សុខភាព
គ្រូពេទ្យជំនាញ ស្នើពលរដ្ឋកុំពិសាគ្រឿងស្រវឹងច្រើន នាំឱ្យមានការរលាកថ្លើមធ្ងន់ធ្ងរដែលមានអត្រាស្លាប់លើសពី៥០%
គ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត បានជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យគិតគូរពីសុខភាពថ្លើមឱ្យបានល្អ កុំពិសាគ្រឿងស្រវឹងច្រើន ព្រោះបណ្តាលឱ្យមានបញ្ហារលាកថ្លើមធ្ងន់ធ្ងរ។ នេះបើតាមការផ្សព្វផ្សាយលើផេកមន្ទីរពេទ្យកាល់ម៉ែតកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ស្តីពី “ការរលាកថ្លើមធ្ងន់ធ្ងរដោយសារគ្រឿងស្រវឹង”។

ការផ្សព្វផ្សាយនោះបានសរសេរថា៖ “សូមបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់លើសុខភាពថ្លើមរបស់លោកអ្នក និងកុំទទួលទានគ្រឿងស្រវឹង ដែលជាហានិភ័យខ្ពស់បង្កឱ្យមានការរលាកថ្លើមធ្ងន់ធ្ងរ”។ ជាមួយគ្នានេះ ប្រភពខាងលើបញ្ជាក់ថា ការរលាកថ្លើមធ្ងន់ធ្ងរ ជាគ្រោះថ្នាក់មួយដែលបង្កឡើងដោយការទទួលទានសុរាលើសលប់ ហើយអ្នកជំងឺមានអត្រាស្លាប់លើសពី ៥០% ប្រសិនបើគ្មានការប្តូរសរីរាង្គថ្លើមជាបន្ទាន់ទេនោះ។

មន្ទីរពេទ្យកាល់ម៉ែត បានឱ្យដឹងទៀតថា ជាទូទៅបរិមាណសុរាអាស្រ័យទៅនឹងចំនួន និងកម្រិតជាតិអាល់កុលរបស់សុរាដែលបានពិសា។ គេចាត់ទុក ការពិសាគ្រឿងស្រវឹងក្នុងចំនួនច្រើនលើសលប់គឺ ចាប់ពីបរិមាណលើសពី ៤កែវស្តង់ដារក្នុងមួយថ្ងៃ ឬ១៥កែវស្តង់ដារក្នុងមួយសប្តាហ៍ចំពោះបុរស និងលើសពី ៣កែវស្តង់ដារក្នុងមួយថ្ងៃ ឬ ៧កែវស្តង់ដារក្នុងមួយសប្តាហ៍ ចំពោះស្រ្តី ។
– (1កែវស្តង់ដា ស្មើនឹង 340មល ប៊ីយែរ (អាល់កុល5%)
– 150មល ស្រាក្រហម (អាល់កុល12%)
– 45-50មល ស្រា whiskey (អាល់កុល 40-45%) ។
បន្ថែមពីនេះ ជំងឺរលាកថ្លើមដែលបង្កឡើងដោយសុរា វាអាចលេចឡើងក្រោមរូបភាពដូចជា ការរលាកថ្លើមស្រួចស្រាវ ការរលាកថ្លើមរ៉ាំរ៉ៃ និងខ្លាញ់រុំថ្លើមផងដែរ។ រោគសញ្ញារបស់អ្នកជំងឺជាទូទៅមិនស្តែងចេញជាសញ្ញាអ្វីទាំងអស់ ដែលទាមទារអោយគាត់មកពិគ្រោះពិនិត្យជាមួយវេជ្ជបណ្ឌិត និងពិនិត្យមើលឈាមអំពីមុខងារថ្លើមផ្សេងៗ និងសញ្ញានៃការរលាកថ្លើម។ នៅក្នុងករណីខ្លះអ្នកជំងឺអាចស្តែងចេញជាសញ្ញា លឿងភ្នែក ទឹកនោមលឿងចាស់ខុសពីធម្មតា ចុកសៀតក្រោមឆ្អឹងជំនីខាងស្តាំ ឬរហូតដល់វង្វេងវង្វាន់ស្មារតី ឬរហូតដល់សន្លប់ ដែលជាសញ្ញាគ្រោះថ្នាក់ នៃការរលាកថ្លើមស្រួចស្រាវផងដែរ។ នេះបើតាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤កន្លងទៅ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួងសុខាភិបាលធ្លាប់បានលើកឡើងនៅក្នុងសិក្ខាសាលាមួយដែលរៀបចំក្នុងគោលដៅរៀបចំសណ្តាប់ធ្នាប់ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីការសេពគ្រឿងស្រវឹង ថា គ្រឿងស្រវឹងគឺប៉ះពាល់ដល់សុខភាពមនុស្សតាំងពីកែវដំបូង ដោយមិនមានកម្រិតគ្រឿងស្រវឹងណាដែលបញ្ជាក់ថា មានសុវត្ថិភាពដល់សុខភាពមនុស្សឡើយ។ លោកស្រីវេជ្ជបណ្ឌិត ក៏បានបញ្ជាក់ទៀតថា គ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ដល់ការចងចាំរបស់មនុស្ស បង្កជាអំពើហិង្សា ហើយបើយោងតាមអង្គការសុខភាពពិភពលោក ការស្លាប់ដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងគឺ ៤.៧% នៃចំនួនស្លាប់ទាំងអស់។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានលើកឡើងពីចំណុចសំខាន់ៗ៥ ដែលអ្នកទទួលទានគ្រឿងស្រវឹងធ្វើឱ្យខូចសេរីរាង្គដូចជា ទី១ខូចថ្លើម ក្រិនថ្លើម រលាកថ្លើម ដែលវិវត្តទៅជាមហារីកថ្លើមទៀតផង។ ទី២ ខូចលំពេង ដែលវិវត្តទៅជាជំងឺរ៉ាំរ៉ៃ។ ទី៣ រលាកក្រពះពោះវៀន ឬមហារីកក្រពះពោះវៀន ទី៤ ធ្វើឱ្យមានបញ្ហាមហារីកមាត់ និងបំពង់ក និងទី៥ អាចបណ្តាលឱ្យមានជំងឺឆ្កួតជ្រូកទៀតផង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


