Connect with us

KPT+

វិធីដោះស្រាយអារម្មណ៍ដែលនឹករលឹក ចំពោះមនុស្សឃ្លាតចាកឆ្ងាយពីយើង

បានផុស

នៅ

ធម្មជាតិរបស់មនុស្ស ត្រូវបានបង្កើតឡើង ដើម្បីជាផ្នែកមួយនៃសង្គម និងបង្កើតទំនាក់ទំនង ឲ្យគ្នា​ទៅវិញ​ទៅមក។ នៅពេលដែលទំនាក់ទំនងកើតឡើងរវាងគ្នា នោះនឹងនាំឲ្យមាន​អារម្មណ៍​មួយ​ហៅថា “នឹក” ខណៈដែលភាគីនីមួយៗ​មិន​បាន​ឃើញ​មុខ​គ្នាយូរ ឬ​ត្រូវ​បែក​គ្នា​ដោយ​ហេតុផល​ផ្សេងៗ។

ការ​ដោះស្រាយ​ការ​អាឡោះ​អាល័យ ​អាច​ជា​រឿង​សាមញ្ញ​ ដូច​ជា​ការ​យក​ឧបករណ៍​ទំនាក់ទំនង​មក​និយាយ​ជាមួយ​អ្នក​ដទៃ ឬការធ្វើដំណើរទៅទស្សនា ប៉ុន្តែ​តាម​ពិត វា​ប្រហែល​មិន​សាមញ្ញ​ដូច​ក្នុង​ទ្រឹស្ដី​ទេ។ ដោយសារ​តែមនុស្សគ្រប់រូប​មាន​ហេតុផល​ផ្សេងៗគ្នា ។ យ៉ាងណាមិញ​ យើងខ្ញុំ​សូម​ណែនាំ​វិធី​ខ្លះៗ​ សម្រាប់​​ដោះស្រាយ​ជាមួយ​បញ្ហា​ទាំង​នោះ។

១ ឆ្លៀតពេលគិត ងាក​មក​មើលថែ​ខ្លួនឯង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អារម្មណ៍​សោកស្ដាយ​ ពិតជា​ឈឺចាប់​ណាស់។ ប្រសិន​បើ​អ្នក​កាន់តែ​មាន​ទំនាក់ទំនង​គ្នា នោះនឹង​កាន់តែ​នឹក​រលឹកគ្នា​ជាខ្លាំង។ ដែល​ទាំង​នោះ​ នឹង​ប៉ះពាល់​ដល់​អារម្មណ៍​ ប៉ុន្តែ​មិន​ត្រូវ​ជាប់​គាំង​នឹង​ការ​អាឡោះអាល័យ​នោះ​យូរ​ឡើយ។ ​ ចូរ​ទុក​វា​នៅ​ក្នុង​ចិត្ត ​ប៉ុន្តែ​កុំ​ធ្វើ​ឲ្យ​ខ្លួនឯង​រងទុក្ខ។ ត្រូវ​ធ្វើ​ខ្លួន​ឯង​ឲ្យ​សប្បាយ​ចិត្ត​ ដោយ​ងាក​មក​មើល​ថែ​ខ្លួន​ឯង និង​សម្រាក​ដោយ​ចិត្ត​ស្ងប់ស្ងាត់។ ការ​ទទួលទាន​អាហារ​ដែល​មាន​ជីវជាតិ ​ជួយ​ឲ្យ​​អារម្មណ៍​ប្រសើរ​ឡើង។ ការ​ធ្វើ​លំហាត់​ប្រាណ ជាពិសេស​ការ​ដើរ​ អាច​ផ្ដល់​ឲ្យ​អ្នក​នូវ​ភាព​ធូរស្រាល ​ពី​អារម្មណ៍​នឹករលឹកខ្លះៗដែរ។

២ ទុកពេល​ឲ្យ​ខ្លួនឯង​រៀន​ស្វែងយល់​ពី​អារម្មណ៍

ការ​ព្រងើយ​កន្តើយ​នឹង​ការ​ឈឺចាប់ ​ដែល​បណ្ដាល​មក​ពី​ការ​នឹករលឹក ហាក់​ដូចជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​សម្រាប់​​ព្យាបាល​ ។ ប៉ុន្តែ​វិធី​នេះ​មិន​ល្អ​ទេ ព្រោះ​នឹង​មាន​ឥទ្ធិពល​ផ្ទុយ​ពី​អារម្មណ៍។ ការ​សង្កត់​សង្កិន​អារម្មណ៍​ដែល​ធ្លាប់​មាន​ពី​មុន​នឹង​ផ្ទុះ​កាន់​តែ​ខ្លាំង​ឡើង ហើយ​ការ​ផ្ដល់​ពេល​​ឲ្យ​ខ្លួន​ឯង​ ដើម្បី​យល់​ពី​អារម្មណ៍​ នោះ​នឹង​ជា​វិធី​ដ៏​ល្អ​បំផុត​។ ខណៈ​ពេល​ដែល​មាន​អ្នក​មាន​អារម្មណ៍​អាឡោះអាល័យ ជាមួយ ស្នេហា ការសោកសៅ ឬ​ខឹង សូម​ក្រឡេក​មើល​អារម្មណ៍​ផ្ទាល់ខ្លួន​របស់អ្នក​ ដោយមិនធ្វើ​ឲ្យ​ប៉ះពាល់ដល់​អ្នកជុំវិញ។ បន្ទាប់មក​មក​ស្វែងយល់​ដោយ​និយាយ​ជាមួយ​ខ្លួន​ឯង ហើយ​ឱប​ខ្លួន​ឯង​។ អ្នក​អាច​នឹង​និយាយថា “​ការ​យកឈ្នះ​លើ​អារម្មណ៍​ទាំងនេះ ​អាច​ជា​រឿង​ពិបាក​។ ប៉ុន្តែនៅទីបញ្ចប់ អ្វីៗនឹងល្អ»។ វាគឺជា​ប្រយោគ​ ដែល​ជួយ​សម្រាល​ទុក្ខ​ដែល​ប្រសើរ​។

៣ ត្រូវ​មាន​ទំនាក់ទំនង​ខ្លះ​ជាមួយ​អ្នកដទៃ

អារម្មណ៍​នៃ​ការ​អាឡោះអាល័យ ​គឺ​ជា​ការ​ពិពណ៌នា​ដ៏​ល្អ​នៃ​អារម្មណ៍​ឯកោ​របស់​មនុស្ស​ម្នាក់។ ហើយ​វា​ជា​រឿង​ធម្មតា​ទេ​ក្នុង​ការ​មាន​អារម្មណ៍​បែប​នោះ ​រហូត​ដល់​មាន​នរណា​ម្នាក់​បំពេញ​ឲ្យ​អ្នក​នូវ​អារម្មណ៍​ឯកោ​។ ដែលនៅ​ទីនេះ​គឺ​មិត្តភ័ក្ដិ ឬ​ក្រុម​គ្រួសារ ពួកគេ​សុទ្ធ​តែ​ជា​មនុស្ស​ដែល ស្រលាញ់​អ្នក ហើយ​ពួកគេ​អាច​បំពេញ​អារម្មណ៍​នេះ​បាន។

អ្នកអាចបង្ហាញពីគំនិតរបស់អ្នកទៅកាន់គាត់។ ពួកគេអាចផ្តល់ការប្រឹក្សា ឬនាំ​យើង​ចេញពីអាកប្បកិរិយា​ធ្លាក់ទឹកចិត្ត ដោយសារការនឹករលឹក។ ទន្ទឹមនឹងនោះ ការនិយាយទៅកាន់​មនុស្សក្នុងសង្គមផ្សេងៗ ឬស្តាប់បញ្ហារបស់អ្នកដទៃ​នឹង​ជួយ​កាត់​បន្ថយ​អារម្មណ៍​អាឡោះអាល័យ​របស់​អ្នក​បាន​កាន់​តែ​ច្រើន។ ព្រោះ​អ្នកនឹងឃើញថា មនុស្សជាច្រើនក្នុង​លោក​មាន​បន្ទុក​ច្រើន​ជាង​ការ​អាឡោះអាល័យ។

៤ នាំខ្លួនឯង​ទៅ​រក​សកម្មភាព ឬ​ចំណូលចិត្ត

ចំណង់ចំណូលចិត្ត ឬសកម្មភាពកម្សាន្ត​ នឹងបង្កើនអារម្មណ៍ល្អ ហើយ​ជា​ជំនួយ​ក្នុង​ការ​រក្សា​អារម្មណ៍​នឹក​ផងដែរ។ ដូច​ជា​មាន​គេ​និយាយ​ថា ​រក​អ្វី​សប្បាយ​ចិត្ត​ធ្វើ នោះ​អ្នក​នឹង​ភ្លេច​បាត់​មួយ​ភ្លែត។ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ខ្លាច​ក្នុង​ការ​រៀន​អ្វី​ថ្មី។ វាពិបាកក្នុងការ​ចាប់ផ្តើម​តែម្នាក់ឯង ដូច្នេះ​អាច​ជ្រើសរើស​ធ្វើសកម្មភាពដែលមិនពាក់ព័ន្ធនឹងមនុស្សចម្លែក ដូចជាការ​រៀបចំ​ផ្ទះ​ឡើងវិញ ធ្វើ​សិប្បកម្ម សរសេរសៀវភៅ និងទៅលេងកីឡាក្រៅផ្ទះ ឬ​សកម្មភាព​ក្រៅ ទាំងអស់​នេះអ្នកនឹងបន្ធូរអារម្មណ៍នឹកកាន់តែច្រើន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មាន​អារម្មណ៍​ឈឺចាប់​រ៉ាំរ៉ៃ កុំ​រង់ចាំ​ស្ត្រេស​ទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣៤ នាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣៦ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម