KPT+
កូនៗទទួលបានអត្ថប្រយោជន៍ ៨ យ៉ាង ពេលឪពុកម្ដាយបង្រៀនឱ្យចេះដាក់ខ្លួន
ងើយស្កកឱនដាក់គ្រាប់។ កុមារដែលចេះដាក់ខ្លួននឹងមានចរិតល្អជាងកុមារដែលមានភាពអំនួនលើខ្លួនឯង ព្រមទាំងត្រូវបានអ្នកផងស្រឡាញ់រាប់អាន និងឱ្យតម្លៃ។ តើការចេះដាក់ខ្លួនអាចជួយកុមារអភិវឌ្ឍអ្វីខ្លះ?
ការចេះដាក់ខ្លួនអាចអូនតូចឱ្យក្លាយជាមនុស្ស៖
១. ចេះសម្របខ្លួន៖ កុមារដែលចេះដាក់ខ្លួនចេះទប់អារម្មណ៍ខ្លួនឯង និងចេះប្រែប្រួលតាមគ្រប់ស្ថានភាព។
២. ចេះគោរពអ្នកដទៃ៖ ដោយសារការចេះដាក់ខ្លួនធ្វើឱ្យអូនតូចចេះសុជីវធម៌ និងចេះគួរសម។
៣. ចេះស្តាប់អ្នកដទៃ៖ ព្រោះអូនតូចនឹងរៀនឱ្យអ្នកផ្សេងនិយាយមុន។
៤. ចេះយកអាសា៖ កុមារដែលចេះដាក់ខ្លួន ចេះជួយអ្នកនៅជុំវិញខ្លួនដោយមិនគិតពីវណ្ណៈ ជាតិសាសន៍ និងពណ៌សម្បុរ។
៥. ពេញចិត្តនឹងខ្លួនឯង៖ អូនតូចនឹងមិនតូចចិត្តនឹងខ្លួនឯងដែលមិនមានអ្វីៗដូចគេ ឬប្រៀបមិនបាននឹងគេ ព្រោះនៅក្នុងសម័យឌីជីថលនេះ មានការអួតសម្ញែងខ្លួននៅតាមបណ្តាញសង្គមច្រើនណាស់។
៦. ទទួលយកគំនិតថ្មីៗ៖ ការទទួលយកគំនិតថ្មីៗនឹងធ្វើឱ្យអូនតូចមានគំនិតច្នៃប្រឌិត។
៧. មានទំនាក់ទំនងល្អ៖ ការចេះដាក់ខ្លួនធ្វើឱ្យអូនតូចបង្កើត និងរក្សាទំនាក់ទំនងក្នុងសង្គមបានល្អ។
៨. ចេះឱ្យតម្លៃ៖ អូនតូចនឹងចេះឱ្យតម្លៃ និងថែរក្សាអ្វីៗទាំងអស់ដែលពួកគេមាន។

កុមារដែលចេះដាក់ខ្លួននឹងក្លាយជាមនុស្សមានសុភមង្គល ព្រោះអូនតូចពេញចិត្តនឹងខ្លួនឯង ពេញចិត្តនឹងអ្វីដែលខ្លួនមាន មានការជឿជាក់លើខ្លួនឯង និងមានគេគោរពស្រឡាញ់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គន្លឹះល្អៗ មានប្រសិទ្ធភាពបំផុតក្នុងការប្រដៅកូនក្បាលខូច
ចុចអាន៖ ទាំងនេះជាកំហុសឆ្គង និងការទទួលខុសត្រូវរបស់ឪពុកម្តាយមានកូនអូទីស្សឹម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


