KPT+
កំហឹង ប៉ះពាល់សុខភាពជាងកើតទុក្ខទៀត ចឹងកុំធ្វើឲ្យឪពុកម្ដាយខឹងច្រើនពេក
អារម្មណ៍ខឹង នរណាក៏មានដែរ ជាពិសេសពេលប៉ាម៉ាក់របស់យើង កាន់តែចាស់ៗ គាត់ឆាប់ខឹងជាងមុនបន្ដិច។ អ៊ីចឹងហើយ យើងចាំបាច់កុំធ្វើរឿងណាឲ្យគាត់ខឹងច្រើន ព្រោះវាប៉ះពាល់ដល់សុខភាពគាត់ ជាងកើតទុក្ខទៅទៀត។

អ្នកជំនាញជាច្រើន បានលើកឡើងថា ការកើតទុក្ខ ការបាត់បង់មនុស្សជាទីស្រលាញ់ និងភាពឯកា ប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្សចាស់។
តែការសិក្សាថ្មីមួយ របស់សាកលវិទ្យាល័យ Concordia នៅទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដា រកឃើញថា កំហឹងអាចនាំឲ្យមានគ្រោះថ្នាក់ដល់សុខភាព ដោយបង្កមានជំងឺបេះដូង រលាកសន្លាក់ មហារីក និងការរលាក (Inflammation)។ លោក Meaghan A Barlow អ្នកដឹកនាំការសិក្សា បញ្ជាក់ថា កំហឹងអាចបង្កទៅកើតជំងឺរ៉ាំរ៉ៃនានា ចំណែកការកើតទុក្ខ មិនបង្កឲ្យកើតជំងឺដូច្នេះទេ។

ការសិក្សានេះ មានការចូលរួមពីមនុស្សចាស់ វ័យ ៥៩-៩៣ឆ្នាំ ចំនួន ២២៦នាក់ នៅទីក្រុងម៉ុងត្រេអាល់។ រយៈពេល ជាង ១សប្ដាហ៍ អ្នកចូលរួម បំពេញចម្លើយអំពីថា តើខឹង និងកើតទុក្ខ ធ្វើឲ្យពួកគេមានអារម្មណ៍យ៉ាងណា? អ្នកស្រាវជ្រាវ វាយតម្លៃការរលាកចេញពីគំរូឈាម និងសួរអ្នកចូលរួម ថាតើពួកគេមានជំងឺរ៉ាំរ៉ៃណាមួយទេ?
លទ្ធផលរកឃើញថា មនុស្សវ័យ ៨០ឆ្នាំ និងលើសនេះ ខឹងជាប់រាល់ថ្ងៃ មានកម្រិតខ្ពស់ប្រឈមការរលាក និងជំងឺរ៉ាំរ៉ៃ ចំណែកការកើតទុក្ខ មិនបង្កឲ្យមានការរលាក និងជំងឺរ៉ាំរ៉ៃនានានោះទេ។ អ្នកស្រាវជ្រាវ ណែនាំថា ការអប់រំ សមាធិ អាចជួយមនុស្សចាស់កាត់បន្ថយកំហឹង គ្រប់គ្រងអារម្មណ៍បាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គួរចេះគ្រប់គ្រងកំហឹង តែមិនមែនលាក់ទុករហូតក្លាយជាបញ្ហាធំនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


