Connect with us

KPT+

មូលហេតុដែលពេលខ្លះ មនុស្ស​យើងព្រមចុះចាញ់ជីវិត

បានផុស

នៅ

ហេតុអ្វីមនុស្សបោះបង់ចោលគោលដៅ? ជាធម្មតាមនុស្សបោះបង់ចោលគោលដៅព្រោះគេអស់សង្ឃឹម​ឬគោលដៅមិនច្បាស់លាស់។

នៅពេលដែលពិបាកខ្លាំងឬចំណាយពេលយូរ ពេលបរាជ័យច្រើនដង ការឆ្លើយតបដោយបោះបង់ជារឿងកើតមានងាយណាស់។

ជួន​កាល ប្រហែលជាអ្នកនោះមិនច្បាស់អំពីអ្វីដែលខ្លួនកំពុងធ្វើព្រោះនៅដើមដំបូងគេធ្វើតាមអ្នកដទៃ មិនច្បាស់ខ្លួនឯងអាចថាមិនខ្លាំងខ្លួនឯង។

មនុស្សមាន​គំនិត រីកចម្រើនយើងនឹងអនុវត្តលើផែនការដែលមានការប្តេជ្ញាចិត្តនិងក្តីសុបិន្តច្បាស់លាស់​ហើយបាន​គន់គូរ ឧបសគ្គមកជាមុនហើយ​ម្ល៉ោះហើយ គេ​មិនងាយរលាយបាត់សេចក្តីសង្ឃឹមទេ។

ចាប់ពីពេលនេះតទៅ មនុស្ស​អាចសាកល្បងរៀបចំដំណើរជីវិត​ដើរ​ដើម្បីឆ្លងកាត់ឧបសគ្គកុំរំពឹងតែជោគជ័យ ធ្វើដូច្នេះបីដូចជាជន្ទល់ ត្រៀមសំរាប់ជំនៈឧបសគ្គនិងការរាំងស្ទះនានា។

ខាងក្រោម​នេះជាហេតុផលសំខាន់ចំនួន ៦ ដែលមនុស្សយើង​ងាយបរាជ័យព្រោះតែងបោះបង់ចោលគោលដៅ ជារឿយៗ៖

១ កង្វះកម្មសិទ្ធិ
ធ្លាប់មានគោលដៅណាខ្លះដែលជាកាតព្វកិច្ចច្រើនជាងការស្រលាញ់ម​ុះមុត? គោលដៅទាំងនេះខ្វះភាពជាម្ចាស់ហើយ! ពិតជាពិបាកក្នុងការលើកទឹកចិត្តដោយសារមិនមែនជាគោលបំណងយើង​ ថែមទាំង​គ្មាន​អត្ថន័យសម្រាប់អ្វីដែលយើងកំពុងធ្វើដែរឧទាហរណ៍ យើងត្រូវ​បង្ខំចិត្ត កាប់ដើមឈើដែលយើងបានដាំ ដើម្បីឱ្យគេចតឡានយកលុយ នេះមិនមែន​ជាគោលដៅ ពិត មិនលើកទឹកចិត្ត និងខ្វះភាពជាម្ចាស់គំនិត ពោលគឺបង្ខំចិត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ មិនតស៊ូ

ប្រសិនបើអ្នកមើលស្រាលពេលវេលាដែលនឹងត្រូវចំណាយ ដូចជា គិតថា អ្នកដទៃជោគជ័យ​ប៉ុណ្ណឹងយើងអាចដើរតាមធ្វើបាន « ភាពលំអៀងសុទិដ្ឋិនិយមមិនត្រូវ»នេះ គឺជាទម្លាប់ដែលនាំឱ្យបោះបង់ បញ្ចប់ដោយ​ការមួម៉ៅព្រោះស្មានមិនដល់ថា ហើយយើងត្រូវលះបង់ពេលវេលាច្រើនយ៉ាងនេះ។ យើងត្រូវការពេលវេលាច្រើន ប៉ុន្តែយើងថែមទាំង​ត្រូវចេះប្រើពេលវេលារបស់យើងឱ្យកាន់តែមានប្រសិទ្ធភាពដោយ ផ្តោតលើអ្វីដែលសំខាន់បំផុតជាមុនសិន។ ចំណាយពេលលើអ្វីដែលនឹងទទួលបានលទ្ធផលច្រើនបំផុត។ ទម្លាក់ការងាររវល់ចោល បន្តផ្តោតលើការទទួលបានលទ្ធផលជាជាងការបំពេញភារកិច្ចឱ្យតែឃើញ​ច្រើន។

៣ មិនមានឆន្ទៈក្នុងការលំបាក
ផ្លូវទៅកាន់ទ្វាសក្តានុពលនៃអនាគត មិនដែលងាយស្រួលទេ។ ឧបសគ្គនិងការលំបាកបំផុតធានាជោគជ័យធំឡើងៗដូចគ្នា ។ ភាពស្រណុកសុខស្រួល ឬមនុស្ស​ដែលចង់បានតែស្រណុក ម​ិនហ៊ានហត់នឿយធ្វើអ្វីក៏បានត្រឹមល្អមើល ហើយ​ចុងក្រោយ​ក្នុងចិត្ត​មិនដែលបានស្រណុកពិតទេ។ ឧទាហរណ៍ ដូចពេលយើង​មិនបោសផ្ទះសំអាតបែរជាទាញសឡុងគ្របលើសម្រាម ពេលយើងគេងមើលទូរទស្សន៍ស្រណុកចិត្តបានយូរប៉ុនណាទៅ? មនុស្ស​ជោគជ័យឬមិនជោគជ័យ​គេមើលលើចរិត​ច្នេះហើយ​បានជាខ្មែរយើងមាន​ពាក្យថា មាយាទ ឬ ខាតលក្ខ។ល។ ទង្វើរស់នៅតិចតួច បានបង្ហាញពីជោគវាសនាពិតនៃមនុស្ស​នោះ។

៤ រង្វាន់មិនគ្រប់គ្រាន់
មនុស្ស​ខ្លះ គិតថា គោលដៅគឺចង់បានរង្វាន់(តម្លៃ មិនមែន​គុណតម្លៃ) គេគិតថាប្រសិនបើខំប្រឹងធ្វើការហើយនឹងទទួលបានលទ្ធផលច្រើន! នេះប្រាកដជានាំទៅរកជីវិតមួយដែលពេញ​ដោយ​ការខកចិត្ត។ ជាទូទៅ​ជោគជ័យ​មនុស្ស​យើង​អាចបានកំណត់នៅពេលដែលបានប្រឹងអស់ពីលទ្ធភាព មិនមែន​ទាល់តែ​សមិទ្ធិផលនិង​គោលដៅហុចផលធំមកវិញទេ។ ពាក្យនេះ​ហើយ​ដែលបង្ហាញថា​អ្នកខ្លះសម្រេចគោលដៅតែគ្មាន​សុភមង្គលដែលមនុស្សជាច្រើន​ចង់បាន។ នៅពេលដែលយើងមានអារម្មណ៍ថាយើងកំពុងខំប្រឹងធ្វើអ្វីដោយលះបង់ដើម្បីអ្វីផ្សេង យើងបានរំលង់ព្រឹត្តិការណ៍តូចៗនៅតាមផ្លូវដែលមានសារៈសំខាន់ណាស់សម្រាប់ផ្លាស់ប្តូរជីវិត។

ហាណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣៨ នាទី មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម