KPT+
អ្នកនឹងក្លាយជាសេដ្ឋីនាថ្ងៃខាងមុខ បើមានសញ្ញាទាំងនេះ
អ្នកខ្លះអាចនឹងឆ្ងល់ថា តើអនាគតពួកគេនឹងទៅជាយ៉ាងណា? មានឬក្រ? ហើយពួកគេនឹងទទួលបានជោគជ័យនៅថ្ងៃណាមួយឬអត់? ។ល។ ហេតុផលនេះ បណ្ដាលមនុស្សមួយចំនួនស្វះស្វែងរកគ្រូហោ ដើម្បីទស្សទាយជោគវាសនារបស់ខ្លួននាពេលខាងមុខ។
ពុំចាំបាច់ពឹងគ្រូអាគម ឬគ្រូទាយអ្វីទេ! ប្រសិនបើអ្នកមានសញ្ញាប៉ុន្មានដូចខាងក្រោម វាបញ្ជាក់ច្បាស់ៗហើយថា អ្នកនឹងជោគជ័យ រួមទាំងអាចក្លាយជាអ្នកមានទៀតផង។

១. មានចរិតជាសហគ្រិនតាំងពីនៅក្មេង
សញ្ញាដំបូងដែលអ្នកនឹងអាចក្លាយជាសេដ្ឋីនៅថ្ងៃមុខ ដោយសារតែអ្នកមានផ្នត់គំនិតជាសហគ្រិន និងមានទំនោរទៅការរកស៊ីតាំងពីវ័យក្មេងមកម្លេះ។
មិនខ្វល់អ្នកមានៗស្ទើរទាំងអស់ ចាប់ផ្តើមប្រមូលប្រាក់ចំណូលតាមរបៀបផ្សេងៗគ្នាយ៉ាងណាក្ដី ប៉ុន្តែប្រសិនបើអ្នកបម្រុងនឹងជោគជ័យនាពេលអនាគត នោះផ្នត់គំនិត និងសកម្មភាពរបស់អ្នករមែងទាញនាំទៅរកការបង្កើតលុយឥតឈប់ មិនថាវិធីអ្វីក៏ដោយ។
២. មិនទម្លាប់ខ្ជះខ្ជាយពេលវេលា
បន្ទាប់ពីការសិក្សាលើមហាសេដ្ឋីជាង ៥០០ នាក់ អ្នកសារព័ត៌មាននិងអ្នកនិពន្ធ Napoleon Hill បានរកឃើញថា មនុស្សជោគជ័យទាំងអស់សុទ្ធតែធ្វើសកម្មភាពភ្លាមៗ ក្រោមបង្កើតកម្រោងរបស់ខ្លួន។
នៅក្នុងសៀវភៅនិយាយពីហិរញ្ញវត្ថុដែលលោកបានបោះពុម្ពផ្សាយនាឆ្នាំ ១៩៣៧ ក្រោមចំណងជើងថា “Think and Grow Rich” បានសរសេរថា “ការវិភាគទៅលើមនុស្សរាប់រយនាក់ដែលមានទ្រព្យសម្បត្ដិខ្ទង់លានដុល្លារបានបង្ហាញពីការពិតដែលថា ពួកគេម្នាក់ៗមានទម្លាប់សម្រចចិត្តភ្លាមធ្វើភ្លែត មិនបង្អែរបង្អង់ រង់ចាំវេលាដើរទៅដោយឥតប្រយោជន៍ឡើយ” ។
៣. ចេះកំណត់គោលដៅ
សសរស្តម្ភទីបីនៃផ្នត់គំនិតរបស់អ្នកមាន គឺពួកគេផ្តោតលើគោលដៅខ្លាំងក្លាណាស់។
ពួកគេមានភាពច្បាស់លាស់លើចក្ខុវិស័យនិងផែនការលើការងារគ្រប់យ៉ាងដែលពួកគេនឹងធ្វើ។ មនុស្សជោគជ័យទាំងនោះ តែងតែផ្តោតអារម្មណ៍លើផែនការសកម្មភាពច្បាស់លាស់ ដោយមិនចេះតែធ្វើអ្វីតាមការនឹកឃើញមួយឆាវឡើយ។
៤. តែងតែចង់ស្វែងយល់បន្ថែម
សញ្ញាចុងក្រោយនិងសំខាន់មួយដែលនឹងនាំអ្នកឲ្យក្លាយជាសេដ្ឋី នោះជាការស្រេកឃ្លាននូវចំណេះដឹងគ្រប់យ៉ាង។ មនុស្សជោគជ័យតែងតែធ្វើការកែលម្អខ្លួនឯងជានិច្ច។ ពួកគេរមែងអានសៀវភៅ ក៏ដូចជារៀននិងអប់រំខ្លួនគ្រប់ពេល។
យោងតាមសៀវភៅចំណងជើង “Everyday Millionaires: How Ordinary People Built Extraordinary Wealth — and How You Can Too.” របស់អ្នកនិពន្ធលោក Chris Hogan បានសរសេរថា អ្នកមាននិងអ្នកជោគជ័យជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ ហើយតែងតែខ្នះខ្នែងសិក្សាបន្ថែមជាដរាប៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ medium
ចុចអាន៖ អ្នកគ្រប់គ្រងដែលបុគ្គលិកភាគច្រើនស្រមៃចង់បានធ្វើការជាមួយ
ចុចអាន៖ អ្នកមានធំៗ តែងតែមានអាថ៌កំបាំងម្យ៉ាងនេះ ជុំវិញទម្លាប់រស់នៅរបស់ពួកគេ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


