៉ុន្តែត្រូវបានចាត់ថ្នាក់ជាប្រភេទ ផ្លែឈើស្ករទាប តែមានវីតាមីន C ខ្ពស់។ ដោយគ្រាន់តែញ៉ាំផ្លែប៊ឺរីប្រភេទណាក៏បានមួយពែង អ្នកនឹងទទួលបានជាតិស្ករត្រឹមតែ ៥-៧ ក្រាមប៉ុណ្ណោះ។
៣ ឪឡឹក
មនុស្សជាច្រើនប្រហែលជាងឿងឆ្ងល់ថាឪឡឹកផ្អែមអាចជាផ្លែឈើសម្រក់ទម្ងន់បានដោយរបៀបណា។ ទោះបីជាឪឡឹកមានរសជាតិផ្អែមយ៉ាងណា ប៉ុន្តែញ៉ាំឪឡឹកមួយពែង បរិមាណស្ករតិចជាង ១០ ក្រាម អាចនិយាយបានថាប្រសិនបើអ្នកដែលស្ថិតក្នុងដំណាក់កាលនៃជាតិស្ករ ប៉ុន្តែនៅតែចង់បានភាពផ្អែមល្ហែម ឪឡឹកគឺជាអាហារដ៏ល្អបំផុត។
៤ ក្រូចថ្លុង
ក្រូចថ្លុងគឺជាគ្រួសារដូចគ្នានឹងក្រូចឆ្មារ ដែលជាផ្លែឈើមួយប្រភេទទៀតដែលផ្តល់វីតាមីន C ខ្ពស់។ ប៉ុន្តែជាតិស្ករតិច ដោយការបរិភោគក្រូចថ្លុងមធ្យមកន្លះផ្លែ ស្ករ ៩ ក្រាមជួយរាងឲ្យស្អាតមិនខាន។
៥ គឺវី
គីវីជាផ្លែឈើមួយប្រភេទដែលអាចបរិភោគបានពេញមួយឆ្នាំ និងមួយទៀត វាជាផ្លែឈើស្ករទាប ប៉ុន្តែសម្បូរវីតាមីន។ គីវីមួយផ្លែមានបរិមាណនៃជាតិស្ករគឺត្រឹមតែ ៦ ក្រាមប៉ុណ្ណោះ ទោះជាយ៉ាងណាក៏ដោយគួរប្រុងប្រយ័ត្នជាមួយ គីវីស្ងួតឬក្រៀម ព្រោះវាអាចមានលាយស្ករ ច្រើនជាងការញ៉ាំគីវីស្រស់។
៦ ត្របែក
ត្របែកជាផ្លែឈើដែលមានវីតាមីន C ខ្ពស់ ការទទួលទានផ្លែត្របែកក៏មានបរិមាណវីតាមីន C ខ្ពស់ផងដែរ។ ប៉ុន្តែបន្ថែមពីលើវីតាមីន C ខ្ពស់។ ផ្លែត្របែកក៏មានជាតិសរសៃខ្ពស់ ដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ និងអ្នកធ្វើលំហាត់ប្រាណ។ លើសពីនោះ បរិភោគផ្លែត្របែកមួយ អ្នកនឹងទទួលបានជាតិស្ករប្រហែល ៤.៩ ក្រាម។ ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្លែត្របែកជាមួយជ្រលក់ទឹកក្រូច ឬអំបិល ត្រូវប្រយ័ត្នថាជាតិស្ករឡើងខ្ពស់។
៧ ផ្លែប៉េស
គឺជាផ្លែឈើដ៏ពេញនិយមដែលត្រូវបានយកទៅដុតនំ ឬរក្សាទុកឲ្យស្ងួតសម្រាប់បរិភោគបានយូរ។ នោះអាចបណ្តាលឲ្យ apricots ដែលត្រូវបានកែច្នៃក្នុងការរក្សាទុកអាហារមានជាតិស្ករខ្ពស់។ ការញ៉ាំផ្លែប៉េសស្រស់មួយផ្លែនឹងផ្តល់ជាតិស្ករត្រឹមតែ៣,២ក្រាមប៉ុណ្ណោះ។ ការទទួលទានផ្លែស្រស់អាចប្រសើរជាងផ្លែដែលត្រូវបានស្ងួត ឬរក្សាទុក។
៨ ផ្លែបឺរ
ផ្លែបឺរ គឺជាផ្លែឈើមួយប្រភេទដែលគេស្គាល់ថាមានអត្ថប្រយោជន៍ចំពោះសុខភាព។ ហើយវាតែងតែលេចឡើងនៅក្នុងរូបមន្តសុខភាពផ្សេងៗ ហើយជាការពិតណាស់ ផ្លែបឺរគឺជាអាហារមួយផ្សេងទៀត។ ផ្លែឈើដែលមានជាតិស្ករទាបក៏ព្រោះតែញ៉ាំផ្លែបឺរមួយផ្លែ ផ្តល់តែ១ ក្រាមនៃជាតិស្ករ។
៩ ផ្លែល្វា
សម្រាប់ផ្លែល្វា ប្រហែលជាមិនសូវស្គាល់ច្រើននោះទេ។ ប៉ុន្តែផ្លែល្វាត្រូវបានគេចាត់ទុកថាជាផ្លែឈើដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ ព្រោះវាផ្តល់សារធាតុចិញ្ចឹមជាច្រើនប្រភេទ រួមទាំងវីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ប៉ុន្តែបើនិយាយពីបរិមាណស្ករវិញ វាផ្តល់ត្រឹមតែ ៦,៥ ក្រាមប៉ុណ្ណោះ ។

ទោះយ៉ាងណាក៏ដោយ ការញ៉ាំផ្លែឈើគឺជាទម្លាប់ញ៉ាំដ៏ល្អមួយ។ ព្រោះសារធាតុចិញ្ចឹមនៅក្នុងផ្លែឈើអាចជួយពង្រឹងសុខភាពរបស់អ្នក។ ប៉ុន្តែប្រសិនបើមានរោគសញ្ញាសុខភាពទាក់ទងនឹងកម្រិតជាតិស្ករក្នុងឈាម ដូចជាទឹកនោមផ្អែម លើសឈាម ឬអាចនឹងបដិសេធមិនញ៉ាំបង្អែមដើម្បីសម្រកទម្ងន់ ជម្រើសនៃការញ៉ាំ ផ្លែឈើស្ករទាប អាចជាជម្រើសដែលមានសុខភាពល្អជាង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីបានជាអ្នកខ្លះញ៉ាំអាហារហឹរហើយរាករូស ប៉ុន្តែខ្លះមិនមានបញ្ហាសោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


