KPT+
ចំណុចពិសេស ៣ នៃរឿង “មកតាមសន្យា” ដែលនឹងបង្ហាញវត្តមានឆាប់ៗនេះ
ប្រលោមលោកមនោសញ្ចេតនាបែបអភិនីហារ ស្នេហាចាំជាតិរវាងមនុស្សប្រុស និងមនុស្សប្រុស ឬ BL ត្រៀមខ្លួនបង្ហាញវត្តមានសម្រាប់មិត្តអាននៅខែមិថុនានេះហើយ។

រឿង “មកតាមសន្យា” ត្រូវបានអ្នកនិពន្ធ ពៅ មករា ដែលជាម្ចាស់ស្នាដៃប្រាប់ថា នឹងចេញផ្សាយនៅក្នុងខែមិថុនា ឆ្នាំ ២០២១នេះ ជាមួយសាច់រឿងថ្មី ប្លែក ខ្លឹមសារបង្កប់ដោយគុណតម្លៃបុណ្យបាប និងបញ្ហាសង្គមជាក់ស្ដែង។
ទាំងនេះជាចំណុចពិសេសៗទម្រាំរឿង “មកតាមសន្យា” ប្រសូតចេញ៖
១. ការបំផុសគំនិតអំពីតួអង្គនាគ

មុនពេលចាប់ផ្ដើមតាក់តែងប្រលោមលោកនេះ លោក ពៅ មករា បានប្រាប់ថា ទាំងតួអង្គ និងសាច់រឿងជាការបំផុសគំនិតមកពីស្រុកកំណើតរបស់លោកនៅឯខេត្តព្រះសីហនុ ដែលទីនោះជាដែនសមុទ្រ និងជាប្រភពទឹកសត្វនាគដែលដូនតាធ្លាប់តែតំណាល។ មួយវិញទៀត ដោយសារខ្មែរមានព្រេងនិទានរឿង ព្រះថោងនាងនាគ ផងនោះ ទើបបានជា ប្រលោមលោក “មកតាមសន្យា” មានតួអង្គនាគ។
២. ពេលវេលានៃការសរសេរ

ប្រលោមលោកនេះ ចាប់ផ្ដើមរៀបចំឆ្អឹងរឿងនិងសរសេរតាំងពីខែមករា រហូតដល់ដើមខែមិថុនា ឆ្នាំ២០២១ ពោលគឺប្រើពេលប្រមាណ ៥ ខែឯណោះ។
ក្នុងនោះអ្នកនិពន្ធជាបុគ្គលិកពេញម៉ោងនៅស្ថានីយទូរទស្សន៍មួយ ដូច្នេះការញែកពេលសម្រាប់បញ្ចប់រឿងសុទ្ធសឹងជួបការលំបាក។ លោក ពៅ មករា និយាយថា ព្រោះរវល់ការងារ ជួនកាលដាច់អារម្មណ៍សរសេរ ធ្វើឱ្យឈុតខ្លះត្រូវដកចោលនិងលុបចោលសរសេរឡើងវិញ២ទៅ៣ដង។ ចំណែកពេលដែលអាចឆ្លៀតបាន គឺមានតែពេលយប់ឬថ្ងៃអាទិត្យប៉ុណ្ណោះ។
ទោះយ៉ាងណា អ្នកនិពន្ធថា នៅដោយសារសាច់រឿងនេះដក់ក្នុងបេះដូងលោក វាក៏ក្លាយជាកម្លាំងជំរុញរហូតរឿង “មកតាមសន្យា” អាចសរសេរចប់ទៅសព្វគ្រប់។
៣. បញ្ហាកម្មផលដែលជាគុណតម្លៃនៃរឿង

ម្ចាស់ស្នាដៃបានឱ្យដឹងថា រឿងនេះផ្តោតធំទៅលើកម្មពៀររបស់មនុស្សកសាងពីជាតិមុនដែលនឹងទទួលផលនៅជាតិនេះ។ ដូចបុរាណពោលថា “ធ្វើអី បានហ្នឹង” ។
លើសពីនោះទៀត ត្បិតរឿងនេះជាប្រភេទ BL ក៏ពិតមែន ប៉ុន្តែខ្លឹមសារមានចំណុចតថភាពសង្គមនៃមនុស្សស្រលាញ់ភេទដូចគ្នាមួយចំនួនផងដែរ។ ទោះនៅក្នុងសង្គមកម្ពុជាមិនទាន់ទទួលស្គាល់ស្នេហាភេទដូចគ្នា ប៉ុន្តែស្នេហាបែបនេះមិនបានបង្កការឈឺចាប់ដល់អ្នកដទៃ ឬបំផ្លាញប្រយោជន៍បុគ្គលណានោះទេ។ ដូច្នេះ ការរើសអើងមនុស្សស្រឡាញ់ភេទដូចគ្នា មិនគួរបន្តទៀតឡើយ។

ចុងក្រោយ អ្នកនិពន្ធ ពៅ មករា ក៏បានលើកឡើងពីកំហុសឆ្គងរបស់ខ្លួននិងស្នើសុំឱ្យមានការយោគយល់ចំពោះលោកផងដែរ។ លោកថ្លែងដូច្នេះ “ខ្ញុំដឹងថា ទោះស្នាដៃមួយនេះសរសេរឡើងដោយបេះដូង ឬប្រើអស់កម្លាំងកាយយ៉ាងណា ក៏នៅតែមានចំណុចខ្វះខាតតិចឬច្រើន តែខ្ញុំនៅតែរីករាយក្នុងការទទួលយកមតិរិះគន់ កែលម្អពីបងប្អូនមិត្តអ្នកអានដើម្បីជំរុញស្នាដៃខ្ញុំក្រោយៗឱ្យល្អជាងនេះផងដែរ”៕
អត្ថបទ៖ សន្យា
ចុចអាន៖ “សំណុំឯកសារ Z22” ក្លាយជារឿងមានអ្នកអានច្រើនជាងគេក្នុងចំណោមសំណុំក្ដីរបស់ សុភាប្រុស
ចុចអាន៖ ចាយ គឹមហ៊ាង៖ រាល់ប្រលោមលោករបស់អ្នកនិពន្ធ ម៉ីសន សុធារី ខ្ញុំអានមិនតិចជាង៣ដងទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត