KPT+
វិធី ៥ យ៉ាង ចៀសឆ្ងាយពីវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta ខណៈពេលយើងស្ថិតនៅក្រៅផ្ទះ
ជំងឺកូវីដកំពុងរីករាលដាលទូទាំងប្រទេស ខណៈ វីរុសបំប្លែងខ្លួន Delta ក៏កំពុងវាយលុកក្នុងសហគមន៍គ្រប់ខេត្តក្រុងដូចគ្នា។ បូករួមនឹងចំនួនករណីកាន់តែខ្ពស់ យើងត្រូវផ្ដោតលើសុខភាព និងរក្សាគំលាត ដើម្បីចៀសឆ្ងាយពីហានិភ័យនៃការឆ្លងជំងឺ។
ប៉ុន្តែនៅតែមានមនុស្សដែលត្រូវតែចាកចេញពីផ្ទះ ដើម្បីធ្វើការចិញ្ចឹមជីវិត គ្រប់គ្នាមិនអាចស្នាក់នៅផ្ទះរហូតនោះទេ។

វិធី ៥ យ៉ាងនេះជួយបញ្ចៀសយើងឲ្យផុតពីជំងឺកូវីដនិងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta នៅពេលចេញទៅខាងក្រៅ៖
១ ដាក់ដៃនៅក្នុងហោប៉ៅជានិច្ច
ក្នុងកំឡុងពេលធ្វើដំណើរ ដៃរបស់យើងអាចមាននឹងចាប់យករបស់ដែលមិនប្រក្រតី ដូចជារនាំង បង្កាន់ដៃទ្វារ ប៉ូតុងក្នុងជណ្តើរយន្ត ឬរបស់ផ្សេងៗទៀតដែលយើងមើលមិនដឹងថា មានមេរោគតោងជាប់។ យកល្អគួរតែអនុវត្តដោយការដាក់ដៃទាំងពីរក្នុងហោប៉ៅ ដើម្បីកាត់បន្ថយហានិភ័យនៃការចែករំលែកជាមួយអ្នកដទៃ ឬបើចាំបាច់ត្រូវប៉ះ សូមលាងដៃភ្លាមៗ នៅពេលបញ្ចប់ភារកិច្ច។
២ លាងដៃបន្ទាប់ពីកាន់ប្រាក់កាសដាក់ចូលកាបូប

នៅពេលដើរទិញឥវ៉ាន់នៅខាងក្រៅ ទាំងកាក់និងក្រដាសប្រាក់ត្រូវបានប្រើតាមរយៈដៃមនុស្សជាច្រើន។ បន្ទាប់ពីយើងបានប៉ះរបស់ទាំងនោះ សូមលាងដៃជាប្រញាប់ កុំទុកយូរនាំមេរោគតោងជាប់តាមមកដែរ។
៣ ហាមដាច់ខាតកុំទាញម៉ាសចុះក្រោមមកនៅលើចង្កា
ចេញក្រៅហើយទៅជួបមនុស្ស ជាទូទៅមានមនុស្សមួយចំនួនតូចធ្វេសប្រហែសទុកចិត្តអាងថាគ្នាឯង ដោយនិយាយបើកម៉ាសនិងគិតថាពេលនិយាយពាក់ម៉ាស អាចមិនច្បាស់ដូចពេលបើកទេ។ សូមប្រុងប្រយត្ន័កុំបើកមាត់និងច្រមុះរបស់អ្នកនៅទីសាធារណៈ ព្រោះមេរោគអាចនឹងរសាត់មកនៅពេលនោះ។
៤ កុំផ្លាស់ប្ដូរម៉ាសអំឡុងពេលពេលពាក់

ការរៀបចំឬផ្លាស់ប្ដូរម៉ាស ដើម្បីបានជាស្ទីលច្រើនដងនៅពេលពាក់រយៈពេលយូរ គឺជារឿងគ្រោះថ្នាក់មួយ។ជាពិសេសនៅពេលយើងដើរចេញទៅក្រៅផ្ទះ ហើយចាប់ផ្ដើមប្ដូរពីខាងក្រៅមកពាក់វិញ។ ម៉ាសខាងក្រៅគឺជាផ្នែកកខ្វក់ អាចមានមេរោគនៅជាប់នឹងវា ដូច្នេះសុំកុំធ្វើបែបនេះឲ្យសោះ។
៥ ងូតទឹកភ្លាមៗពេលទៅដល់ផ្ទះ

នៅពេលដែលអ្នកបានបញ្ចប់បេសកកម្មពីខាងក្រៅរួចមក អ្នកនឹងត្រូវចំណាយធ្វើនេះនោះតាមចិត្តចង់មិនខាន។ ដើម្បីចៀសវាងវីរុសបំប្លែងខ្លួនគ្រប់ប្រភេទ ជាពិសេស Delta បន្ទាប់ពីត្រលប់មកវិញ ត្រូវប្រញាប់ងូតទឹកកក់សក់ឲ្យបានលឿនបំផុត។ ផ្លាស់ប្ដូរសំលៀកបំពាក់ភ្លាមៗ ព្រោះក្រៅពីការសំអាតរាងកាយ យើងក៏ត្រូវផ្លាស់ប្តូរសម្លៀកបំពាក់ដែរ។ សម្លៀកបំពាក់ដែលយើងស្លៀកពេលចេញទៅធ្វើការ ក៏អាចកខ្វក់នាំរោគចូលមកក្នុងតំបន់របស់យើង វាក៏អាចឆ្លងដល់មនុស្សនៅក្នុងផ្ទះដែរ។ ដូច្នេះដាក់ត្រាំវាចោលជាមួយសាប៊ូហើយបោកគក់ជាមួយទឹកក្ដៅក៏បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បើដឹងខ្លួនថាមកពីកន្លែងផ្ទុកវីរុសកូវីដ សូមប្រញាប់ធ្វើរឿងនេះភ្លាមៗ
ចុចអាន៖អ្នកបិទខ្ទប់ឬឈឺកូវីដស្រាល ហូបអាហារ ៥ មុខនេះ ដូចបើកដៃឲ្យរោគសញ្ញាកាន់តែរាលដាលធ្ងន់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


