KPT+
ផ្លូវចិត្តសំខាន់ណាស់ ថែទាំមិនបានល្អ ឈឺមុនឆ្លងកូវីដ-១៩ទៅទៀត
ការថែរក្សាសុខភាពផ្លូវចិត្តឱ្យបានល្អ សឹងសំខាន់ជាងសុខភាពរាងកាយទៅទៀត ព្រោះថាបើវាចុះខ្សោយ ខ្លួនប្រាណទាំងមូលនឹងចាប់ផ្ដើមទ្រុឌទ្រោម ឯប្រព័ន្ធភាពស៊ាំក៏ថមថយ។
ជាពិសេស អំឡុងនៃជំងឺរាតត្បាតនៅក្នុងសហគមន៍ បើមិនព្យាយាមថែទាំផ្លូវចិត្តឱ្យល្អទេ មុខតែនឹងឈឺ មុនពេលជំងឺវាយលុកក៏ថាបាន។

កាលពីពេលកន្លងទៅ អង្គការសុខភាពពិភពលោកបានព្រមានអំពីផលអវិជ្ជមានមួយចំនួនចំពោះសុខភាពផ្លូវចិត្តបណ្ដាលមកពីជំងឺរាតត្បាតដែលវានឹងមានរយៈពេលវែង ប្រសិនពុំមានវិធានការទប់ស្កាត់នោះទេ។
ការថប់បារម្ភជុំវិញការរីករាលដាលនៃវីរុសកូវីដ-១៩ បង្កផលប៉ះពាល់ដល់ផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ ការបិទខ្ទប់ បូកជាមួយការរក្សាគម្លាតសង្គមផង បានរួមចំណែកដល់វិបត្ដិសុខភាពផ្លូវចិត្តដែលរួមមាន បង្កភាពតានតឹងផ្លូវអារម្មណ៍ កង្វល់អត់ការងារធ្វើ ការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុ និងការដាច់ទំនាក់ទំនងសង្គម។

ថ្លែងនៅក្នុងសន្និសីទ នាយក WHO ប្រចាំទ្វីបអឺរ៉ុបលោក Hans Kluge មានប្រសាសន៍ថា មនុស្សជាង ៤ លាននាក់នៅទូទាំងពិភពលោកត្រូវជួបបញ្ហាជីវភាពរស់នៅធ្លាក់ដុនដាប បែកបាក់ទំនាក់ទំនងគ្រួសារ និងសហគមន៍ អាជីវកម្មបានដួលរលំ និងប្រជាជនរាប់លាននាក់ទៀតបានបាត់បង់ឱកាសការងារ។ មូលហេតុទាំងនេះ នាំឱ្យមនុស្សគិតច្រើនកើតជាស្ត្រេស ហើយសុខភាពចុះខ្សោយ ដែលជាឱកាសបណ្ដាលឱ្យវីរុសចម្លងយ៉ាងងាយ។
ដោយឡែក កាលពីពេលថ្មីៗនេះ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានធ្វើការណែនាំដល់ប្រជាពលរដ្ឋកម្ពុជាត្រូវចេះរៀនពីរបៀបថែរក្សាសុខភាពផ្លូវចិត្ត ដើម្បីធ្វើឱ្យសុខភាពផ្លូវចិត្តរបស់យើងបានល្អប្រសើរឡើងដូចជាការបំបាត់ស្ត្រេស និងការថប់បារម្ភនៅក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ចំណែកឯ លោកស្រី លី អាយលែន ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាបានលើកឡើងថា ជំងឺកូវីដ-១៩ បានគំរាមគំហែងដល់សុខភាពផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជាពិសេសជនងាយរងគ្រោះដូចជា កម្មករទេសន្តប្រវេសន៍។ល។
ហេតុនេះហើយ គ្រប់គ្នាត្រូវយកចិត្តទុកដាក់ថែទាំផ្លូវចិត្តឱ្យមែនទែន កុំឱ្យតានតឹងពេក និងរកពេលលំហែខួរក្បាលខ្លះ ក៏ដូចជាសម្រាកឱ្យគ្រប់គ្រាន់ ដើម្បីពង្រឹងសុខភាពផ្លូវកាយ-ផ្លូវចិត្ត ប្រឆាំងនឹងវិបត្តិកូវីដ-១៩៕
អត្ថបទ៖ សន្យា
ចុចអាន៖ ហាត់យូហ្គាត្រឹមត្រូវ អាចបញ្ចុះសម្ពាធឈាម និងបំបាត់ស្រ្តេស យ៉ាងមានប្រសិទ្ធភាព
ចុចអាន៖ ស្រ្តេសកើតមាន មិនអាចចៀសបាន តែយើងអាចដោះស្រាយតាមវិធីនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


