KPT+
ហេតុផលទាំង ៦ នៃពាក្យថា «ចង់ ជោគជ័យត្រូវហ៊ានចេញពី COMFORT ZONE»
មិនថាយើងជានរណា កំពុងធ្វើអ្វី ឬមានវ័យកម្រិតប៉ុណ្ណាឡើយ ការជំរុញខ្លួនឯងចេញពី Comfort Zone ជាជំហានដើម្បីរុញច្រានយើងឲ្យស្គាល់គ្រប់រសជាតិនៃជីវិត។ ទាំងនេះជាហេតុផលទាំង ៦ ដែលគួរតែដើរចេញពីតំបន់សុវត្ថិភាពស្វែងរកជោគជ័យ៖
១. រកឃើញវិធីដែលធ្វើឲ្យខ្លួនកាន់តែរីកចម្រើន៖ ប្រហែលជាយើងមិនជួបបញ្ហាច្រើន ឬរង សម្ពាធប៉ុន្មានឡើយនៅនឹងកន្លែងបច្ចុប្បន្ននេះ។ ដោយសារតែគ្មានឧបសគ្គហ្នឹងហើយ ទើបយើងគ្មានការលូតលាស់។ សុខស្រួលពេក នឹងមិនដឹងភាពលំបាកឡើយ ហេតុនេះទើបគ្រប់គ្នា ត្រូវបង្វឹកខ្លួនឯងជាមួយកន្លែងថ្មី ដើម្បីអភិវឌ្ឍខ្លួន។

២. មានឱកាសចាប់បានអ្វីដែលខ្លួនស្រឡាញ់៖ មិនប្រាកដថា ការងារស្រួលៗ កន្លែងធ្វើការមិនលំបាកជាអ្វីដែលយើងស្រឡាញ់នោះទេ។ ទម្លាប់ខ្លួនធ្វើការងាយៗ លទ្ធផលក៏ងាយៗ ប៉ុន្តែបែរជាធ្វើឲ្យតែរួចពីដៃ ហើយវាមិនមែនជាអ្វីដែលយើងស្រឡាញ់ ចុងក្រោយគង់តែរងសម្ពាធដដែលហ្នឹង។ ដូច្នេះការចាកចេញពី Comfort Zone អាចនឹងនាំឆ្ពោះទៅរកអ្វីដែលជាចំណូលពិតប្រាកដរបស់យើង។
៣. ប្រឈមនឹងបទពិសោធន៍ថ្មីៗ៖ កាលណាចេះធ្វើការងារលំបាកច្រើនទៅៗ វានឹងបង្ហាត់យើងឲ្យមានការស្រាវជ្រាវទ្វេរដង រីឯខួរក្បាលក៏នឹងទទួលបានអត្ថប្រយោជន៍ពីលំហាត់ថ្មីនោះ។ ការប្រឈមថ្មីៗជាមធ្យោបាយដ៏ល្អធ្វើឲ្យខួរក្បាលមិនស្ពឹកស្ទក់ និងមានសុខភាពល្អ។
៤. បង្កើនទំនុកចិត្តលើខ្លួនឯង៖ ហ៊ានឈានជើងចេញពីតំបន់សុវត្ថិភាព ជាតេស្តសាកល្បងពីកម្រិតជឿជាក់ខ្លួនឯងខ្លាំងប៉ុណ្ណា។ មនុស្សចូលចិត្តសំងំក្នុង Comfort Zone ជាបុគ្គលកំសាក ហើយជាញឹកញយរមែងខ្លាចចាញ់ តែគេនឹងមិនដែលឈ្នះដែរ ព្រោះគ្មានទំនុកចិត្ត មិនថាធ្វើការអ្វីចេះតែញញើតញញើម។

៥. ឱកាសទទួលបានប្រាក់ចំណូលខ្ពស់ជាងមុន៖ ការបោះជំហានចោលកន្លែងចាស់ ច្បាស់ជាប្រឈមនឹងហានិភ័យខ្លះចៀសមិនបាន។ ទន្ទឹមនឹងនេះ ឱកាសទទួលបានក៏ច្រើនជាងមុន ដែលក្រៅពីការអភិវឌ្ឍខ្លួនឯងកាន់តែប្រសើរ យើងនឹងអាចរកចំណូលឬទទួលបានប្រាក់បៀវត្សរ៍ច្រើនជាងមុនដូចគ្នា។
៦. ហ្វឹកហាត់ខ្លួឯងឲ្យថ្នឹកនឹងបញ្ហា៖ ជីវិតមានរឿងលំបាកជាច្រើនដែលត្រូវពើបប្រទះ ព្រមទាំងដោះស្រាយ។ ពេលណាយើងហ៊ានទទួលបទពិសោធន៍ថ្មីច្រើនប៉ុណ្ណា ពេលនោះហើយយើងមានសមត្ថភាពស្វែងរកដំណោះស្រាយច្រើនប៉ុណ្ណោះ។ ដូចគ្នានេះ យើងចេះភាពអត់ធន់ខ្ពស់ ទោះរឿងអ្វីកើតឡើង។ ហេតុផលនេះ ល្មមឲ្យយើងបំផុសខ្លួនឯងចូលទៅពិភពផ្សេងខ្លះ ហើយឈប់ជ្រកខ្លួននៅក្រោមតំបន់សុវត្ថិភាពតទទៀត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Forbes
ចុចអាន៖ហេតុអ្វីយុវវ័យភាគច្រើនប៉ុនប៉ងល្បីឈ្មោះជាបុគ្គលសាធារណៈ?
ចុចអាន៖រឿងបីធំៗ ដែលយើងត្រូវឆ្លងកាត់ប្រសិនបើចង់ក្លាយជាអ្នកមានមុនវ័យ៤០ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


